តំបន់ខ្ពង់រាប Moc Chau ទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំង
02/12/2015 09:00
VOVWORLD_ស្តិតនៅប៉ែកពាយ័ព្យវៀតណាម តំបន់ខ្ពង់រាប Moc Chau មានកំពស់១០៥០ម៉ែត្រពី នីវូទឹកសមុទ្រ។ ខ្ពង់រាបនេះមានផ្ទៃដីចំនួន១៦០០ ហិកតាសំបូរទៅដោយវាលស្មៅនិងរុក្ខជាតិគ្រប់ ប្រភេទ។ តំបន់នេះមានអាកាសធាតុត្រជាក់ស្រួល ពេញមួយឆ្នាំដែលប្រមូលផ្ដុំរមណីយដ្ឋានល្អស្អាតៗ ហើយទាក់ទាញភ្ញៀវមកទស្សនាយ៉ាងច្រើនកុះករ។
VOVWORLD_ស្តិតនៅប៉ែកពាយ័ព្យវៀតណាម តំបន់ខ្ពង់រាប Moc Chau មាន កំពស់១០៥០ម៉ែត្រពីនីវូទឹកសមុទ្រ។ ខ្ពង់រាបនេះមានផ្ទៃដីចំនួន១៦០០ហិតាសំបូរ ទៅដោយវាលស្មៅនិងរុក្ខជាតិគ្រប់ប្រភេទ។ តំបន់នេះមានអាកាសធាតុត្រជាក់ ស្រួលពេញមួយឆ្នាំដែលប្រមូលផ្ដុំរមណីយដ្ឋានល្អស្អាតៗហើយទាក់ទាញភ្ញៀវមក ទស្សនាយ៉ាងច្រើនកុះករ។ ផ្លូវពីរដ្ឋធានីហាណូយទៅកាន់ Moc Chau មានប្រវែង២០០គីឡូម៉ែត្រដែលត្រូវ បានបើកទូលាយដើម្បីបង្កើតភាពងាយស្រួលសំរាប់ការធ្វើដំណើររបស់ប្រជាជន។ Moc Chau ជាតំបន់ខ្ពង់រាបមួយដែលមានទេសភាពល្អ អាកាសធាតុត្រជាក់ស្រួល ហើយប្រជាពលរដ្ឋរស់នៅក្នុងបរិយាកាសសុខសាន្តត្រាន។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅ នេះ Moc Chau បានក្លាយទៅជាកន្លែងទេសចរណ៍ទាក់ទាញភ្ញៀវមកទស្សនាយ៉ាង ច្រើនកុះករ។ អ្នកស្រី Phung Thi Luu Ly អនុប្រធានមន្ទីរវប្បធម៌ស្រុក Moc Chau បានឲ្យដឹងថា នាថ្ងៃសំរាកចុងសប្ដាហ៍និងទិវាបុណ្យនានាមានភ្ញៀវទេសចរជា ច្រើនកុះករមកកាន់ Moc Chau ហើយសណ្ឋាគារនិងផ្ទះសំណាក់ស្ទើតែទាំងអស់ គ្មានសល់បន្ទប់ទំនេរឡើយ។ អ្នកស្រី Phung Thi Luu Ly បានថ្លែងថា “ បរិយាកាសនៅ Moc Chau មានការខុសប្លែកពីតំបន់ដទៃ។ នៅទីនេះមាន៤ រដូវគឺរដូវផ្ការីក រដូវក្ដៅ រដូវស្លឹកឈើជ្រុះនិងរដូវរងា។ សីតុណ្ហភាពជាមធ្យមគឺពី១៨ ដល់២២អង្សាសេដោយមិនសូវត្រជាក់ហើយក៏មិនសូវក្ដៅសំរាប់ភ្ញៀវទេសចរស្លៀក ពាក់ខោអាវស្អាតៗនិងថតរូបជាអនុស្សាវរី។ Moc Chau ឥឡូវជាកន្លែងទេសចរណ៍ សំខាន់មួយដែលពោរពេញទៅដោយសក្ដានុពល ”។ Moc Chau ល្បីដោយសារមានផ្កាគ្រប់ប្រភេទ។ នានិទាឃរដូវមានផ្កាMan ពណ៌ស ផ្កាមាក់ខៃពណ៌ក្រហមរីកស្គុះស្គាយពាសពេញព្រៃ។ មានចំការតែពណ៌ ខៀវស្រងាត់ខ្លះលាតសន្ធឹងនៅលើចង្កេះទួលធ្វើឲ្យទេសភាពនៅតំបន់ខ្ពង់រាបនេះ កាន់តែស្រស់ស្អាត។ តាមលោក Pham Minh Chien ជាមគ្គុយទេសទេសចណ៍នៅ ក្រុមហ៊ុន Khanh Sinh បានឲ្យដឹងថា “ ចំពោះខ្ញុំគឺ Moc Chau ស្រស់ស្អាតក្នុងទាំង៤រដូវ។ រដូវរងារមានផ្កា