VOV WorldVOV World
ឃុំ Chieng Xom ទីក្រុង Son La ខំប្រឹងប្រែងសម្រចគោលដៅកសាងជនបទថ្មី
08/05/2015 09:35
(VOV)_ ឃុំ Chieng Xom ទីក្រុង Son La ​ត្រូវ​បាន​ជ្រើស រើសជាឃុំមួយ​កសាងរូបសណ្ឋាន​ជនបទថ្មី។​ ដោយ មានការប្តេជ្ញា​ចិត្ត​ និងការខំប្រឹងប្រែងរបស់រដ្ឋអំណាច និងប្រជាជន ឃុំ កំពុងខំប្រឹងប្រែងសម្រេចគោលដៅ កសាងជនបទថ្មី ក្នុងឆ្នាំ ២០១៥នេះ។
(VOV)_ ឃុំ Chieng Xom ទីក្រុង Son La (ភាគខាងជើងវៀតណាម)  ​ត្រូវ​បាន ​ជ្រើសរើសជាឃុំមួយ​កសាងរូបសណ្ឋាន​ជនបទថ្មី។​ ដោយមានការប្តេជ្ញា​ចិត្ត​ និង ការខំប្រឹងប្រែងរបស់រដ្ឋអំណាចនិងប្រជាជន ឃុំ កំពុងខំប្រឹងប្រែងសម្រេចគោល ដៅកសាងជនបទថ្មី ក្នុងឆ្នាំ ២០១៥នេះ។ ឃុំ Chieng Xom ទីក្រុង Son La ខំប្រឹងប្រែងសម្រចគោលដៅកសាងជនបទថ្មី           តាំងពីពេលបានជ្រើសរើសជារូបសណ្ឋាន១អំពីការកសាងជនបទថ្មីមក រដ្ឋ អំណាចតាំងពីថ្នាក់ឃុំ ដល់ភូមិ  អង្គភាពនានា បានធ្វើការឃោសនាទៅដល់ប្រជា ជនគ្រប់រូប ជ្រួតជ្រាបអំពីខ្លឹមសារនិងផលប្រយោជន៍ ក៏ដូចជាការទទួលខុសត្រូវ ក្នុងការកសាងជនបទថ្មី។ ឃុំក៏បានចេញសេចក្ដីសម្រេចចិត្ត កសាងផែនការជា ប្រចាំឆ្នាំ កំណត់ខ្លឹមសារដែលចាំបាច់អាទិភាពមុននឹងធ្វើការបញ្ជាណែនាំអនុវត្ត។           ចំណុចលេចធ្លោបំផុតក្នុងការកសាងជនបទថ្មី របស់ឃុំនោះគឺចលនាធ្វើផ្លូវ​គមនាគមន៍ តភ្ជាប់ភូមិជាមួយគ្នា ដោយមានការរួមវិភាគទានយ៉ាងសកម្មពីប្រជា ជន។ ដូចជានៅភូមិ Hum កម្មាភិបាលភូមិ បានឃោសនាប្រជាជនបរិច្ចាកដី​ចំនួន ១៦០០ម៉ែត្រក្រឡា និងថ្ងៃធ្វើពលកម្មដើម្បីធ្វើផ្លូវគមនាគមន៍។ ផ្លូវចូលមកភូមិនា នា ត្រូវបានចាក់ប៉េតុង តាមទិសស្លោក ៖ រដ្ឋនិងប្រជាជនរួមគ្នាធ្វើ បង្កលក្ខណះ ងាយស្រួលក្នុងការដំណើរ​ និងដឹកជញ្ជូនកសិផល។ លោក Quang Van Phong មេ ភូមិ Hum ទីក្រុង Son La ខេត្ត Son La បានអោយដឹងថា៖           “ ភូមិ Hum នាបច្ចុប្បន្ន មានផ្លូវធ្វើដំណើរទៅវិញទៅមកងាយស្រួល​ណាស់។ ​ ប្រជាជនសប្បាយរីករាយណាស់។ ភូមិកំពុងខំប្រឹងប្រែងអភិវឌ្ឍន៍សេដ្ឋ​កិច្ច​គ្រួសារ  ដូចជា៖ ចិញ្ចឹមគោយកទឹកដោះគោ ចិញ្ជឹមជ្រូក មាន់ …លៗ នា​បច្ចុប្បន្ន ប្រជាជន ក្នុងភូមិបានមានជីវភាពរស់នៅនូវការគ្រាន់បើ។​”           ឃុំ Chieng Xom