វិមានឯកភាព-កេរ្តិដំណែលប្រវត្តិសាស្រ្តនិងវប្បធម៌
13/05/2015 04:06
និមិត្តរូបនៃការរលំរបស់របបរដ្ឋអំណាចនៃសាធារណះរដ្ឋ វៀតណាមនាថ្ងៃទី៣០មេសាឆ្នាំ១៩៧៥វិមានឯកភាពជា ទីកន្លែងមកដល់ពេញនិយមរបស់ភ្ញៀវទេសចរវៀតណាម និងបរទេសនៅឱកាសរំលឹកខួបលើកទី៤០នៃទិវារំដោះ ភាគខាងត្បូងឯកភាពប្រទេសជាតិ(ទី៣០មេសា១៩៧៥- ទី៣០មេសា២០១៦)។
វិមានឯកភាពជា(រូបថត អិនធឺណែត) Vovworld- វិមានឯកភាពគឺស្ថិតនៅវិថីNam Ky khoi nghia ទីក្រុងហូជីមិញ។មុននេះ វាមានឈ្មោះ” វិមានឯករាជ្យ “ឬវិមាននរោតម ។សំណង់នេះត្រូវបានសាងសង់ ឡើងតាមបទបញ្ជារបស់Ngo Dinh Diem ប្រធានាធិបតីរដ្ឋអំណាចSai Gon នាឆ្នាំ ១៩៦២តាមផែនការប្លង់របស់លោកNgo Viet Thu ស្ថាបត្យករវៀតណាមដំបូងដែល ទទួលបានពានរង្វាន់Rome។វិមាននេះគឺជាភាពចុះសម្រុងគ្នានៃសោភ័ណ្ឌភាព ស្ថាតបត្យកម្មទំនើបនិងស្ថាតបត្យកម្មប្រពៃណីចុងបូពា៏។លើផ្ទៃដី១២ហិកតាសំណង់ នេះរួមមាន៣ជាន់និងបានសង់ជារូបចិត្តនុលេខចិនមានន័យថា៖ភ័ពសំណាង។នៅ វេលាម៉ោង១១និង៣០នាទីថ្ងៃទី៣០មេសា១៩៧៥ទង់របស់រណសិរ្យជាតិរំដោះ ភាគខាងត្បូងវៀតណាមបានបក់រវិចលើដំបូលវិមាន។លោកNguyen Huu Chau អតីត កម្មាភិបាលនៃស្ថានីយ៍ផ្សាយសំលេងរំដោះរំលឹកឡើងវិញថា៖“ ខ្ញុំមានសោមនស្សរីក រាយយ៉ាងក្រៃលែងដោយបានដឹងថា៖កងទ័ពមកបង្ហូតទង់របស់រណសិរ្យជាតិរំដោះ ភាគខាងត្បូងវៀតណាមលើដំបូលវិមាន។យើងខ្ញុំម្នាក់ៗនឹករលឹកពេលវេលានេះក៍ដូច ជាពលីកម្មដ៍ធំធេងរបស់ប្រជាជនវៀតណាម។ “ រថក្រោះលេខ៣៩០(រូបថត អិនធឺណែត) សំណង់នេះនៅគង់វង្សរហូតតាំងថ្ងៃរំដោះភាគខាងត្បូងវៀតណាមមុននេះ៤០ឆ្នាំ។រថក្រោះលេខ៨៤៣និង៣៩០របស់កងទ័ពប្រជាជនវៀតណាមដែលបានសម្រុកចូល លានរបស់វិមានឯកភាពនាថ្ងៃទី៣០មេសាឆ្នាំ១៩៧៥នៅទីនោះដដែល។សិល្បការីនី Thanh Hoaនឹករលឹកថ្ងៃដែលគាត់រួមជាមួយក្រុមកងទ័ពរំដោះច្រៀងនៅវិមាននេះ។គាត់ ប្រាប់ថា៖“យើងខ្ញុំច្រៀងយ៉ាងគគ្រឹកគគ្រេងនៅក្នុងវិមានឯកភាព។យើងខ្ញុំឪបគ្នា សប្បាយរីករាយយ៉ាងក្រៃលែងពីព្រោះថា៖សង្រ្គាមបានបញ្ចប់និងយើងខ្ញុំត្រូវបានវិល ត្រឡប់ជួបជុំជាមួយគ្រួសារវិញ។ “ នាយករដ្ឋមន្រ្តីរុស្ស៊ីលោក
Related








