កោះLy Son-ឋានសួត៍ទេសចរណ៍នាពេលអនាគត
25/09/2013 08:07
កោះLy Son(ឬកោះ Re) ក្លាយទៅជាស្រុកកោះរបស់ខែត្រ Quang Ngai(ភាគកណ្តាលវៀតណាម)កាលពីឆ្នាំ១៩៩២ ។Ly Sonជាកោះ១ជាប់ឆ្នេសមុទ្រនិងត្រូវបានស្គាល់ដល់ដោយ ប្រពៃណីវប្បធម៌ដ៍យូរអង្វែងកេរ្ត៍ដំណែលប្រវត្តិសាស្រ្តនិង រមណីដ្ឋានដ៍ល្អឆើតឆាយជាច្រើន។អាស្រ័យហេតុនេះ ស្រុកកោះLy Sonមានសក្តានុភាព ដ៍ធំធេងដើម្បីអភិវឌ្ឍន៍ខ្លាំងទេសចរណ៍។

Vovworld- កោះLy Sonលេចឡើងនៅលើផ្ទៃទឹកសមុទ្រ ប្រហែល១០គីឡូមែត្រ ក្រឡា។ កោះនេះមានប្រជាជនរស់នៅតែ២ម៉ឺននាក់។លើកោះមានកេរ្ត៍ដំណែល ថ្នាក់ជាតិនោះគឺសាលាភូមិ An Haiនិងវត្ត Hang។ទន្ទឹមនឹងនោះនៅទីនេះបណ្តា បុរាណវិទូក៍នៅបានរកឃើញស្លាក់ស្នាមនៃវប្បធម៌Sa Huynh ពី២៥០០ដល់ ៣០០០ឆ្នាំមុនសម័យកាលបច្ចុប្បន្ននេះផងដែរ។ កោះLy Son(រូបថតVNA) លើកោះនៅមានវត្តអារាមទីសក្ការះចំនួន២៤កន្លែង ជាពិសេអារាមAm Linhជា ទីសក្ការះបណ្តាយុទ្ឋជននៃក្រុមជើងទឹក Hoang Saមុននេះ។លោកតាVo Hien Dat ជាអ្នកកោះ១រូបអោយដឹងថា៖អារាមAm Linhជាកន្លែងមកដល់របស់ភ្ញៀវទេសចរ ស្ទើតែទាំងអស់។លោកអោយដឹងថា៖“ អារាមAm Linh បានមានពីយូរយារៗណាស់ មកហើយ។គេមិន ដឹងច្បាស់ថា៖ជីដូនជីតាយើងបានសាងសង់អារាមនេះតាំងពី កាលពណាទេ។ក្នុងដំណាក់កាលអាណានិគមបារាំងគ្រប់គ្រង អារាមនេះត្រូវទម្លាក់ គ្រាប់បែកបំផ្លាញ ។ដល់ឆ្នាំ២០០៨ រដ្ឋវៀតណាមបានវិនិយោគសាងសង់ឡើងវិញ។ ឥឡូវនេះវាក្លាយទៅជាកសិណសាក្សីនៃការប្រយុទ្ឋ។ “ ការប្រឡងទូកនៅកោះ Ly Son(រូបថតVNA) កាលពីសតវត្សរ៍ទី១៧ ប្រជាជនLy Son ច្រើនជំនាន់បានទៅប្រជុំកោះHoang Saដើម្បី វាស់វែងគូផែនទី ធ្វើអាជីវកម្មមច្ឆាផល សាងសង់វត្តអារាមនិងលើកផ្ទាំងសិលាចារិត អះអាងអធិបតេយ្យភាពតាមព្រះរាជសាររបស់ស្តេចរាជ្យកាល Nguyen។ដោយហេតុ នេះLy Son ជាតំបន់ដី១មានកេរ្ត៍ដំណែលប្រវត្តិសាស្រ្តវប្បធម៌និងកេរ្ត៍ដំណែលស្តីពី ប្រជុំកោះ HoangSa និងប្រជុំកោះ Truong Sa របស់វៀតណាមជាច្រើន។ ក្រៅពីកេរ្ត៍ដំណែលប្រវត្តិសាស្រ្តនានានោះ សោភ័ណ្ឌភាពល្អស្អាតរបស់ កោះ Ly Son គឺដោយសារត្រូវបានធម្មជាតិប្រទានអោយ។នោះគឺរូងភ្នំ Cau-រូងភ្នំ Co និងស្លាក់ស្នាម នៃភ្លើងភ្នំដែលបានបញ្ឈប់សកម្មភាព។ល។លោក Tran Ngoc Nguyen ប្រធានគណះ កម្មាធិការប្រជាជនស្រុកកោះ Ly Sonអោយដឹងថា៖រដ្ឋអំណាចនិងមន្ទីវប្បធម៌ទេសចរ ណ៍និងកីឡាQuang Ngai បានឆ្លៀតយកប្រៀបខ្លាំងធម្មជាតិទាំងនេះ ក្នុងការពង្រីក ទេសចរណ៍សមុទ្រគ្រប់ប្រភេទ។ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសយ៉ាងច្រើនជាង ទៀតLy Son ត្រូវបង្កើនការវិនិយោគ ពង្រីកភោជនីយដ្ឋាន សណ្ឋាគារ ប្រព័ន្ឋផ្លូវ គមនាគម ជាពិសេសគឺការងារជួសជុលកែលំអកេរ្ត៍ដំណែលប្រវត្តិសាស្រ្តនិងបង្កើន ការផ្សព្វផ្សាយអំពីសក្តានុភាពទេសចរណ៍នៃកោះលើមធ្យោបាយឃោសនាមហាជន ទៀតផង។ លោក Tran Ngoc Nguyen អោយដឹងថា៖“ រដ្ឋអំណាចស្រុកបានផ្សព្វផ្សាយ និងអំពាវនាវឲ្យក្រុមហ៊ុនមួយចំនួនបើកមណ្ឌលទេសចរណ៍បរិស្ថានផ្កាថ្ម។ខេត្តបាន បញ្ជាណែនាំស្រុកនិងផ្នែកវប្បធម៌ទេសចរណ៍បង្កើតផែនការអភិវឌ្ឍន៍ទេសចរណ៍សំរាប់ ស្រុក។នោះជាមូលដ្ឋានដំបូងសំរាប់ស្រុកធ្វើការវិនិយោគទៅលើហេដ្ឋារចនាសម្ព៏ន្ឋនៅ ស្រុក និងបង្កើតចំណុចពិសេសដោយឡែកសំរាប់ផ្នែកទេសចរណ៍ Ly Son។” ភ្ញៀវទេសចរបរទេសនៅកោះLy Son (រូបថតVNA) ក្នុងប៉ុន្មានឆ្នាំជិតៗនេះសកម្មភាពទេសចរណ៍នៅកោះLy Sonមានភាពអ៊ូអរដោយសារ ការធ្វើដំណើរទៅមកជាមួយដីគោកមានភាពងាយស្រួល។សក្តានុភាពទេសចរណ៍ដ៍ធំធេង របស់ Ly Son បាននិងកំពុងឆ្លៀតយកដើម្បីអភិវឌ្ឍន៍អោយខ្លាំងក្លាថែមទៀត៕
Related








