VOV WorldVOV World
ការចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវ - រូបសណ្ឋានផលិតកម្មប្រកបដោយ ប្រសិទ្ធភាពនិងនិរន្តរភាព
05/08/2016 09:35
(VOVworld) – ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ ប្រព័ន្ធចិញ្ចឹម បង្កងក្នុង ដាំស្រូវបានអភិវឌ្ឍន៍យ៉ាងខ្លាំងនៅបណ្ដា ខេត្តឆ្នេរសមុទ្រតំបន់ដីសន្តទន្លេ Cuu Long (ភាគខាង ត្បូងវៀតណាម) ។ ក្នុងឆ្នាំ ២០០៥ មានប្រមាណរាប់ម៉ឺន ហិកតាតែប៉ុណ្ណោះ ប៉ុន្តែ ក្នុងឆ្នាំ ២០១១ ផ្ទៃដីស្រៃដាំស្រូវ ចិញ្ចឹមបង្កងបាន កើនឡើងដល់ ១៦ ម៉ឺនហិកតា ហើយអាចកើនឡើង ២​០ ម៉ឺនហិកតានាឆ្នាំ ២០២០ ខាងមុខ។ នៅតំបន់ជាច្រើនបានសរឲ្យឃើញថា៖ រូបសណ្ឋានចិញ្ចឹមបង្កងលើក្នុងដាំស្រូវបាននាំមកនូវ ប្រសិទ្ធភាពខ្ពស់និងនិរន្តរភាព។
ការចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវ - រូបសណ្ឋានផលិតកម្មប្រកបដោយ ប្រសិទ្ធភាពនិងនិរន្តរភាព (VOV) (VOVworld) – ក្នុងរយៈពេល ៥ ឆ្នាំថ្មីៗនេះ ប្រព័ន្ធចិញ្ចឹមបង្កងក្នុង ដាំស្រូវបាន អភិវឌ្ឍន៍យ៉ាងខ្លាំងនៅបណ្ដាខេត្តឆ្នេរសមុទ្រតំបន់ដីសន្តទន្លេ Cuu Long (ភាគ ខាងត្បូងវៀតណាម) ។ ក្នុងឆ្នាំ ២០០៥ មានប្រមាណរាប់ម៉ឺនហិកតាតែប៉ុណ្ណោះ  ប៉ុន្តែ ក្នុងឆ្នាំ ២០១១ ផ្ទៃដីស្រៃដាំស្រូវចិញ្ចឹមបង្កងបាន កើនឡើងដល់ ១៦ ម៉ឺន ហិកតា ហើយអាចកើនឡើង ២​០ ម៉ឺនហិកតានាឆ្នាំ ២០២០ ខាងមុខ។ នៅ តំបន់ជាច្រើនបានសរឲ្យឃើញថា៖ រូបសណ្ឋានចិញ្ចឹមបង្កងលើក្នុងដាំស្រូវបាន នាំមកនូវប្រសិទ្ធភាពខ្ពស់និងនិរន្តរភាព។         តំបន់ដីសន្តទន្លេ Cuu Long គឺជាតំបន់ពោរពេញទៅដោយលក្ខណៈ ងាយ ស្រួលដើម្បីអភិវឌ្ឍន៍ប្រព័ន្ធចិញ្ចឹមបង្កងលើវាលស្រែដាំស្រូវ។ ប្រព័ន្ធផលិត កម្មក សិកម្មនេះស្និតស្នាលជាមួយបរិស្ថានផង ហើយកាត់បន្ថយតម្រូវការប្រើ ប្រាស់ ជីគីមីក្នុងការដាំស្រូវផង ដែលសមស្របនឹងបទដ្ឋានផលិតកម្មកសិកម្ម (GAP) ។ រូបសណ្ឋាននេះនាំមកនូវផលិតផលច្រើនប្រភេទ។​ ក្រៅពីផលិតផល ចម្បង គឺស្រូវនិងបង្កង ប្រជាកសិករអាចឆ្លៀតយកប្រភពធនធានដើម្បីចិញ្ចឹមជល  ផលនិងដាំដំណាំដទៃទៀតបាន។ ដោយហេតុនេះ រូបសណ្ឋាននេះនិរន្តរភាព ជាងខាងសេដ្ឋកិច្ចនិងប្រសិទ្ធភាពវិនិយោគព្រមទាំងលើកកំពស់ចំណូលសំរាប់ ប្រជា​កសិករចំពោះមុខបំរ៉ែបំរួលខាងតំលៃនិងទីផ្សារ។ ក្រៅពីនោះ រូបសណ្ឋាន នេះនាំ កនូវចំណូលខ្ពស់ពី ១៥% ដល់ ៣០% បើប្រៀបនឹងការចិញ្ចឹមបង្កង ឬ ការដាំ ស្រូវដោយឡែក ។ លោក  Hoi Van Thu កសិរកមួយរូបនៅឃុំ Phong Tan ទីរួមខេត្ត Gia Rai ខេត្ត Bac Lieu បានឲ្យដឹងថា៖         «ក្នុងរយៈពេល ៥ ឆ្នាំកន្លងមក ការសម្របសម្រួលទឹករវាងតំបន់ទឹកប្រៃនិង តំបន់ទឹកសាបក្នុងខេត្តមិនស្ថិរភាពទេ ការជ្រាបចូលនៃទឹកប្រៃកើតមានឡើង  ច្រើន ដោយហេតុនេះ យើងខ្ញុំមិនអាចដាំស្រូវ​ឬចិញ្ចឹមបង្កងទេ។ គិតតាំងពី អនុវត្ត រូបសណ្ឋានចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវនេះ ចំណូលសេដ្ឋកិច្ចរបស់យើងខ្ញុំ  ត្រូវបានលើកកំពស់។»         រូបសណ្ឋានផលិតកម្មនេះគឺជារបៀបសំអាតទឹកប្រៃក្នុងរដូវភ្លៀងដែលជួយ អូសបន្លាយអាយុកាលប្រើប្រាស់ដីធ្លី។ នាបច្ចុប្បន្ន បណ្ដាខេត្តមានផ្ទៃដីចិញ្ចឹម បង្កងក្នុងស្រែដាំស្រូវទ្រង់ទ្រាយធំៗ ដូច ខេត្ត Ca Mau និងខេត្ត Bac Lieu បាន រៀបចំផែនការអភិវឌ្ឍន៍ដំណាក់កាល ២០១៥-២០២០ ព្រមទាំង នាំចេញ វិធាន ការណ៍ដើម្បីអភិវឌ្ឍន៍ប្រព័ន្ធនេះប្រកបដោយនិរន្តរភាព។ ចំពោះខេត្ត Soc Trang  ថ្នាក់ដឹកនាំខេត្តបានរៀបចំផែនការអភិវឌ្ឍន៍ដាំស្រូវលើផ្ទៃដីចិញ្ចឹម បង្កងដែល ទទួលបានបទដ្ឋាន Global G.A.P ដោយមានពាណិជ្ជសញ្ញាអង្ករ Ngoc Dong។ រីឯ ខេត្ត Tra Vinh បានកសាងតំបន់ផលិតកម្មតាមបទដ្ឋានអង្ករសរីរាង្គសំរាប់ ទីផ្សារនាំចេញជាន់ខ្ពស់នៅកោះ Long Hoa លើទន្លេ Tien ស្រុក Chau Thanh។ បណ្ឌិត  Tran Van Khoi នាយកមជ្ឈមណ្ឌលជំរុញកសិកម្មជាតិ បានឲ្យដឹងថា៖         «បណ្ដាខេត្តបានកំណត់ទិសដៅតាមផែនការដែលរដ្ឋភិបាលនិងក្រសួង  កសិកម្មបានដាក់ចេញជាលំអិតសំរាប់ខេត្តនីមួយៗ។ ទីពីរគឺ ខេត្តនានាប្រមូល ផ្តុំ ទៅលើការអនុវត្តបច្ចេកទេសជឿនលឿន ជាពិសេសគឺការហ្វឹកហាត់លើក កំពស់ បច្ចេកទេសផលិតកម្មសំរាប់ប្រជាកសិករដើម្បីពង្រីកនូវនិរន្តរភាព និងប្រសិទ្ធភាពរបស់រូបសណ្ឋាននេះផងដែរ។ ទីបីគឺ កំណត់ទិដៅជាជំហានៗ ដើម្បីកសាងពាណិជ្ជសញ្ញាផលិតផល។»         រូបសណ្ឋានចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវគឺជាប្រព័ន្ធមានចរិត្តលក្ខណៈ ពិសេសដដោយឡែកនៃតំបន់ឆ្នេរសមុទ្រភាគខាងត្បូងវៀតណាមដែលពោ ពេញទៅដោយសក្តានុភាពដើម្បីអភិវឌ្ឍន៍ស្ថរិភាព។ ឧត្តមភាពបើកទូលាយ ប្រ័ពន្ធចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវតំបន់នេះតែធំធេងណាស់ទ្រង់ទ្រាយផលិត កម្មអាចឡើងដល់ ២០ ម៉ឺនហិកតា រួមចំណែកអង្ករចំនួន ៨០ ម៉ឺនតោន ជារៀលរាល់ឆ្នាំ។ ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមបានមាន ផែនការអភិវឌ្ឍន៍ធារាសាស្រ្តបំរើតំបន់ចិញ្ចឹមបង្កងក្នុងស្រែដាំស្រូវដែល បង្កើតជំហានអភិវឌ្ឍន៍ក្នុងរចនា សម្ព័ន្ធសេដ្ឋកិច្ចកសិកម្មនៅតំបន់ឆ្នេរ សមុទ្រតំបន់ដីសន្តទន្លេ  Cuu Long៕

More