៨៥ ឆ្នាំក្រោយថ្ងៃប្រវត្តិសាស្ត្រនោះ ខេត្ត Cao Bang បានអនុវត្តន៍ដំណើរថ្មីមួយនោះគឺការស្ថាបនា "លំហវប្បធម៌ហូជីមិញ" ក្នុងបំណងប្រែក្លាយបេតិកភណ្ឌបដិវត្តន៍ទៅជាធនធានផ្ទៃក្នុងសម្រាប់ការអភិវឌ្ឍ។
លំហវប្បធម៌ហូជីមិញនៅ Cao Bang ត្រូវបានបង្កើតឡើងដោយវិធីអភិក្រមផ្នែកនយោបាយសង្គមដ៏ស៊ីជម្រៅ។ នោះគឺនាំមនោគមវិជ្ជា សីលធម៌ និងរចនាបថរបស់លោកប្រធានហូជីមិញ ក្លាយជាបរិយាកាសរស់នៅ បរិយាកាសការងារ និងការអប់រំជាប្រចាំថ្ងៃ។ ការលើកតម្កើងដំណើរបដិវត្តន៍របស់លោកប្រធានហូជីមិញ គឺផ្សារភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការកសាងស្ថាប័នវប្បធម៌ទំនើបដែលអាចមានកម្លាំងរីកសាយភាយ និងដក់ជាប់នៅក្នុងចិត្តមនុស្ស ជាពិសេសជំនាន់វ័យក្មេង។ លោក Duong Mac Kien លេខាគណៈកម្មាធិការបក្ស ប្រធានក្រុមប្រឹក្សាប្រជាជនឃុំ Truong Ha បានឲ្យដឹងថា៖
« Truong Ha គឺជាប្រភពនៃបដិវត្តន៍។ លំហវប្បធម៌ជួយឱ្យប្រវត្តិសាស្ត្រក្លាយជាមេរៀនដ៏រស់រវើក និងងាយទំនាក់ទំនង។ ទាក់ទងនឹងតម្លៃវប្បធម៌ និងសីលធម៌ នេះគឺជាចំណុចស្នូលដែលមានអត្ថន័យយូរអង្វែង ដែលរួមចំណែកដល់ការពូនជ្រុំតម្លៃវប្បធម៌ និងសីលធម៌ដ៏ល្អប្រសើររបស់អ្នក Cao Bang។ ទាក់ទងនឹងកម្លាំងចលករសម្រាប់ការអភិវឌ្ឍ នៅពេលដែលវប្បធម៌ក្លាយជាមូលដ្ឋានគ្រឹះខាងស្មារតី ប្រជាជនមានជំនឿជាក់ និងសេចក្តីប្រាថ្នាកាន់តែច្រើនដើម្បីខិតខំអភិវឌ្ឍន៍។ សម្រាប់យុវជនជំនាន់ក្រោយ នោះគឺជាវិធីសាស្ត្រមួយដើម្បីបណ្ដុះឧត្តមគតិ ឫទ្ធានុភាព ដើម្បីដឹងគុណចំពោះអតីតកាល រស់នៅដោយមានទំនួលខុសត្រូវក្នុងបច្ចុប្បន្នកាល និងកសាងអនាគត»។
ចំណុចលេចធ្លោដ៏ខុសប្លែកមួយនៅក្នុងលំហវប្បធម៌ហូជីមិញសព្វថ្ងៃនេះ គឺវត្តមាននៃបច្ចេកវិទ្យាឌីជីថល។ វ៉ែនតាការពិតនិម្មិត VR ជួយទស្សនិកជនជ្រមុជខ្លួន នៅក្នុងប៉ុន្មានថ្ងៃដ៏លំបាកលំបិននៅក្នុងរូងភ្នំ Pac Bo; បច្ចេកវិទ្យា AR បង្កើតឡើងវិញយ៉ាងរស់រវើកនូវទិដ្ឋភាពប្រវត្តិសាស្ត្រនៅហ្នឹងកន្លែង; គំរូ 3D ប្រព័ន្ធមគ្គុទ្ទេសនិម្មិត និងផែនទីអន្តរកម្មនៃដំណើរសង្គ្រោះជាតិ... ទាំងអស់នេះកំពុងបង្កើតរូបរាងថ្មីទាំងស្រុង។ វាយតម្លៃអំពីការផ្លាស់ប្តូរនេះ លោកសាស្ត្រាចារ្យរង បណ្ឌិត Pham Hong Long (មហាវិទ្យាល័យវិទ្យាសាស្ត្រសង្គម និងមនុស្សសាស្ត្រ - សាកលវិទ្យាល័យជាតិហាណូយ) បានឲ្យដឹងថា៖
«ប្រសិនបើយើងរួមបញ្ចូលការធ្វើអាជីវកម្មនូវកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍តាមរយៈវេទិកាឌីជីថលដូចជា AR និង VR វាពិតជាទិសដៅដ៏សមស្របមួយ ជាពិសេសសម្រាប់យុវជន និងអ្នកទេសចរអន្តរជាតិ។ បច្ចេកវិទ្យាធ្វើឱ្យព័ត៌មានប្រវត្តិសាស្ត្រកាន់តែងាយចូលមើល និងរស់រវើក។ ខេត្ត Cao Bang បានសហការជាមួយទីក្រុងហូជីមិញ ដើម្បីធ្វើអាជីវកម្មគំរូបច្ចេកវិទ្យា ជាមួយនឹងកេរ្តិ៍ដំណែលដែលផ្សារភ្ជាប់នឹងលោកប្រធានហូជីមិញ ព្រមទាំងពង្រីកគំរូនេះនៅទូទាំងខេត្ត។ នេះនឹងជាការជំរុញដ៏សំខាន់សម្រាប់ទេសចរណ៍ប្រវត្តិសាស្ត្របដិវត្តន៍នៅ Cao Bang នាពេលខាងមុខ»។
