VOV WorldVOV World
មណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញនៅវិមានប្រធានរដ្ឋ
26/05/2015 10:49
VOVworld) - មណ្ឌលកេរ្តិ៍ដំណែលលោកប្រធាន ហូជីមិញជាប្រជុំស្ថាបត្យកម្ម ស្ថិតនៅក្នុងបរិវេណ វិមានប្រធានរដ្ឋនៅខណ្ឌ Ba Dinh រដ្ឋធានីហាណូយ។
(VOVworld) - មណ្ឌលកេរ្តិ៍ដំណែលលោកប្រធានហូជីមិញជាប្រជុំស្ថាបត្យកម្មស្ថិត នៅក្នុងបរិវេណវិមានប្រធានរដ្ឋនៅខណ្ឌ Ba Dinh រដ្ឋធានីហាណូយ។វិមានប្រធាន រដ្ឋជាសំណង់ធំស្កឹមស្កែ១ មុននេះជាវិមានអភិបាលដែល បានសាងសង់ឡើងដោយ អាណានិគមនិយមបារាំងនាដើមសតវត្សទី២០។នាឆ្នាំ១៩៥៤ ក្រោយពីកងទ័ពវៀត ណាមដណ្ដើមបានរដ្ឋអំណាចកាន់កាប់រដ្ឋធានីហាណូយ លោកប្រធានហូជីមិញ បានមករស់នៅនិងធ្វើការនៅក្នុងបរិវេណវិមាននេះ។ប៉ុន្តែ ដោយ មានចរិតលក្ខណៈ ដ៏សាមញ្ញនិងមានបំណងស្និទ្ធស្នាលជាមួយធម្មជាតិ លោកប្រធានហូជីមិញមិន បានរស់នៅនិងធ្វើការនៅក្នុងវិមាននោះទេ។លោកបានរស់នៅក្នុងផ្ទះផ្សេង១ដែល ស្ថិតនៅក្នុងបរិវេណវិមានប្រធានរដ្ឋនោះដែរ។ចំណែកវិមានប្រធានរដ្ឋត្រូវ បាន ប្រើប្រាស់ក្នុងឱកាសទទួលភ្ញៀវឬពិធីការទូតតែប៉ុណ្ណោះ។រហូតដល់ឆ្នាំ១៩៥៨ លោកបានប្ដូរទៅរស់នៅក្នុងផ្ទះឈើផុតពីដី១ដែលទើបនឹងបាន សាងសង់ក្នុង បរិវេណវិមានប្រធានរដ្ឋ។ក្រោយពីលោកលាចាកលោក ផ្ទះឈើផុតពីដី និង តំបន់ទាំងមូលនេះ បានក្លាយទៅជាកេរ្តិ៍ដំណែលតភ្ជាប់នឹងប្រាង្គតម្កល់សពលោក ប្រធានហូជីមិញដែលទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើនកុះករមកទស្សនា។ បរិវេណវិមានប្រធានរដ្ឋ ផ្ទះដែលលោកប្រធានហូជីមិញបានរស់នៅចាប់ពីឆ្នាំ១៩៥៤ដល់ឆ្នាំ១៩៥៨។ បន្ទប់១ក្នុងផ្ទះ ស្រះចិញ្ចឹមត្រីជាប់នឹងផ្ទះ ផ្លូវ Xoai (ដើមស្វាយ) ជាផ្លូវតូចដែលតភ្ជាប់វិមានប្រធានរដ្ឋនឹងផ្ទះឈើផុតពីដី ផ្ទះឈើផុតពីដីដែលលោកប្រធានហូជីមិញធ្លាប់រស់នៅនិងធ្វើការនៅទីនេះ ស្រះចិញ្ចឹមត្រីនៅទល់មុខផ្ទះផុតពីដី។ពេលរស់ ក្រោយពីពេលធ្វើការ លោកប្រធានហូជីមិញតែងតែលំហែកាយដោយឲ្យចំណីត្រី។ ជាន់ក្រាមជាបន្ទប់ប្រជុំ ដែលជាកន្លែងលោកប្រធានហូជីមិញជួបធ្វើការជាមួយការិយាល័យនយោបាយ។ ជាន់ទី១ជាកន្លែងលោករស់នៅនិងធ្វើការ សួនច្បារព័ទ្ធជុំវិញផ្ទះផុតពីដី សួនច្បារក្រូចថ្លុង ផ្ទះសាមញ្ញស្ថិតនៅព័ទ្ធជុំវិញដោយដើមឈើព័ណ៍បៃតង ភ្ញៀវទេសចរមកទស្សនាស្រះចិញ្ចឹមត្រី បណ្ដាវត្ថុអនុស្សាវរីយ៍ដែលផ្សាភ្ជាប់នឹងរូបភាពរបស់លោកអ៊ុំហូ - បិតា១រូបដ៏សាមញ្ញនិងស្និទ្ធស្នាល រស់នៅក្នុងដួងចិត្តរបស់ប្រជាជនវៀតណាមគ្រប់រូបជាអមត៕

More