គីម ង៉ុកហាវ - ជាងកាត់សក់សាមញ្ញម្នាក់ដែលមានទឹកចិត្តសប្បុរស
03/07/2025 06:33
(VOVWORLD) - គីម ង៉ុកហាវ (Kim Ngọc Hảo) ជាងកាត់សក់ជនជាតិខ្មែរ បានចំណាយពេលវេលា សុខភាព និងភាពក្លាហានរបស់ខ្លួន ដើម្បីចែករំលែកតំណក់ឈាមក្រហមជួយដល់អ្នកជម្ងឺ។ គាត់បានផ្តល់បេះដូងដ៏សប្បុរសរបស់ខ្លួន ហើយក្នុងពេលតែមួយ បានរួមចំណែកយ៉ាងសកម្មក្នុងការផ្សព្វផ្សាយសារដ៏មានអត្ថន័យ “ឈាមមួយតំណក់ផ្តល់ទៅ ជីវិតមួយត្រូវបានសង្រ្គោះ”។
ក្នុងជីវភាពរស់នៅយ៉ាងអ៊ូអរនៃឃុំ Chau Thanh ខេត្ត Vinh Long មានយុវជនម្នាក់ជាមួយនឹងស្នាមញញឹមទន់ភ្លន់ បាតដៃកាន់កន្ត្រៃកាត់សក់យ៉ាងប៉ិនប្រសព។ ធ្វើការបណ្តើរ លោកបានសំណេះសំណាលយ៉ាងរាក់ទាក់ជាមួយភ្ញៀវ អំពីអត្ថន័យដ៏ថ្លៃថ្លានៃការបរិច្ចាកឈាមចំពោះសហគមន៍។ នោះគឺលោកគីម ង៉ុក ហាវ សមាជិកសមាគមកាកបាទក្រហមឃុំ Chau Thanh ខេត្ត Vinh Long។ លោក ហាវ គឺជាគំរូឆ្នើម ក្នុងចលនាបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ជាមួយនឹងការបរិច្ចាគឈាមមនុស្សធម៌ចំនួន ២០ លើក លោកបានចូលរួមចំណែកផ្សព្វផ្សាយស្មារតីនៃសេចក្តីស្រឡាញ់រាប់អានគ្នាទៅវិញទៅមករបស់ប្រជាជាតិ។ វិញ្ញាបនប័ត្រ និងប័ណ្ណសរសើរ ចំពោះការរួមចំណែករបស់ លោក គីម ង៉ុក ហាវ ។ រូបថត៖ ថាច់ត្រាវិញ/VOV-ដីសណ្តរទន្លេ Cuu Long កើតក្នុងឆ្នាំ ១៩៨៨ លោកគីម ង៉ុក ហាវ ធំដឹងក្តីក្នុងគ្រួសារជនជាតិខ្មែរមួយដែលមានស្ថានភាពលំបាកមួយនៅឃុំ Chau Thanh ខេត្ត Vinh Long។ កាលនៅវ័យ ១៩ ឆ្នាំ ពេលកំពុងបម្រើក្នុងជួរកងទ័ព លោក ហាវ បានចូលរួមក្នុងការបរិច្ចាគឈាមដោយស្ម័គ្រចិត្តជាលើកដំបូងតាមការអំពាវនាវរបស់មេបញ្ជាការអង្គភាពទ័ពដែលលោកកំពុងឈរជើង។ រំលឹកពីការបរិច្ចាកឈាមលើដំបូងរបស់ខ្លួន លោក ហាវ បានចែករំលែកថា៖
Related








