VOV WorldVOV World
ស្វែងយល់ឈូងសមុទ្រHa Longដោយការជិះនាវាទេសចរណ៍
22/05/2013 02:34
មកលេងកំសាន្តនៅឈូងសមុទ្រ​Ha Long នៅមិនថាពេល វេលាណាភ្ញៀវទេសចរសុទ្ឋតែបានគយគន់សោភណ្ឌភាព ដ៍ស្រស់ឆើតឆាយនៃតំបន់បេតិកភណ្ឌ១ដែលបានអង្គការ UNESCO បញ្ចូល២លើកក្នុងបញ្ជីរាយនាមបេតិកភណ្ឌ ធម្មជាតិពិភពលោក។
​​​​​​​​​​​​​​​​​​​​                          រូបថត​ VOVWORLD Vovworld- ចាកចេញពីកំពង់ផែ Bai Chay នាវាទេសចរណ៍ Golden Lotus ដែល ដឹកភ្ញៀវទេសចរមកពីអាមេរិក អូស្រ្តាលីស៊ុយអែដនិងវៀតណាមចាប់ផ្តើម ដំណើរទៅទស្សនាឈូងសមុទ្រ​HaLong។ភ្ញៀវទេសចរទៅដល់ទីនេះនឹងទទួល​ បានអារម្មណ៍​ស្រស់​ថ្លា​ពី​ខ្យល់​បរិសុទ្ធ​។បង Nguyen The Huuជាមគ្គុទេស១រូបនៃ ក្រុមហ៊ុនទេសចរណ៍អន្តរជាតិ Khanh Sinhអោយដឹងថា៖“  ក្នុងទួរ១ថ្ងៃ​​ ភ្ញៀវ ទេសចរត្រូវបានទៅទស្សនារូងភ្នំ Thien Cung –Dau Go។បន្ទាប់នោះ ភ្ញៀវទេសចរ ទៅកាន់ភូមិនេសាទ Ba Hang​ដើម្បីចែវទូកKayak ហើយទៅកាន់ផែHa Long។ ក្នុង ទួរ២ថ្ងៃ  ភ្ញៀវទេសចរមានពេលវេលាជាច្រើនគយគន់ទេសភាពនិងសំរាកលំហែ កាយលើនាវា។ប្រការសំខាន់បំផុតគឺក្រុមហ៊ុនយកចិត្តទុកដាក់ជាពិសេសដល់ គុណភាពសេវាកម្ម និងធានាសុវត្ថិភាពសំរាប់ភ្ញៀវទេសចរ។ “ ​​​​​​​​​​​​​​​                                          នាវាទេសចរណ៍ Golden Lotus នៅលើឈូងសមុទ្រ​Ha Long (រូបថត VOVWORLD) ការជិះនាវា​គយ​គន់​មើល​ទេស​ភាពស្រស់​ត្រកាល​លើ ផ្ទៃ​ទឹកឈូងសមុទ្រ​Ha Long ធ្វើឲ្យភ្ញៀវទេសចរមានចំណាប់អារម្មណ៍បានលង់ខ្លួនទៅក្នុងទេសភាពធម្មជាតិ ពិសេសតែ១។នៅឈូងសមុទ្រ​Ha Longមានកោះថ្មធំតូចរាប់ពាន់កន្លែង។ជាលើក ដំបូងដែលមកទស្សនាទីនេះលោក John ជាភ្ញៀវទេសចរអូស្រ្តាលីនិយាយថា៖មិនអាចជឿថាទេសភាពធម្មជាតិនៅទីនេះកាន់តែអស្ចា្យពេលដែលជិះនាវាគយគន់។ “    ទិដ្ឋភាពនៅទីនេះអស្ចា្យណាស់។អ្វីៗទាំងអស់បានផ្តល់មកចំណាប់អារម្មណ៍ រីករាយ។ខ្ញុំអាច មើល ឃើញ បក្សីហោះលើមេឃ​ត្រីហែលក្រោមផ្ទៃទឹក និងគយគន់ មើលទេសភាពដ៍ល្អឆើតឆាយ។សោភណ្ឌភាពក្នុងរូងភ្នំក៍ល្អស្អាតស្រស់ត្រកាលដែរ។  “ ​​​​​​​​​​​​​​​​​​​​​​​​​​                   រូបថត​ VOVWORLD   ទូកKayak​និមួយៗមានមនុស្សចែវចំនួន២នាក់។នាគ្រាដំបូង ទូកKayakផ្លាស់ទីមិន ចំតាមបំណងរបស់អ្នកចែវ។ពេលចែវបានហើយជនគ្រប់រូបរីករាយណាស់។លោក John​​  និងនាង​Tania ភ្ញៀវទេសចរអូស្រ្តាលីចូលចិត្តចូលរួមទួរទេសចរណ៍នេះ។គេ អោយដឹងថា៖ “  យើងខ្ញុំចែវទូកនៅជំវិញទីកន្លែងនេះ។ខ្ញុំរីករាយណាស់ដោយបាន ឃើញភូមិនេសាទលើសមុទ្រក៍ដូចជាទេសភាពធម្មជាតិ និង បរិយាកាសរស់នៅរបស់ អ្នកភូមិ នៅទីនេះ ។“ ពេលរាត្រីកាន់តែជ្រៀសជ្រេរទៅៗលើផ្ទៃទឹកសមុទ្រHa Longកាន់តែផ្លិបផ្លេកៗដោយ សារពន្លឺភ្លើងនៃបណ្តានាវាទេសចរណ៍៕

More