បឹង Van - កន្លែងដែលបេតិកភណ្ឌបានរស់រានឡើងវិញជារៀងរាល់សថ្ងៃអាទិត្យ
05/04/2026 12:00
[VOVWORLD] - តំបន់បឹង Van ដែលស្ថិតនៅក្នុងបរិវេណកេរ្តិ៍ដំណែលជាតិពិសេស Van Mieu – Quoc Tu Giam តែងតែមានភាពរស់រវើក ជារៀងរាល់រសៀលថ្ងៃអាទិត្យ ជាមួយនឹងការសម្តែងសិល្បៈប្រពៃណីសម្រាប់បម្រើភ្ញៀវទេសចរ។

ho_van_1.jpg ជារៀងរាល់រសៀលថ្ងៃអាទិត្យ តំបន់បឹង Van នៅក្នុងបរិវេណកេរ្តិ៍ដំណែលជាតិពិសេស Van Mieu – Quoc Tu Giam (ហាណូយ) បានក្លាយជាកន្លែងជួបជុំគ្នានៃវប្បធម៌ ដែលសិល្បៈករសិល្បៈការិនីមកពីមជ្ឈមណ្ឌលសិល្បៈប្រពៃណីយូណេស្កូ ឧទ្ទេសនាមដល់សាធារណជនអំពីទម្រង់សិល្បៈប្រជាប្រិយដ៏វិសេសវិសាលរបស់វៀតណាម។ ho_van_2.jpg បទភ្លេងប្រពៃណីបានទាក់ទាញប្រជាជន និងភ្ញៀវទេសចរអន្តរជាតិមួយចំនួនធំមកទស្សនា។ សកម្មភាពនេះមិនត្រឹមតែរួមចំណែកដល់ការអភិរក្ស និងលើកកម្ពស់តម្លៃនៃសិល្បៈប្រពៃណីប៉ុណ្ណោះទេ ថែមទាំងក្លាយជាស្ពានមួយដែលនាំវប្បធម៌វៀតណាមឱ្យកាន់តែខិតជិតមកមិត្តភក្តិអន្តរជាតិទៀតផង។ ho_van_3.jpg យោងតាមសិល្បៈការិនី Ta Hanh ការនាំយកទម្រង់បេតិកភណ្ឌវប្បធម៌អរូបីមកសម្តែងនៅបឹង Van មិនត្រឹមតែជាផែនការការងារប៉ុណ្ណោះទេ ប៉ុន្តែជា "និស្ស័យ" មួយដែលបង្កើតឡើងពី ការជក់ចិត្តរបស់អ្នកស្រឡាញ់វិជ្ជាជីវៈនេះ។ (នៅក្នុងរូបថត៖ សិល្បៈការិនី Ta Hanh) ho_van_4.jpg សិល្បៈករសិល្បៈការិនីមកពីមជ្ឈមណ្ឌលសិល្បៈប្រពៃណីយូណេស្កូ ត្រៀមរៀបចំសំលៀកបំពាក់ប្រពៃណីមុនពេលសម្តែង។ ho_van_5.jpg សិល្បៈការិនី Ta Hanh បានចែករំលែកថា ដើម្បីរក្សាភាពទាក់ទាញនៃការសម្តែងរយៈពេលពីរម៉ោងនេះ នាងនិងសហការី បានខិតខំដោយអស់ពីសមត្ថភាពក្នុងការងារត្រៀមរៀបចំ ចាប់ពីបុគ្គលិក ស្គ្រីប រហូតដល់ការរចនាឆាកសម្ដែង។ ho_van_6.jpg មានមុខមាត់វ័យក្មេង អ្នកខ្លះមានអាយុតែ ២០ ឆ្នាំប៉ុណ្ណោះ… ho_van_7.jpg …ហើយក៏មានសិល្បៈករជើងចាស់ផងដែរ។ (នៅក្នុងរូបថត៖ សិល្បៈករប្រជាជន Xuan Hoach (ស្តាំ) និងសិល្បៈការិនី Ta Hanh) ho_van_8.jpg មនុស្សម្នាក់ៗនាំមកនូវរបៀបសម្ដែងផ្ទាល់ខ្លួន ប៉ុន្តែទាំងអស់គ្នាចែករំលែកគោលដៅរួមមួយ៖ រក្សាបេតិកភណ្ឌឱ្យរស់នៅក្នុងជីវភាពប្រចាំថ្ងៃ។ ho_van_9.jpg ជាពិសេស ដោយមានស្គ្រីបដែលផ្លាស់ប្តូរជាបន្តបន្ទាប់ កម្មវិធីនេះនឹងផ្តល់ជូននូវទស្សនៈចម្រុះលើសិល្បៈប្រពៃណីដល់សាធារណជន និងភ្ញៀវទេសចរអន្តរជាតិ។ នេះបើយោងតាមសិល្បៈការិនី Ta Hanh។ ho_van_10.jpg សិល្បៈករសិល្បៈការិនីសម្តែងបទចម្រៀងប្រជាប្រិយប្រពៃណី។ ho_van_11.jpg ទស្សនិកជនបានទស្សនាកម្មវិធីនេះដោយយកចិត្តទុកដាក់ ខណៈដែលមនុស្សជាច្រើនបានថតការសម្ដែងដោយស្មាតហ្វូន។ ho_van_12.jpg ដោយយកឈ្នះលើឧបសគ្គភាសា តន្ត្រីប្រពៃណីនៅបឹង Van បានក្លាយជាស្ពានតភ្ជាប់ព្រលឹងដែលស្រឡាញ់វប្បធម៌មកពីជុំវិញពិភពលោក។
TAG
VOV/VOVWORLD/សិល្បៈប្រជាប្រិយ/វៀតណាម/សម្ដែង/បេតិកភណ្ឌ/ហាណូយ/វប្បធម៌
Related








