VOV WorldVOV World
វិថីសៀវភៅនិទាឃរដូវឆ្នាំរកានព្វស័ក ២០១៧ បើកជាផ្លូវការ
30/01/2017 09:14
(VOVworld) – នាព្រឹកថ្ងៃទី​ ៣០ មករា បានបើកជាផ្លូវ ការវិថីសៀវភៅនិទាឃរដូវ ឆ្នាំរកានព្វស័ក ២០១៧ នៅ ខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។
វិថីសៀវភៅនិទាឃរដូវឆ្នាំរកានព្វស័ក ២០១៧ បើកជាផ្លូវការ (VOV) (VOVworld) – នាព្រឹកថ្ងៃទី​ ៣០ មករា បានបើកជាផ្លូវការវិថីសៀវភៅនិទាឃរដូវ  ឆ្នាំរកានព្វស័ក ២០១៧ នៅខ័ណ្ឌ Hoan Kiem ទីក្រុងហាណូយ។ នេះគឺជា សកម្មភាព បង្កើតបរិយាកាសវប្បធម៌អានសៀវភៅសំរាប់ប្រជាពលរដ្ឋរដ្ឋធានី ហាណូយក្នុង បុណ្យតេតប្រពៃណី លើកដម្កើងវប្បធម៌អានសៀវភៅនិងអភិវឌ្ឍន៍ ចលនាអាន សៀវភៅ។ ប្អូន Pham Hai Phong សិស្សសាលារៀន Thang Long មួយរូបនៅទីក្រុង ហាណូយ បានចែករំលែកថា៖         «ខ្ញុំចូលចិត្តទៅទស្សនាវិថីសៀវភៅនិទាឃរដូវដូចនេះដោយសារព្រឹត្តិការណ៍ ដូច្នេះនាំមកនូវផលប្រយោជន៍ជាច្រើន។ វិថីសៀវភៅជួយមនុស្សម្នាមាន ឱកាស ទិញសៀវភៅល្អនិងស្វែងយល់អំពីបណ្ដាក្រុមហ៊ុនបោះពុម្ភផ្សាយផ្សេងៗ ផង ហើយ ជួយមនុស្សម្នាចាប់អារម្មណ៍បរិយាកាសទទួលនិទាឃរដូវផង។ ខ្ញុំទើបនឹងទិញ សៀភៅក្រោមចំណងជើងថា «កូនប្រុសអៀនខ្មាស»។ វណ្ណកម្ម នេះជិតស្និទ្ធ ជាមួយជីវភាពរស់នៅរបស់កូនសិស្ស។»         វិថីសៀវភៅនិទាឃរដូវឆ្នាំរកានព្វស័ក ២០១៧ ប្រព្រឹត្តទៅដល់ថ្ងៃទី ៥ កុម្ភៈ  ឆ្នាំ ២០១៧៕