VOV WorldVOV World
យោធភូមិភាគទី​ ៥ ពិនិត្យសុខភាពនិងផ្តល់អំណោយដល់ប្រជាជនកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
25/03/2026 11:20
(VOVWORLD) - ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនកម្ពុជា នាថ្ងៃទី២៥ ខែមីនា ក្រុមការងារនៃបញ្ជាការដ្ឋានយោធភូមិភាគទី៥ (កងទ័ពប្រជាជនវៀតណាម) បានទៅសួរសុខទុក្ខនិងផ្តល់អំណោយដល់ប្រជាជននៅក្នុង ឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ខេត្តរតនគីរី ប្រទេសកម្ពុជា។
យោធភូមិភាគទី​ ៥ ពិនិត្យសុខភាពនិងផ្តល់អំណោយដល់ប្រជាជនកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
ការពិនិត្យសុខភាពសម្រាប់ប្រជាជនកម្ពុជា។ រូបថត៖ VOV នៅទីនេះ គ្រូពេទ្យនិងបុគ្គលិកពេទ្យមកពីមន្ទីរពេទ្យយោធាលេខ១៧ (នាយកដ្ឋានភស្តុភារ និងបច្ចេកទេសនៃយោធភូមិភាគទី៥) បានធ្វើការពិនិត្យជំងឺ ការពិគ្រោះយោបល់សុខភាព និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃដល់ប្រជាជនជិត ១០០០នាក់នៅក្នុងតំបន់។ យោធភូមិភាគទី ៥ ជូនអំណោយដល់ប្រជាជនកម្ពុជា។ រូបថត៖ VOV នេះជាសកម្មភាពដ៏មានអត្ថន័យ សំដៅជួយឧបត្ថម្ភដល់ប្រជាជននៅតំបន់ដាច់ស្រយាលរបស់កម្ពុជា ឱ្យទទួលបានការថែទាំសុខភាពកាន់តែប្រសើរជាង និងកាត់បន្ថយការលំបាកក្នុងជីវភាពរបស់ខ្លួន ដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីក្នុងបរិយាកាសសប្បាយរីករាយ។ សកម្មភាពនេះបញ្ជាក់ជាថ្មីម្តងទៀតអំពីសាមគ្គីភាព និងចំណងមិត្តភាពជិតស្និទ្ធរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរតាមបណ្តោយព្រំដែន៕
TAG
VOV/VOVworld/យោធភូមិភាគទី​ ៥/កម្ពុជា/បុណ្យចូលឆ្នាំថ្មី/ការពារជាតិ​