រដ្ឋសភានីតិកាលទី១៦៖ ពង្រឹងក្បាលម៉ាស៊ីនដឹកនាំ បង្កើតសន្ទុះសម្រាប់ការអភិវឌ្ឍ
09/04/2026 10:39
[VOVWORLD] - សម័យប្រជុំលើកទី១ រដ្ឋសភាវៀតណាមនីតិកាលទី១៦ បានបញ្ចប់ការងារកម្មាភិបាលសំខាន់ៗសម្រាប់អាណត្តិ២០២៦-២០៣១ ពង្រឹងក្បាលម៉ាស៊ីនដឹកនាំ និងបង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់បង្កើនសមត្ថភាពអភិបាលកិច្ចជាតិ និងអនុវត្តន៍គោលដៅអភិវឌ្ឍន៍។

សម័យប្រជុំលើកទី១ រដ្ឋសភានីតិកាលទី១៦ បានប្រព្រឹត្តទៅនៅសាលប្រជុំ យានហុង នៅថ្ងៃទី៦ ខែមេសា ដោយបើកអាណត្តិនីតិបញ្ញត្តិឆ្នាំ២០២៦-២០៣១ ដោយមានភារកិច្ចស្នូលគឺការតែងតាំងមុខតំណែងថ្នាក់ដឹកនាំសំខាន់ៗរបស់រដ្ឋ តាមបទប្បញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញ។ a_1.jpg នៅព្រឹកថ្ងៃទី ៦ ខែមេសា រដ្ឋសភាបានបើកសម័យលើកទី១ រដ្ឋសភានីតិកាលទី ១៦ នៅសាលប្រជុំ យានហុង អគាររដ្ឋសភា ទីក្រុងហាណូយ។ (រូបថត៖ VTC News) a_2.jpg ប្រតិភូចូលរួមសម័យប្រជុំបើក។ (រូបថត៖ VTC News) a_3.jpg រដ្ឋសភាបានធ្វើការបោះឆ្នោតសម្ងាត់ដើម្បីជ្រើសតាំងប្រធានរដ្ឋសភាសម្រាប់អាណត្តិ ២០២៦-២០៣១ តាមនីតិវិធីបុគ្គលិកនៃសម័យប្រជុំលើកទី ១។ (រូបថត៖ VNA) a_4.jpg ដោយទទួលបានសំឡេងគាំទ្រពីសមាជិកសភាមានវត្តមានទាំង ៤៩១ រូប រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងលោក ត្រិន ថាញ់មិន ប្រធានរដ្ឋសភានីតិកាលទី ១៥ ឱ្យកាន់តំណែងជាប្រធានរដ្ឋសភានីតិកាលទី ១៦។ (រូបថត៖ VTC News) a_5.jpg នៅរសៀលថ្ងៃទី ៦ ខែមេសា រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងអនុប្រធានរដ្ឋសភានីតិកាលទី ១៦ ចំនួន ៦ រូប និងបោះឆ្នោតជ្រើសតាំងសមាជិកគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភានីតិកាលទី១៦។ (រូបថត៖ ក្វាង ខាញ់/daibieunhandan.vn) a_6.jpg នៅព្រឹកថ្ងៃទី ៧ ខែមេសា ដោយទទួលបានសំឡេងគាំទ្រពីសមាជិកសភាមានវត្តមានទាំង ៤៩៥ រូប រដ្ឋសភាបានអនុម័តលើសេចក្តីសម្រេចចិត្តជ្រើសតាំងលោកអគ្គលេខាបក្ស តូ ឡឹម ជាប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាមសម្រាប់អាណត្តិ ២០២៦-២០៣១។ (រូបថត៖ VTC News) a_7.jpg លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ក្នុងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងសមាជិកសភានីតិកាលទី ១៦ បានជូនផ្កាអបអរសាទរលោកអគ្គលេខាបក្ស ប្រធានរដ្ឋ តូ ឡឹម។ (រូបថត៖ VTC News) a_8.jpg នៅរសៀលថ្ងៃទី ៧ ខែមេសា ដោយទទួលបានសំឡេងគាំទ្រពីសមាជិកសភាមានវត្តមានទាំង ៤៩៥ រូប រដ្ឋសភានីតិកាលទី ១៦ បានជ្រើសតាំងលោក ឡេ មិញហ៊ឹង សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិការចាត់តាំងមជ្ឈិម និងជាសមាជិកសភានីតិកាលទី ១៦ ឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិ ២០២៦-២០៣១។ (រូបថត៖ VTC News) a_9.jpg នៅរសៀលថ្ងៃទី ៧ ខែមេសា រដ្ឋសភាក៏បានបោះឆ្នោតអនុម័តលើសេចក្តីសម្រេចចិត្តផ្តល់សច្ចាប័នលើបញ្ជីឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលអាណត្តិថ្មី។ (ក្នុងរូបថត៖ លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ជូនផ្កាអបអរសាទរដល់លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង និងឧបនាយករដ្ឋមន្ត្រីទាំង៦រូប សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។) a_10.jpg រដ្ឋសភានីតិកាលទី១៦ បានបោះឆ្នោតជ្រើសតាំងលោក ង្វៀន វ៉ាន់ក្វាង លេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានចៅក្រមនៃតុលាការប្រជាជនកំពូលអាណត្តិឆ្នាំ២០២១-២០២៦ ឲ្យបន្តកាន់តំណែងជាប្រធានចៅក្រមតុលាការប្រជាជនកំពូល សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ (រូបថត៖ VGP) a_11.jpg លោកប្រធានរដ្ឋសភា ត្រិន ថាញ់មិន ជូនផ្កាអបអរសាទរដល់លោកស្រីអនុប្រធានរដ្ឋ Vo Thi Anh Xuan និងលោក Nguyen Huy Tien ប្រធានមហាអយ្យការអមតុលការប្រជាជនកំពូល។ រូបថត៖ Ho Long/daibieunhandan.vn ការងារចាត់តាំងក្បាលម៉ាស៊ីនដឹកនាំ គឺជាខ្លឹមសារស្នូលនៃសម័យប្រជុំលើកនេះ។ យោងតាមកម្មវិធីដែលបានគ្រោងទុក រយៈពេលធ្វើការសរុបនៃសម័យប្រជុំគឺប្រហែល ១១ ថ្ងៃ ដែល ចែកជាពីរដំណាក់កាល (ដំណាក់កាលទី ១ ចាប់ពីថ្ងៃទី ៦-១២ ខែមេសា ; ដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២០-២៣ ខែមេសា និងទុកមប្រុង ថ្ងៃទី ២៤ និង ២៥ ខែមេសា)៕
TAG
VOV/VOVWORLD/រដ្ឋសភា/វៀតណាម/នីតិកាលទី១៦/បោះឆ្នោត/ថ្នាក់ដឹកនាំកំពូល
Related








