ទស្សនាកោះត្បូងPhu Quoc
08/06/2016 06:48
VOVWORLD_នៅពេលរដូវក្ដៅមកដល់ម្ដងៗ មនុស្សគ្រប់រូបសុទ្ធតែចង់ទៅសមុទ្រដើម្បីមុជទឹក សំរាកលំហែកាយ។នៅប្រទេសវៀតណាមកោះPhu Quoc ជាកន្លែងដ៏ល្អមួយសំរាប់ភ្ញៀវទេសចរទៅ លេងកនុងរដូវក្ដៅ។នៅកោះPhu Quoc មានពន្លឺ ថ្ងៃចាំងពេញមួយឆ្នាំជាមួយឆ្នេរខ្សាច់សម៉ត់ខៃ ទឹកសមុទ្រថ្លាឆ្វង់ហើយមានគ្រឿងសមុទ្រដ៏ស្រស់ ឆ្ងាញ់ពិសារផងដែរ។
VOVWORLD_នៅពេលរដូវក្ដៅមកដល់ម្ដងៗ មនុស្សគ្រប់រូបសុទ្ធតែចង់ទៅ សមុទ្រដើម្បីមុជទឹក សំរាកលំហែកាយ។នៅប្រទេសវៀតណាមកោះPhu Quoc ជា កន្លែងដ៏ល្អមួយសំរាប់ភ្ញៀវទេសចរទៅលេងកនុងរដូវក្ដៅ។នៅកោះPhu Quoc មានពន្លឺថ្ងៃចាំងពេញមួយឆ្នាំជាមួយឆ្នេរខ្សាច់សម៉ត់ខៃ ទឹកសមុទ្រថ្លាឆ្វង់ហើយ មានគ្រឿងសមុទ្រដ៏ស្រស់ឆ្ងាញ់ពិសារផងដែរ។ កោះPhu Quoc ចំណុះខេត្ត Kien Giang ភាគខាងត្បូងវៀតណាមជាកោះធំ បំផុតក្នុងប្រទេសដែលមានលក្ខណៈធម្មជាតិអំណោយផលគឺទេសភាពស្រស់ស្អាត និងសំបូរធនធានធម្មជាតិ។ មកទស្សនា Phu Quoc ភ្ញៀវទេសចរមានការស្ងប់ អារម្មណ៍ដោយសារនៅទីនេះមានឆ្នេរខ្សាច់ធម្មជាតិនៅឆ្ងាយពីបរិយាកាស អ៊ូអរ។អ្នកស្រី Bellaជាភ្ញៀវទេសចរមួយរូបមកពីប្រទេសស្វីសបាននិយាយថា “ នាងខ្ញុំចូលចិត្តកោះPhu Quocដោយសារភាពជិតស្និទនិងការញញឹមបង្ហាញ នូវភាពកក់ក្ដៅរបស់ប្រជាជននៅកន្លែងនេះសំរាប់ភ្ញៀវ។កោះនេះមានទេសភាព ស្រស់ស្អាតអស្ចារ្យដែលមិនអាចពិពណ៌នាឲ្យអស់បានឡើយ”។ សណ្ឋាគារភាគច្រើននៅកោះPhu Quoc ប្រមូលផ្ដុំនៅឆ្នេរBai Daiដែលជាឆ្នេរ ខ្សាច់ធំបំផុតនៃកោះនេះ។ទឹកសមុទ្រនៅBai Daiថ្លាយង់ហើយមានទេសភាព ធម្មជាតិស្រស់ត្រកាលដែលត្រូវបានទីភ្នាក់ងារសារព័ត៌មាន ABC News ជ្រើស ជាឆ្នេរខ្សាច់លេខ១ក្នុងចំណោមឆ្នេរខ្សាច់ល្អស្អាតបំផុតចំនួន៥លើពិភពលោក។ ក្រៅពីBai Dai ភ្ញៀវទេសចរក៏ចូលចិត្តទៅទស្សនាឆ្នេរខ្សាច់ Bai Sao ស្ថិតនៅ ខាងត្បូងកោះដែរ។ Bai Saoមាន ចំងាយ ២៥គីឡូម៉ែត្រពីទីរួមស្រុក Duong Dong ដែលជាទីរហោស្ថានសំរាប់អ្នកទេសចរមកស្រូបយកខ្យល់អាសាសបរិសុទ្ធ។ អ្នក ស្រី Lilian ជាភ្ញៀវទេសចរមកពីប្រទេសហូឡង់បានសំណេះសំណាលថា “ ពីក្រុងហូជីមិញ យើងខ្ញុំជិះយន្តហោះមកកាន់Phu Quocហើយចំណាប់ អារម្មណ៍ដើមដំបូងរបស់ខ្ញុំគឺកោះមួយមានខ្សាច់ស។យើងខ្ញុំចាប់ផ្ដើមការសំរាក លំហែកាយដោយការទៅហែលទឹកសមុទ្រនិងដេកហាលថ្ងៃ។ខ្ញុំពេញចិត្តនឹង វិស្សមកាលរបស់ខ្លួនណាស់”។ ដោយមានទេសភាពធម្មជាតិដ៏ល្អស្អាត កោះPhu Quoc កំពុងអភិវឌ្ឍន៍ស្មើនឹងបណ្ដាឋានសួគ៌ទេសចណ៍ល្បីឈ្មោះលើពិភពលោក នាឆ្នាំនេះ ខេត្ត Kien Giang ត្រូវបានជ្រើសជាអង្គភាពរៀបចំឆ្នាំទេសចរណ៍ ជាតិ២០១៦-Phu Quoc -វាលសណ្ដទន្លេ Cuu Longដោយប្រធានបទ” ស្វែងយល់ ទឹកដីភូមិភាគខាងត្បូង”ដែលក្នុងនោះកោះPhu Quoc ជាកន្លែងរៀបចំព្រឹតិ្តការ សំខាន់ៗស្ទើតែទាំងអស់។ នាបច្ចុប្បន្ននេះ មានក្រុមហ៊ុនអាកាសចរណ៍ជាច្រើន ត្រៀមខ្លួនបើកផ្លូវហោះហើរទៅកាន់ Phu Quoc ដើម្បីឆ្លើយតបទៅនឹងតម្រូវការ របស់ភ្ញៀវដែលកំពុងកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។ លោកHuynh Quang Hung អនុប្រធានគណៈកម្មាធិការប្រជាជនស្រុកPhu Quoc បានឲ្យដឹងថា “ នាសព្វថ្ងៃមានការហោះហើរក្នុងស្រុកមួយចំនួនដូចជាHa Noi – Phu Quoc ក្រុងHo Chi Minh – Phu Quoc និង Can Tho – Phu Quoc ដែលមានទាំង អស់២០ឬ២២ជើងក្នុងមួយថ្ងៃ។ ឥឡូវគេកំពុងត្រៀមរៀបចំបើកផ្លូវហោះហើរ Phu Quoc - សឹង្ហបុរី Phu Quoc - កម្ពុជា Phu Quoc - ចិន និងPhu Quoc - រុស្ស៊ី។ក្នុងឆ្នាំ២០១៦នេះមានក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិជាច្រើនបាន ចុះបញ្ជីសុំបើកផ្លូវហោះហើរថ្មី”។ ដោយមានទេសភាពធម្មជាតិដ៏ល្អស្អាត កោះPhu Quoc កំពុងអភិវឌ្ឍន៍ ស្មើនឹងបណ្ដាឋានសួគ៌ទេសចណ៍ល្បីឈ្មោះលើពិភពលោក៕
Related








