ផលិតកម្មតែតាមបទដ្ឋាន VietGap នៅខេត្ត Tuyen Quang
25/12/2015 03:07
(VOVworld) – ដើមតែនៅស្រុក Ham Yen ខេត្ត Tuyen Quang ភាគខាង ជើងវៀតណាមត្រូវបានដាំដុះពីយូរ ណាស់មកហើយជាមួយប្រជាជននៅខេត្តនិង ជា ប្រភពចំណូលស្នូលរបស់គ្រួសារជាច្រើន។ ដើមតែ នៅស្រុក Ham Yen មិនត្រឹមតែជួយប្រជាពលរដ្ឋនៅ ទីនេះឲ្យរូចផុតពីភាពក្រីក្រប៉ុណ្ណោះទេថែមទាំងជួយ ប្រជាកសិករធ្វើមានបានដោយការប្រើប្រាស់វិទ្យាសា ស្ត្របច្ចេកទេសផលិតទំនិញមានគុណភាពខ្ពស់ ដែលអតិថិជនជាច្រើនទុកចិត្ត។
ផលិតកម្មតែតាមបទដ្ឋាន VietGap នៅខេត្ត Tuyen Quang (Image: chetancuong.vn) (VOVworld) – ដើមតែនៅស្រុក Ham Yen ខេត្ត Tuyen Quang ភាគខាង ជើង វៀតណាមត្រូវបានដាំដុះពីយូរណាស់មកហើយជាមួយប្រជាជននៅខេត្តនិង ជាប្រភពចំណូលស្នូលរបស់គ្រួសារជាច្រើន។ ដើមតែនៅស្រុក Ham Yen មិន ត្រឹមតែជួយប្រជាពលរដ្ឋនៅទីនេះឲ្យរូចផុតពីភាពក្រីក្រប៉ុណ្ណោះទេថែមទាំង ជួយប្រជាកសិករធ្វើមានបានដោយការប្រើប្រាស់វិទ្យាសាស្ត្របច្ចេកទេ សផលិតទំនិញមានគុណភាពខ្ពស់ដែលអតិថិជនជាច្រើនទុកចិត្ត។ស្រុក Ham Yen ខេត្ត Tuyen Quang ភាគខាងជើងវៀតណាមមានផ្ទៃដីដាំ ដំណាំ តែចំនួន ២ ពាន់ហិកតា ក្នុងនោះតែចំនួន ១៩០០ ហិកតាត្រូវបានប្រមូល ផល។ ដើម្បីលើកកំពស់តំលៃតែប្រជាកសិករនៅភូមិឃុំនៅស្រុក Ham Yen បានប្តូរទិសដាំនិងកែច្នៃតែតាមបទដ្ឋានអនុវត្តផលិតកសិកម្មស្អាតនៅ វៀតណាម (VietGap)។ គ្រួសាររបស់លោក Pham Van Luan នៅភូមិ Lang Bat ទី ៣ មានផ្ទៃដីតែចំនួន ៣ ហិកតា ដែលចូលរួមរូបសណ្ឋានតែសុវត្ថិភាព តាមបទដ្ឋាន VietGap។ គ្រួសារ លោកទទួលបានជំនួយឧបត្ថម្ភពីគំរោងការណ៍ វិនិយោគរោងជាងនិងឧបករណ៍សំងួត ជាដើម ដើម្បីកែច្នៃនិងលក់ផលិតផល។ «ដើម្បីផលិតតែសុវត្ថិភាពតាមបទដ្ឋាន VietGap សមាជិកក្រុមផលិតត្រូវ ប្រតិ បត្តិតាមការកំណត់ដាំថែទាំក៏ដូចជាប្រមូលតែ ដោយហេតុនេះ ផលិតផលនៅ រក្សាបានគុណភាពសុវត្ថិភាព។ តាំងពីពូធតែ តំបន់ដាំដុះ ប្រភពទឹកដល់ការថែ ទាំយើងត្រូវប្រតិបត្តិតាមការកំណត់ចាប់បង្ខំសំរាប់ផលិតផលសុវត្ថិភាពជានិច្ច។ ការ ប្រមូលផលនិងមូលដ្ឋានកែច្នៃត្រូវធានាអនាម័យម្ហូបអាហារ។» គ្រួសារលោកស្រី Pham Thi Huong នៅភូមិ Lang Bat ទី ៥ ឃុំ Tan Thanh ស្រុក Ham Yen ចូលរួមក្រុមផលិតតែស្អាត។ លោកស្រី Huong បានាចាត់ទុក ថា៖ «មុននោះ គ្រួសារខ្ញុំកែច្នៃតែតាមរបៀបប្រពៃណី ដោយហេតុនេះ ហើយបានជា តំលៃទាបនិងលក់តែពិបាកណាស់។ គិតតាំងពីផលិតតែស្អាតតំលៃលក់ខ្ពស់ ជាង។ រហូតមកដល់ពេលនេះ ជីវភាពរស់នៅរបស់គ្រួសារខ្ញុំត្រូវបានកែលំ អរស្ថិរភាពបើប្រៀងនឹងអតីតកាលច្រើនថែមទៀត។» កំណត់ដើមតែគឺជាប្រៀបខ្លាំងក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ច ស្រុក Ham Yen បាន រួមជាមួយប្រជាពលរដ្ឋកសាងវិធានការណ៍លើកកំពស់គុណភាពក៏ដូចជាតំលៃ របស់ដើមតែតាមរយៈការដាំពូធតែថ្មីដែលមានគុណភាពខ្ពស់និងអនុវត្តផលិត តែតាមទិសសុវត្ថិភាពគ្មានសារធាតុគឺមី។ លោក Nong Huy Tung អនុប្រធាន គណៈកម្មាធិការប្រជាជនស្រុក Ham Yen បានឲ្យដឹងថា៖ «ការផ្តួចផ្តើមគំនិតរបស់ស្រុកគឺដាំតែដោយគុណភាពខ្ពស់ឆ្លើយតបនឹងបទដ្ឋាន VietGap។ យើងខ្ញុំបានកសាងបានរូបសណ្ឋានតែ VietGap នៅភូមិ Bat ឃុំ Tan Thanh ស្រុក Ham Yen។ គុណភាពតែបច្ចុប្បន្នកាន់តែលើកកំពស់ អតិថិជននៅ ក្នុងនិងក្រៅប្រទេសស្គាល់ដល់ពាណិជ្ជសញ្ញារបស់យើងខ្ញុំពីមួយថ្ងៃទៅមួយថ្ងៃ។ យើងខ្ញុំក៏ ឲបានជំរុញការផ្សព្វផ្សាយផលិតផលតែ។» ការណែនាំប្រជាកសិករចូលរួមផលិតតែសុវត្ថិភាពតាមបទដ្ឋាន VietGap គឺជាទិសដៅវិជ្ជមានសំដៅនាំដើមតែក្លាយទៅជាដើមឈើរឧស្សាហកម្មស្នូលនៅ ស្រុក Ham Yen។ រួមជាមួយគ្នានោះ ការអនុវត្តចំណះដឹងវិទ្យាសាស្ត្រនិងបច្ចេក ទេសក្នុងផលិតកម្មតែសុវត្ថិភាពបានជួយឧបត្ថម្ភប្រជាពលរដ្ឋផ្លាស់ប្តូររបៀប ផលិតកម្មប្រពៃណីដែលនាំមកនូវប្រសិទ្ធភាពខ្ពស់ក្នុងកសិកម្មនិងជាឱកាស ដើម្បី ប្រជាកសិករអភិវឌ្ឍន៍សេដ្ឋកិច្ចនិរន្តភាព៕
Related




