យុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការបោះឆ្នោតសកលនៅអ៊ីរ៉ាក់បានចាប់ផ្តើម
02/04/2014 10:19
(VOVworld) – នាថ្ងៃទី ១ មេសា យុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការបោះ ឆ្នោតសកលនៅអ៊ីរ៉ាក់បានចាប់ផ្តើមជាផ្លូវការ

យុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការបោះឆ្នោតសកលនៅអ៊ីរ៉ាក់បានចាប់ផ្តើម (Image: Vietnam+) (VOVworld) – នាថ្ងៃទី ១ មេសា យុទ្ធនាការចលនាសម្លេងគាំទ្រក្នុងការបោះ ឆ្នោតសកលនៅអ៊ីរ៉ាក់បានចាប់ផ្តើមជាផ្លូវការ ក្នុងកាលៈទេសៈ ជំលោះរវាង គណៈបក្សនយោបាយនិងស្ថានភាពអំពើហឹង្សាកាន់តែឡើងជណ្តើរ។ នេះគឺជា ការបោះឆ្នោតសកលដំបូងនៅអ៊ីរ៉ាក់ គិតតាំងពីពេល កងកំលាំងរបស់អាមេរិក បានដកចេញពីប្រទេសនេះ ២ ឆ្នាំមុនមក។ បេក្ខជនគ្រប់រូបចំណុះសហគមន៍ជន ' Shiite ជន Sunni និងជន Kurd នឹងឈរឈ្មោះក្នុងការបោះឆ្នោតលើកនេះដើម្បី ដណ្តើមអាសនៈចំនួន ៣២៨ នៅរដ្ឋសភា។ សម្ព័ន្ធភាពនិតិរដ្ឋ (SOL) របស់នាយក រដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Nouri al-Maliki ត្រូវបានព្យាករថា៖ នឹងដណ្តើមបានអាសនៈ ច្រើនបំផុតក្នុងការបោះឆ្នោតសកលលើកនេះ។ ក្នុងសេក្តីថ្លែងការ ដែលបាននាំចេញ នាថ្ងៃទី ២ មេសា អ្នកប្រមុខបេសកម្មនៃ អ.ស.ប. ប្រចាំនៅ អ៊ីរ៉ាក់ លោក Nikolay Mladenov បានអំពាវនាវបណ្ដាគណៈបក្សនយោបាយបង្កើនសាមគ្គីភាពនិងស្វែង រកដំណោះស្រាយលើគ្រប់វិស័យសំរាប់ស្ថានភាព អំពើហឹង្សានៅប្រទេសនេះ៕
Related







