ផ្កានៅតំបន់ខ្ពង់រាប Moc Chau
30/12/2015 07:25
VOVWORLD_ខ្ពង់រាប Moc Chauមានកំពស់ ១០៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រជាមួយនឹងអាកាសធាតុ ត្រជាក់ពេញមួយឆ្នាំ។ ទេសភាពធម្មជាតិនៅតំបន់ នេះសំបូរបែបណាស់ដែលលេចធ្លោគឺផ្កាគ្រប់ ប្រភេទ។ ទាំងអស់នេះបានទាក់ទាញភ្ញៀវទេសចរ មកទស្សនាយ៉ាងច្រើនកុះករ។
VOVWORLD_ខ្ពង់រាប Moc Chau មានកំពស់១០៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ ជាមួយនឹងអាកាសធាតុត្រជាក់ពេញមួយឆ្នាំ។ ទេសភាពធម្មជាតិនៅតំបន់នេះសំបូរ បែបណាស់ដែលលេចធ្លោគឺផ្កាគ្រប់ប្រភេទ។ ទាំងអស់នេះបានទាក់ទាញភ្ញៀវ ទេសចរមកទស្សនាយ៉ាងច្រើនកុះករ។ នៅចុងរដូវរងារ ដើមរដូវផ្ការីក អាកាសធាតុនៅត្រជាក់តែមានពន្លឺព្រះអាទិត្យ ស្រាលស្រទន់ដែលធ្វើឲ្យបរិយាកាសបរិសុទ្ធនៅតំបន់វាលស្មៅមានភាពកក់ក្ដៅ ឡើងបន្តិច។ នេះជាពេលវាលាផ្កាម៉ាក់ខៃរីកស្គុះស្គាយនៅ Moc Chau។ ដើម ម៉ាក់ខៃនៅលើភ្នំនិងក្នុងចំការបង្អួតពណ៌ក្រហម ពណ៌ស យ៉ាងស្រស់ត្រកាល ប្រៀបដូចជាស្នាមញញឹមពព្រាយរបស់នារីជនជាតិ H’mong និងជនជាតិ Thai នៅ Moc Chau។ នាខែទី២តាមច័ន្ទកតិ ក្រោយពីរដូវត្រជាក់ អាកាសធាតុឡើងកំដៅជាបណ្ដើរៗ ជាពេលវេលាសំរាប់គ្រប់ចំការ Man ដុះពន្លករីកផ្កាពណ៌សដោយបង្កើតឡើង ទិដ្ឋភាពដ៏រ៉ូម៉ែនទិច។ ផ្កា Man នេះបង្អួតសម្រស់ស្រស់ស្អាតក្នុងរយៈពេលត្រឹមតែ ២ - ៣សប្ដាហ៍ប៉ុណ្ណោះរួចវាក៏ស្រពោនរុះរោយទៅ ហើយចាប់ផ្ដើមចេញផ្លែ។មក ទស្សនាខ្ពង់រាប Moc Chau ក្នុងបរិយាកាសនេះ លោក Nguyen Ky ជាភ្ញៀវទេសចរ មួយរូបមកពីក្រុងហាណូយបានឲ្យដឹងថា “បើយើងគយគន់ផ្កានៅក្នុងថូគឺមិនអាចទទួលអារម្មណ៍នបានអំពីវិញ្ញាណរបស់ វាទេ។ ខ្ញុំមកទស្សនាទីនេះហើយឃើញផ្កា Man រីកនៅក្នុងបរិយាកាសធម្មជាតិ ដែលបង្ហាញនូវសោភណភាពស្រស់ត្រកាលរបស់វា”។ នាខែមិនានិងខែមេសា ខ្ពង់រាប Moc Chau ពាសពេញទៅដោយពណ៌សនៃផ្កា Ban។ ប្រជាពលរដ្ឋនៅតំបន់ប្រៀបប្រដូចផ្កា Ban ទៅនឹងនារីជនជាតិ Thai ដែល ទោះជាមានភាពស្រគត់ស្រគំក្ដីតែទាក់ភ្នែកក្រុមភ្ញៀវទេសចរមកពីគ្រប់ទិសទី។ អ្នកស្រី Phung Thi Luu Ly អនុប្រធានការិយាល័យវប្បធម៌ស្រុកMoc Chau បាន ថ្លែងថា “ផ្កា Ban ជាផ្កាដ៏ល្បីល្បាញមួយប្រភេទដែលស្រុក Moc Chau បានកសាង គំរោងការដាំដុះតាមដងវិថី។ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះប្រជាជន Moc Chau បានអនុវត្តគំរោងការដាំផ្កា Ban។ ទន្ទឹមនឹងនេះយើងខ្ញុំក៏ដាំផ្កាផ្សេងៗដើម្បី ប្រែ Moc Chau ឲ្យកា្លយទៅជាឋានសួគ៌នៃផ្កាគ្រប់ប្រភេទដូចបំណងប្រាថ្នារបស់ ភ្ញៀវទេសចរ”។ ផ្កាគ្រប់ប្រភេទនៅតំបន់តំបន់ខ្ពង់រាប Moc Chauបាននាំមកនូវចំណាប់អារម្មណ៍រីករាយសំរាប់ប្រជាជននៅទីនេះហើយខ្ញុំសង្ឃឹមថាភ្ញៀវទេសចរក៏មានការនិយមពេញចិត្តចំពោះ Moc Chau ដែរ ចុងរដូវស្លឹកឈើជ្រុះ និងដើមរដូវរងារពោលគឺពីខែវិច្ឆិកានៅតាមជ្រលងភ្នំនៃខ្ពង់ រាប Moc Chau មានផ្កាស្បៃ រីកស្គុះស្គាយមើលទៅដូចជាផ្ទាំងក្រណាត់ពណ៌សរុំ ស្រាលស្រទន់ជុំវិញជើងភ្នំ។ ក្រៅពីនោះនៅមានផ្កាឈូករ័តន៍ព្រៃពណ៌លឿងនិង ផ្កាគ្រិស្តម៉ាសពណ៌ក្រហមបង្អួតសម្រស់ស្រស់ស្អាតនៅកណ្ដាលវាលស្មៅខៀវ ស្រងាត់។ ស្ដីពីមោទនភាពរបស់ខ្លួន ចំពោះទឹកដី Moc Chau អ្នកស្រី Phung Thi Luu Ly បានសំណេះសំណាលថា “ ខ្ញុំមោទនៈយ៉ាងខ្លាំងដែលជាប្រជាជននៃព្រៃភ្នំប៉ែកពាយ័ព្យបានកើតនិងធំ ដឹងក្ដីនៅទឹកដី Moc Chau ដ៏ល្អបំព្រងនេះ។ ផ្កាគ្រប់ប្រភេទនៅតំបន់តំបន់ខ្ពង់រាប Moc Chauបាននាំមកនូវចំណាប់អារម្មណ៍រីករាយសំរាប់ប្រជាជននៅទីនេះហើយ ខ្ញុំសង្ឃឹមថាភ្ញៀវទេសចរក៏មានការនិយមពេញចិត្តចំពោះ Moc Chau ដែរ”៕
Related