Da quy ពណ៌លឿងរីកស្គុះស្គាយលើទួល។ និទាឃរដូវមានផ្កា Mo ផ្កាMan និងផ្កាមាក់ខៃ។ នាខែមិនាមានផ្កា Ban។ ដល់រដូវក្ដៅជារដូវនៃផ្លែឈើគ្រប់ប្រភេទ។ រដូវស្លឹកឈើ ជ្រុះជារយៈពេលប្រជានជននៅទីនេះរៀបចំបុណ្យទាននានា។ ជនជាតិ H’mong មានពិធីបុណ្យឯករាជ្យនាថ្ងៃទី២ខែកញ្ញា និងបុណ្យ Tet ចូលឆ្នាំនាខែ១១តាម ច័ន្ទកតិដែលអូសបន្លាយអសរយៈពេលជាងមួយខែ។បើមកទស្សនា Moc Chau នារដូវស្លឹកឈើជ្រុះ ភ្ញៀវទេសចរនឹងមានការចាប់អារម្មណ៍ខ្លាំងចំពោះទំនៀម ទំលាប់ជាប្រពៃណីរបស់ប្រជាជនគ្រប់ជនជាតិនៅតំបន់ខ្ពង់រាបនេះ“ ។ មានចំការតែពណ៌ខៀវស្រងាត់ខ្លះលាតសន្ធឹងនៅលើចង្កេះទួលធ្វើឲ្យទេសភាពនៅតំបន់ខ្ពង់រាបនេះកាន់តែស្រស់ស្អាត មកទស្សនា Moc Chau ភ្ញៀវទេសចរចូលចិត្តទៅមើលទេសភាពធម្មជាតិដែល ក្នុងនោះមានរូងភ្នំ Son Moc Huong ឬហៅថារូងប្រចៀវ។ ក្នុងរូងភ្នំនេះមានពើងជា ច្រើនមើលទៅដូចរូបទេវតា សត្វនាគ តោ ត្រកួត រួមទាំងល្អាងទឹកមួយចំនួនទៀត ដែលជាប្រភពទឹកស្អាតរបស់ប្រជាជនគ្រប់ជនជាតិនៅនឹងតំបន់។ ក្រៅពីនេះនៅ មានរមណីយដ្ឋានល្បាក់ទឹកភូមិ Vat និងព្រៃស្រល់ភូមិ Ang ដែលទាក់ទាញភ្ញៀវ ទេសចរមកលេងយ៉ាងច្រើនកុះករ។ ទទឹមនឹងនេះ Moc Chau នៅមានម្ហូបអាហា ពិសេសជាច្រើនមុខដូចជាសាច់គោឆាគ្រឿង ស្ពៃឆាសាច់ ជ្រូករបស់ជនជាតិ H’mong ឬស៊ុបសាច់គោជាដើម។ សាច់គោ Moc Chau ឈ្ងុយឆ្ងាញ់ល្បីដោយ សារគោត្រូវបានចិញ្ចឹមតាមបទដ្ឋានខ្ពស់នៅកសិដ្ឋានចិញ្ចឹមគោយកទឹកដោះ Moc Chau។ ទាំងអស់នេះបានធ្វើឲ្យ Moc Chau មានប្រៀបខ្លាំងដើម្បីពង្រីក វិស័យទេសចរណ៍ដែលមុនបង្អស់គឺទាក់ទាញភ្ញៀវមកទស្សនានាថ្ងៃសំរាកចុង សប្ដាហ៍។ ស្ដីពីបញ្ហានេះ អ្ហកស្រី Phung Thi Luu Ly អនុប្រធានមន្ទីរវប្បធម៌ ស្រុក Moc Chau បានឲ្យដឹងទៀតថា “ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ Moc Chau បានស្ថិតក្នុងយុទ្ធសាស្រ្ត អភិវឌ្ឍន៍ទេសចរណ៍សំខាន់នៃតំបន់ប៉ែកពាយ័ព្យវៀតណាម។ Moc Chau មាន ប្រៀបខ្លាំងដោយសារមានផលតិតផលនានាដូចជាតែ ទឹកដោះគោ ពិសេសគឺ ត្រូវបានទទួលស្គាល់ជាតំបន់ទេសចរណ៍ជាតិ។ ចំណុចសំខាន់មួយទៀតគឺ Moc Chau មានទីតាំងស្ថិតនៅច្រកចូលខេត្ត Son La ជិតក្រុងហាណូយ អាកាសធាតុត្រជាក់ស្រួល ប្រជាជនរាក់ទាក់កក់ក្ដៅចំពោះភ្ញៀវ”។ Moc Chau ជាតំបន់ខ្ពង់់រាបសុខសាន្តត្រាណពោរពេញទៅដោយស្មៅ ផ្កា បរិយាកាសបរិសុទ្ធរួមជាមួយវប្បធម៌ដ៏វិសែសវិសាលរបស់ប្រជាជនគ្រប់ជនជាតិ ប្រាកដប្រជាជាកន្លែងគួរឲ្យមកដល់ដ៍អស្ចារ្យសំរាប់ភ្ញៀវទេសចរ៕
Related








