VOV WorldVOV World
WB បញ្ចុះកំរិតព្យាករណ៍កំណើនសេដ្ឋកិច្ចសកលចុះ២,៤% ក្នុងឆ្នាំ ២០១៦
08/06/2016 09:51
(VOV)_ធនាគារពិភពលោក (WB) នាថ្ងៃទី៧ មិថុនា បានបញ្ចុះកំរិត​ព្យាករណ៍​អំពីកំណើនសេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០១៦ ពីកំរិត​២,៩% ​ដែលបានប្រកាសនាខែមករាកន្លងទៅចុះនៅត្រឹមតែ២,៤%ប៉ុណ្ណោះ ។
WB បញ្ចុះកំរិតព្យាករណ៍កំណើនសេដ្ឋកិច្ចសកលចុះ២,៤% ក្នុងឆ្នាំ ២០១៦
WB បញ្ចុះកំរិតព្យាករណ៍កំណើនសេដ្ឋកិច្ចសកលចុះ២,៤% ក្នុងឆ្នាំ ២០១៦ (VOV)_ធនាគារពិភពលោក (WB) នាថ្ងៃទី៧ មិថុនា បានបញ្ចុះកំរិត​ព្យាករណ៍​ អំពីកំណើនសេដ្ឋកិច្ចសកល ក្នុងឆ្នាំ ២០១៦  ពីកំរិត​២,៩% ​ដែលបានប្រកាសនាខែ មករាកន្លងទៅចុះនៅត្រឹមតែ២,៤%ប៉ុណ្ណោះ ។ របាយការណ៍៖យថាទស្សន៍សេដ្ឋកិច្ច​ សកល ដែលទើបនឹងបានប្រកាសនេះ បានសរអោយឃើញថា៖ កំណើន​សេដ្ឋកិច្ចយឹត យាវរបស់ប្រទេសធំៗ​​ ​បានរាំងស្កាត់ប្រទេសទាំងឡាយអភិវឌ្ឍន៍។            របាយការណ៍របស់ WB ក៏បានអោយដឹងដែរ​ថា៖ ក្នុងចំណោមខឿនសេដ្ឋកិច្ច​ធំ ៗ​ ល្បឿនកំណើនរបស់ខឿនសេដ្ឋកិច្ចធំបំផុតលើពិភពលោកគឺអាមេរិក នឹង​ទទួលបានតែ១,៩% ប៉ុណ្ណោះក្នុងឆ្នាំ ២០១៦ ថយចុះ០,៨% បើប្រៀបនឹងការព្យាករណ៍មុន នេះ។ ចិនមានល្បឿនកំណើនប្រមាណ ៦,៧% ប៉ុន្តែ WB ព្យាករណ៍ថា៖ ខឿនសេដ្ឋកិច្ច ធំ​ទី២លើពិភពលោកនេះ នឹងថយចុះនាឆ្នាំ ២០១៨ដោយមានអត្រាកំណើនចំនួន​ ៦,៣% តែប៉ុណ្ណោះ៕