VOV WorldVOV World
ជីវភាពរស់នៅថ្មីនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa
08/05/2015 18:00
(VOV)_ខែមេសាឆ្នាំ១៩៧៥ ​ពេលដែលមុខព្រួញទ័ព របស់កងទ័ពប្រជាជន វៀតណាមឆ្ពោះទៅ​ Sai Gon ដើម្បី រំដោះ ភាគខាងត្បូង ឯកភាពប្រទេសជាតិ នោះគឺអង្គភាព១ចំនួននៃកងទ័ពប្រជាជនវៀតណាម បានចេញ​ទៅរំដោះប្រជុំកោះ Truong Sa ។ ​៤០ឆ្នាំក្រោយ Truong Sa ​បានក្លាយទៅជាស្រុកកោះ១អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ចីរភាពលើគ្រប់វិស័យ ជាពិសេសគឺវិស័យ​សេដ្ឋកិច្ច ការពារប្រទេសនិងសន្តិសុខ។
        (VOV)_ខែមេសាឆ្នាំ១៩៧៥ ​ពេលដែលមុខព្រួញទ័ពរបស់កងទ័ពប្រជាជន  វៀតណាមឆ្ពោះទៅ​ Sai Gon ( នាសព្វថ្ងៃជាទីក្រុងហូជីមិញ)  ដើម្បី រំដោះ ភាគ ខាងត្បូង ឯកភាពប្រទេសជាតិនោះគឺអង្គភាព១ចំនួននៃកងទ័ពប្រជាជនវៀត ណាម បានចេញ​ទៅរំដោះប្រជុំកោះ Truong Sa ។ ​៤០ឆ្នាំក្រោយ Truong Sa ​បាន ក្លាយទៅជាស្រុកកោះ១អភិវឌ្ឍន៍យ៉ាងខ្លាំងក្លា ចីរភាពលើគ្រប់វិស័យ ជាពិ សេសគឺវិស័យ​សេដ្ឋកិច្ច ការពារប្រទេសនិងសន្តិសុខ។ ជីវភាពរស់នៅថ្មីនៅស្រុកកោះ Truong Sa ខេត្ត Khanh Hoa         នាថ្ងៃទី២៩ មេសា ឆ្នាំ ១៩៧៥ ពោលគឺ១ថ្ងៃមុនការ​រំដោះភាគខាងត្បូង​​  ប្រ ទេសជាតិបានឯកភាព ទង់​របស់រណសិរ្យមាតុភូមិ រំដោះភាគខាងត្បូង វៀតណាម បានបករវិចនៅលើកោះផ្សេងៗ នៃប្រជុំកោះ Truong Sa។ លោក  Nguyen Xuan Thuy អតីតយុទ្ធជនកងទ័ពជើងទឹកវៀតណាម១ នាក់ដែល បានចូលរួម​រំដោះប្រ ជុំកោះ Truong Sa ​ បានអោយដឹងថា៖         “ យើងខ្ញុំរំដោះបានប្រជុំកោះ Truong Sa ដោយទទួលបានការយកចិត្តទុក ដាក់របស់បក្សកុម្មុយនីស្តវៀតណាម  ជាពិសេសគឺគណៈកម្មាធិការមជ្ឈឹមនិង​  នាយឧត្តមសេនីយ៍ Vo Nguyen Giap ​។ ​ពេលដែល មនុស្សគ្រប់រូបសុទ្ធតែប្រមូល ផ្តុំទៅលើរំដោះ Sai Gon ​ ប៉ុន្តែយើងខ្ញុំមិនអាចបំភ្លេច​បានតំបន់ដីឆ្ងាយនៅសមុទ្រ នោះឡើយ។”         វិលត្រឡប់មកទស្សនាស្រុកកោះ Truong Sa ក្រោយរយៈពេល៤០ឆ្នាំបានរំ ដោះមក បណ្ដាអតីតយុទ្ធជន​មិនលាក់បានក្តីមោទនភាពឡើយ។​លោក Ninh Khac Van អតិតយុទ្ធជន ១ នាក់ បាននឹករលឹកឡើងវិញថា៖          “ នាពេលមកគ្រប់គ្រងកោះនោះ ជីវភាពរស់នៅជួបការលំបាកជាច្រើន ណាស់។ ដោយសារ ភាគខាងត្បូងទើបនឹងបានរំដោះ ប្រទេសជាតិទើបនឹងបានឯកភាព បានជា ៣ខែដើមដំបូង គ្មាននាវាផ្តល់ជំនួយទេ យើងខ្ញុំខ្វះទឹក ខ្វះអង្ករ  ខ្វះមនោសញ្ជេតនាពីស្រុកកំណើត និងព្រៃឈើមានតិចតូចណាស់។ នាបច្ចុប្បន្ន  កោះបានមានវត្ត សាលារៀន ហេដ្ឋារចនាសម្ព័ន្ធមិនខុសអ្វី បើប្រៀបនឹង ដីគោកដែរ។”         រហូតមកដល់ពេលនេះ បណ្ដាកោះនៃស្រុកកោះ Truong Sa បានមាន​សំណង់ ស៊ីវិលជាច្រើន ដូចជា៖ សាលារៀន មន្ទីរពេទ្យ វត្ត …លៗ លោក Nguyen Viet Thuan ប្រធានគណៈកម្មាធិការប្រជាជនស្រុកកោះ Truong Sa បានអោយ​ដឹងថា៖  ប៉ុន្មានឆ្នាំកន្លងទៅ ជនវៀតណាមនៅក្នុងនិងក្រៅប្រទេស បានរួមដៃកសាងប្រជុំ កោះ Truong Sa កាន់តែអភិវឌ្ឍន៍ខ្លាំងមាំមួនពី១ថ្ងៃទៅ១ថ្ងៃ៖         “ ក្រោយ៤០ឆ្នាំ អាស្រ័យ​ដោយមាន​ការយកចិត្តទុកដាក់របស់បក្ស រដ្ឋ របស់ ​ជន​រួមជាតិនៅក្នុងនិងក្រៅប្រទេស បណ្ដាអ្នកមុខអ្នកការសាសនា នាបច្ចុប្បន្ន​  ស្រុកកោះ Truong Sa បានផ្លាស់ប្តូរថ្មីជាសារវ័ន្ត។ ជាពិសេសគឺ​ហេដ្ឋារ​ចនា​សម្ព័ន្ធ ត្រូវបានកែលំអរជាច្រើន បណ្ដាកោះសុទ្ធតែមានប្រព័ន្ធថាមពលស្អាត ផ្លូវ​ថ្នល់  សាលារៀន មន្ទីពេទ្យ…លៗ”         ប្រទេសទាំងមូលកំពុងឆ្ពោះទៅប្រជុំកោះ Truong Sa ជាទីស្រឡាញ ជា​ផ្នែក​ ១ដ៏ពិសិដ្ឋរបស់ប្រទេសជាតិ។ ក្រោយរយៈពេល៤០ឆ្នាំឯកភាពប្រទេសជាតិ  ​ស្រុកកោះ Truong Sa ខេត្ត Khanh Hoa បានរីកធំធាត់អោយឥត​ឈប់ឈរ ​ជីវ ភាពរស់នៅរបស់កម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះត្រូវបានរីក​ចំ រើនពី១ថ្ងៃទៅ១ថ្ងៃ អះអាងនូវថានះយុទ្ធសាស្ត្រសំខាន់អំពីសេដ្ឋកិច្ច ​នយោបាយ  និងសន្តិសុខការពារប្រទេសរបស់ប្រទេសជាតិ៕

More