VOV WorldVOV World
Wikileaks លុបចោលការប្រកាសព័ត៌មានដោយសារមូលហេតុសន្តិសុខ
03/10/2016 07:15
(VOVworld) – នាថ្ងៃទី ២ តុលា​ បណ្តាញសារព័ត៌មាន NBC News បានឲ្យដឹង ថា៖ គេហទំព័រ Wikileaks បានលុបចោលការប្រកាសព័ត៌មានដែលបានគ្រោង នឹងប្រព្រឹត្តទៅនាសប្តាហ៍នេះដោយសារការព្រួយ បារម្មណ៍ខាងសន្តិសុខ។
Wikileaks លុបចោលការប្រកាសព័ត៌មានដោយសារមូលហេតុសន្តិសុខ
Wikileaks លុបចោលការប្រកាសព័ត៌មានដោយសារមូលហេតុសន្តិសុខ (VNA) (VOVworld) – នាថ្ងៃទី ២ តុលា​ បណ្តាញសារព័ត៌មាន NBC News បានឲ្យដឹង  ថា៖ គេហទំព័រ  Wikileaks បានលុបចោលការប្រកាសព័ត៌មានដែលបានគ្រោង នឹងប្រព្រឹត្តទៅនាសប្តាហ៍នេះដោយសារការព្រួយបារម្មណ៍ខាងសន្តិសុខ។ អ្នកបង្កើត Wikileaks លោក Julian Assange បានមានផែនការប្រកាសផ្សាយ  ព័ត៌មានលេចធ្លាយមួយពីស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង (អង់គ្លេស) នាថ្ងៃទី​៤ តុលា ហើយសាធារណៈមតិបានចាត់ទុកថា៖ នេះគឺជាព័ត៌មានទាក់ ទិនដល់បេក្ខជន​ក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិក លោកស្រី Hillary  Clinton ។ ប៉ុន្តែ NBC News បានឲ្យដឹងថា៖ ដោយសារមូលហេតុសន្តិសុខនៅ ស្ថានទូត Ecuador ប្រចាំនៅក្រុងឡុង ដោយហេតុនេះ ព្រឹត្តិការណ៍នេះត្រូវបាន លុបចោលទាំងស្រុង ៕