ភាពរស់រវើកនៃលំហវប្បធម៌ហូជីមិញមិនត្រឹមតែស្ថិតនៅក្នុងបច្ចេកវិទ្យាប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅក្នុងបទពិសោធន៍ជាក់ស្តែងទៀតផង។ ខេត្ត Cao Bang បានរួមបញ្ចូលលំហវប្បធម៌ទៅក្នុងជីវភាពប្រចាំថ្ងៃ ដោយសម្របសម្រួលជាមួយសាលារៀន និងកងកម្លាំងប្រដាប់អាវុធ ដើម្បីរៀបចំដំណើរទស្សនកិច្ចសម្រាប់និស្សិត យុទ្ធជន មកទស្សនាស្វែងយល់និងទទួលបទពិសោធន៍។ ថ្លែងអំពីទិសដៅយុទ្ធសាស្ត្រនេះ លោក Dao Van Mui នាយកក្រុមប្រឹក្សាភិបាលគ្រប់គ្រងកេរ្តិ៍ដំណែលជាតិពិសេសនៅខេត្ត Cao Bang បានសង្កត់ធ្ងន់ថា៖
“លំហវប្បធម៌ហូជីមិញ កំពុងអភិរក្ស និងពង្រីកតម្លៃបេតិកភណ្ឌហូជីមិញ។ Cao Bang បានកសាងផែនការមួយដើម្បីរួមបញ្ចូលលំហវប្បធម៌ទៅក្នុងសកម្មភាពជាប្រចាំ ដោយសម្របសម្រួលជាមួយគ្រឹះស្ថានអប់រំ និងកងកម្លាំងប្រដាប់អាវុធ ដើម្បីរៀបចំដំណើរទស្សនកិច្ចសម្រាប់សិស្សានុសិស្ស និស្សិត មកទស្សនា រៀនសូត្រ និងទទួលបទពិសោធន៍នៅតាមកេរ្តិ៍ដំណែលនានា។ ក្នុងពេលជាមួយគ្នានេះ ជំរុញខ្លាំងការផ្លាស់ប្តូរឌីជីថល និងអនុវត្តបច្ចេកវិទ្យាដើម្បីរីកសាយភាយតម្លៃបេតិកភណ្ឌដល់ប្រជាជន និងភ្ញៀវទេសចរយ៉ាងទូលំទូលាយ”។
ការរួមបញ្ចូលគ្នានូវទេសចរណ៍ខាងព្រលឹងវិញ្ញាណ និងប្រវត្តិសាស្ត្រជាមួយទេសចរណ៍អេកូឡូស៊ី មិនត្រឹមតែជួយរីកសាយភាយតម្លៃនៃមនោគមវិជ្ជាហូជីមិញទៅកាន់អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងបង្កើតការងារធ្វើ និងរបរចិញ្ចឹមជីវិតដោយផ្ទាល់ដល់ប្រជាជននៅតំបន់ព្រំដែនទៀតផង។ លោក Nguyen Quoc Trung នាយកមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Cao Bang បានឲ្យដឹងថា៖
“ដើម្បីពង្រីកលំហវប្បធម៌ហូជីមិញនៅទីក្រុង Cao Bang យើងបន្តរំលឹកឡើងវិញនូវប្រពៃណីប្រវត្តិសាស្ត្រ និងការលះបង់ដ៏ធំធេងរបស់លោកប្រធានហូជីមិញចំពោះបដិវត្តន៍វៀតណាម តាមនោះ បង្កើនការអប់រំមនោគមវិជ្ជាដល់ជំនាន់យុវជន។ ទន្ទឹមនឹងនោះ កសាងដំណើរ “ទេសចរណ៍ក្រហម” ធ្វើពិពិធកម្មផលិតផលទេសចរណ៍ដោយផ្សារភ្ជាប់នឹងប្រពៃណីបដិវត្ត រួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋាន បង្កើតការងារធ្វើ អភិរក្ស ពង្រីកតម្លៃប្រវត្តិសាស្ត្រនិងកេរ្តិ៍មរតកដ៏ថ្លៃថ្លារបស់លោកប្រធានហូជីមិញនៅ Cao Bang។”
ដោយផ្តោតលើ "ការបំលែងតម្លៃ" ជំនួសឱ្យការតាំងបង្ហាញបែបឋិតិវន្តវិញ ខេត្ត Cao Bang កំពុងប្រែក្លាយបន្តិចម្តងៗនូវមនោគមវិជ្ជា សីលធម៌ និងរចនាបថហូជីមិញ ទៅជាធនធានខាងស្មារតីធម្មជាតិ និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ នោះមិនត្រឹមតែជាជំហានយុទ្ធសាស្ត្រដើម្បីនាំឱ្យ Cao Bang ក្លាយជាមជ្ឈមណ្ឌលអប់រំ វប្បធម៌ និងទទួលបទពិសោធន៍ពីបេតិកភណ្ឌហូជីមិញក្នុងតំបន់ Viet Bac ប៉ុណ្ណោះទេ ថែមទាំងជាការអនុវត្តជាក់ស្ដែងនូវសេចក្តីសម្រេចចិត្តចិត្តលេខ ៨០ របស់ការិយាល័យនយោបាយស្តីពីការអភិវឌ្ឍន៍វប្បធម៌វៀតណាម ដើម្បីឲ្យអណ្ដាតភ្លើងបដិវត្តន៍ពី Pac Bo ត្រូវបានបន្តនិងរីកសាយភាយជារៀងរហូត៕