មានផ្ទៃដីធម្មជាតិជាង៦២០០ហិកតា ដែលក្នុងនោះផ្ទៃដី​ក សិកម្មស្រូបយក១៥%។ បានជា ក្នុងការផ្ទេប្តូររចនាសម្ព័ន្ធខឿនសេដ្ឋកិច្ច ឃុំផ្តល់​ អាទិភាព​​ពង្រីកប្រសិទ្ធិភាពវិស័យសេវាកម្មពាណិជ្ជកម្ម ​និងផ្ទេរប្តូររចនាសម្ព័ន្ធ​សេដ្ឋ កិច្ចកសិកម្មតាមទិសផលិតទំនិញ។ រដ្ឋអំណាចតំបន់បានសហការជាមួយសហ ការណ៍ Ha Duy Tuong ផ្ទេរប្តូរ​ផ្ទៃដីស្រែចំនួន២១ហិកតា​ដាំស្រូវទៅជា​ដាំ​បន្លែ​ ផ្កា  គុណភាពខ្ពស់ ​នៅភូមិ Tong , Hum, Panh …លៗ ដោះស្រាយ​ការ​ងារ​សំរាប់​មនុស្ស ចំនួន​២០០នាក់​នាំមកនូវ ប្រាក់ចំណូលគិតជាមធ្យមសំរាប់មនុស្សម្នាក់ពី១៥០​ដល់ ២០០​ដុល្លារ​អាមេរិកក្នុង១ខែ។ លោក Do Duy Thuong ប្រធានសហករណ៍ឃុំ Ha  Duy Thuong បានអោយដឹងថា៖           “ ខ្ញុំជាសមាជិករបស់សម្ព័ន្ធសហករណ៍ខេត្ត Son La។  ខ្ញុំស្នើរ​គណៈកម្មា ធិការ​ឃុំអោយ​ផ្ទេរប្តូរផ្ទៃដីកសិកម្មទៅ​ដាំផ្កា។ រហូតមកដល់ពេលនេះ ​រូបសណ្ឋាន នេះកាន់តែអភិវឌ្ឍន៍ពី១ថ្ងៃទៅ១ថ្ងៃ និងត្រូវបានប្រជាជនគាំទ្រយ៉ាងពេញទំហឹង​។”           គិតដល់ឆ្នាំ ២០១៤ ឃុំ Chieng Xom បានសម្រេចបទដ្ឋានចំនួន១៥/១៩ ​អំពី ការកសាងជនបទថ្មី។ លោក Lu Van Thien ប្រធានគណៈកម្មាធិការ​ប្រជាជនឃុំ  Chieng Xom ​អោយដឹងថា៖              “ ដើម្បីសម្រេចបានគោលដៅកសាងជនបទថ្មី ឃុំបានបង្កើនការដឹកនាំ ​របស់បក្ស របស់រដ្ឋ និងពង្រីកកម្លាំងពលំពីបណ្ដាអង្គការនយោបាយ សង្គម  កម្លាំង​សាមគ្គីរបស់ប្រជាជនទាំងមូល។ ជំរុញខ្លាំងការងារឃោសនា លើកកំ ព​ស់​ចំណេះដឹងរបស់ប្រជាជន ដើម្បីកសាងជនបទថ្មី។ ប្រមូលផ្តុំដោះស្រាយ ការលំបាកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសហករណ៍ អភិវឌ្ឍន៍មុខរបរ ទាក់ទាញ អង្គភាពអាជីវកម្ម​វិនិយោគទៅលើ​ផលិតកម្ម។ ឃុំប្រមូលផ្តុំអភិវឌ្ឍន៍ផលិតកម្ម  បង្កលក្ខណះអោយអង្គភាពអាជីវកម្មវិនិយោគក្នុងវិស័យកសិកម្ម…លៗ”           រក្សាបទដ្ឋានដែលទទួលបាន រដ្ឋអំណាចនិងប្រជាជនឃុំ Chieng Xom ខំ​ ប្រឹង​ប្រែងសម្រេចបទដ្ឋាននៅសេសសល់ក្នុងឆ្នាំនេះ។ ប៉ុន្តែសំខាន់បំផុត ឃុំ ​ Chieng Xom ប្តេជ្ញាកសាងហេដ្ឋារចនាសម្ព័ន្ធ លើកកំពស់ជីវភាពរស់​នៅខាង​ ស្មារតី សំរាប់ប្រជាជន ធានាប្រសិទ្ធិភាពនានាដែលកម្មវិធីកសាងជនបទថ្មី បាននាំមក អោយប្រជាពលរដ្ឋនៅទីនេះ៕

More