ទស្សនីយភាពនៃពិធីសម្តែង Chau Van
01/10/2013 09:32
VOV.VN - រូបភាពច្រៀង Chau Van គឺជាព្រឹត្តិការមាន លក្ខណៈជំនឿវិសេសវិសាល បានទាក់ទាញការចូលរួម របស់ទស្សនិកជនជាច្រើនកុះករ។

ទស្សនីយភាពសំដែង Chau Van លើកទី ១ ឆ្នាំ ២០១៣ ត្រូវបានរៀបចំឡើងនៅ មណ្ឌលវប្បធម៌ចំនួន ៤ ដោយមានការចូលរួមរបស់ក្រុមសិលក្បៈករមកពីខ័ណ្ឌ ស្រុកនៅ ទីក្រុងហាណូយចំនួន ២៩ ។ ទស្សនីយភាពនេះត្រូវបានវាយតំលៃដូចជាសកម្មភាពសកម្មមួយដែលជួយឲ្យ ប្រជាជននិងក្រុមសិលក្បៈករចម្រៀង Chau Van មានការវាយតំលៃដ៏ត្រឹមត្រូវ និងផូរផង់ចំពោះពិធីសំដែងដែលពោពេញទៅដោយចរិតលក្ខណៈសិល្បៈនិង ជំនឿជាច្រើននេះ។ រូបភាពចៀង Chau Van ដែលមានប្រភពពីតំបន់វាលទំនាប Bac Bo នេះ បានទាក់ទាញការចូលរួមរបស់ទស្ស និកជនជាច្រើនកុះករ។ ក្នុងទស្សនីយភាពសម្តែងនេះ បណ្ដាសិល្បៈករឆ្នើមមិនត្រឹមតែបានលើកដម្កើង និងប្រគល់ អនុស្សារវរីយ៍សញ្ញា ប៉ុណ្ណោះទេ ថែមទាំង នេះក៏ជាការអនុវត្តការផ្តួច ផ្តើមរបស់ក្រសួងវប្បធម៌កីឡានិងទេសចរណ៍វៀតណាមអំពីការរៀបចំឯកសារ ដាក់ជូនរដ្ឋាភិបាលបញ្ចូនល ពិធី Chau Van របស់វៀតណាមគឺជាបេតិកភ័ណ្ឌ វប្បធម៌អរូបីយជាតិនិងដាក់ជូនអង្គការ UNESCO ពិភពលោកបញ្ជូនជាពិធី Chau Van ជាបេតិកភ័ណ្ឌអរូបីយ៍របស់មនុស្សលោក ទៀតផង។ បណ្ដាឈុតសំដែងរស់រវឹកនឹងត្រូវបានជ្រើសរើសដើម្បីឧទ្ទេសនាមដល់ទស្សនិក ជន នាថ្ងៃទី ៤ និងទី ៥ តុលា ឆ្នាំ ២០១៣ នៅរោងល្ខោន Cong Nhan ទីក្រុង ហាណូយ។ មនុស្សជាច្រើននាក់ដែលចូលចិត្តពីធីសំដែង Chau Van ចូលរួមលើកទឹកចិត្តដល់ សំរាប់ព្រឹត្តិការអស្ចារ្យនេះ។ ពិធីសំដែង Chau Van ធ្លាប់បានចាត់ទុកជាជំនឿឆ្វេងក្នុងអតីតកាល។ ទស្សនីយភាពគឺជាឱកាសដើម្បីប្រជាជន ក៏ដូចជា សិល្បៈករចៀង Chau Van មានចក្ខុវិស័យយល់ដឹងឲ្យបានត្រឹមត្រូវចំពោះប្រភេទសិល្បៈនេះ។ ភ្លេងគឺជាផ្នែកមិនអាចខ្វះបានឡើយក្នុងការបង្កើតឡើងនូវភាពវិសេស វិសាលសំរាប់សិល្បៈ ច្រៀងចំរៀង Chau Van៕ ភាពស្អាតលំ្អខាងព្រលឹងត្រូវបានបង្ហាញតាមរយៈចង្ថាត់រាំ។
Related




