ភាពអ៊ូអរសប្បាយអឹកធឹកនៅភូមិរបរសិប្បកម្មមុនឱកាស បុណ្យចូលឆ្នាំថ្មី
07/02/2015 10:29
ប៉ុន្មានថ្ងៃមុនបុណ្យចូលឆ្នាំថ្មី(បុណ្យតេតប្រពៃណី)របស់ ប្រជាជាតិវៀតណាមភាពអ៊ូអរសប្បាយអឹកធឹកគ្របដណ្តប់ លើភូមិរបរសិប្បកម្មប្រពៃណីនានារបស់ខែត្រThua Thien- Hue និងBinh Phuocភាគកណ្តាលវៀតណាម។ជនគ្រប់រូប ជាប់រវល់ជាមួយការធ្វើផលិតផលបំរើបុណ្យតេត(បុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនវៀតណាម។
Vovworld-ស្ថិតនៅខាងក្រោមនៃទន្លេ Huong ភូមិThanh Tienឃុំ Phu Mau ស្រុក Phu Vang ខែត្រThuaThien- Hueត្រូវបានស្គាល់ដល់ដោយរបរធ្វើផ្កាក្រដាស់។ អ្នកតំបន់បានប្រើប្រាស់ប្រភទផ្កានេះដើម្បីតុបតែងលំអរតុសក្ការបូជាជីដូនជីតា ឬពិធីបុណ្យជំនឿសាសនា។នាបច្ចុប្បន្ននៅភូមិThanh Tienមានគ្រួសារជាង៣០ គ្រួធ្វើរបរផ្កាក្រដាស់នេះ។លោកNguyen Hoaមេភូមិអោយដឹងថា៖” មុខរបរនេះ គងវង្សន៍នៅនៅភូមិThanh Tienបាន៣០០ឆ្នាំហើយ។នៅឱកាសបុណ្យតេតជា រៀងរាល់ឆ្នាំអ្នកភូមិធ្វើផ្កាក្រដាស់ដើម្បីបង្កើនបន្ថែមប្រាក់ចំណូល។ប៉ុន្តែប្រការ សំខាន់គឺថែរក្សាបានរបរប្រពៃណីរបស់ស្រុកកំណើត។ “ រូបថត អិនធឺណែត ក្នុងពេលនោះអ្នក Sinh ឃុំ Phu Mau ស្រុកPhu Vangគឺល្បីឈ្មោះដោយការធ្វើគំនូរប្រជា ប្រិយ៍ដែលបានប្រ់ប្រាស់ក្នុងពិធីបុណ្យធំៗជាពិសេសគឺបុណ្យតេត។ដើម្បីធ្វើគំនូរ ប្រភេទនេះដំបូងបង្អស់គេឆ្លាក់រូបភាពនានាលើបន្ទះឈើហើយបោះពុម្ភផ្សាយលើ ក្រដាស់មុនពេលផាត់ពណ៌។សិប្បករKy Huu Phuoc ធ្ចើគំនូរប្រភេទនេះបាន៦០ឆ្នាំ ហើយ។លោកនិយាយថា៖“គំនូររបស់ភូមិSinhគឺបានប្រើប្រាស់យ៉ាងច្រើនក្នុងពិធី បុណ្យសែនព្រែន។ហើយគេដុតគំនូរជានិច្ចបន្ទាប់ពីសែនព្រែ។ឆ្នាំណាក៍ដូចជាឆ្នាំ ណាដែរតម្រូវការគឺធំណាស់។ប្រភេទគំនូរនេះមានវត្តមាននៅខែត្រQuang Binh- Quang Tri-Quang NgaiនិងQuang Namជាដើម។ “ រូបថត អិនធឺណែត សង្កាត់Kim Long ទីក្រុងHue ខែត្រThuaThien- Hueត្រូវបានស្គាល់ដល់ដោយរបរតំណាប់ ខ្ញីដែលការចំអិនទាមទារឲ្យមានការថែទាំជាច្រើន។លោកTruong Dinh Thu ជាជន១នាក់ ដែលធ្វើរបរនេះបានជាង៥០ឆ្នាំអោយដឹងថា៖” តំណាប់ខ្ញីរបស់ Kim Longគឺពិសេស ណាស់ពីព្រោះយើងខ្ញុំគ្រាន់តែប្រើប្រាស់ខ្ញីនៃ ទីក្រុងHue។ខ្ញីគឺតូចតែហឺរខ្លាំងនិងឈ្ងុយ ណាស់ ។“ ក្រៅពីភូមិរបរនានា នៅទីក្រុងHueអ្នកចម្ការនៅខែត្រBinh Phuocក៍សកម្មត្រៀមឲ្យបុណ្យ តេតផងដែរ។លោកLuu Chi Cuong និងប្រពន្ឋដែលរស់នៅនៅទីរួមខែត្រDong Xoaiបាន ធ្វើការអ ស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីលះកាត់ពត់ដើមឈើឲ្យមានរាងប្រៀបខុស ពីគ្នាដាក់លក់នៅចំឱកាសបុណ្យតេត។លោកចែករំលែកថា៖”ដើមឃ្វិចរបស់គ្រួសារខ្ញុំគឺ ធំជាបង្គួរ។បើប្រសិនជាលក់បានដូចតំឡៃនាឆ្នាំទៅម៉ិញយើងខ្ញុំមានប្រភពចំណូលខ្ពស់ ជាបង្គួរ។ ដើមឃ្វិច១ដើមនាឆ្នាំកន្លងទៅលក់បានតំលៃ៣លានដុង។ “ រូបថត អិនធឺណែត ឆ្នាំនេះគ្រួសារលោកDo Van Tuyen នៅសង្កាត់Son Giang ទីរួមខែត្រPhuoc Long ខែត្រBinh Phuocដាំដើមផ្កាឈូករ័ត្នសំដៅបំរើបុណ្យតេត។លោកចែករំលែកការសម្ងាត់ មួយចំនួនក្នុងរបរថា៖” ត្រូវការ៣ខែសំរាប់ដើមឈូករ័ត្នចេញផ្កា។ហើយយើងខ្ញុំស្រោច ទឹក ជានិច្ចសំរាប់ខ្នែងចេញចំថ្ងៃទី២៥ខែទី១២តាមច័ន្ទគតិទើបដើមចេញផ្កាចំបុណ្យតេត បាន។ “ ផ្កាក្រដាស់គំនូរប្រជាប្រិយតំនាប់ខ្ញីផ្កាឈូករ័ត្នបានផ្តល់មកក្លិនសំរាប់និទាឃដូវថ្មី១៕
Related
More








