អភិវឌ្ឍន៍កសិកម្មទំនើបនៅវៀតណាម
17/07/2015 10:12
(VOV)_វៀតណាមមានលក្ខណះអំណោយផលដើម្បី អភិវឌ្ឍន៍កសិកម្មជាច្រើន ក៍ប៉ុន្តែ មិនទាន់មានអង្គ ភាពអាជីវកម្មច្រើនអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យា ចូលក្នុងផលិតកម្ម កសិកម្មនៅឡើយទេ ជាពិ សេសគឺការអនុវត្តបច្ចេកវិទ្យាព័ត៍មានចូលក្នុងការអភិវឌ្ឍន៍កសិកម្ម។
(VOV)_វៀតណាមមានលក្ខណះអំណោយផលដើម្បីអភិវឌ្ឍន៍កសិកម្មជាច្រើន ក៍ ប៉ុន្តែ មិនទាន់មានអង្គភាពអាជីវកម្មច្រើនអនុវត្តវិទ្យាសាស្ត្រ បច្ចេកវិទ្យាចូលក្នុង ផលិតកម្ម កសិកម្មនៅឡើយទេ ជាពិសេសគឺការអនុវត្តបច្ចេកវិទ្យាព័ត៍មានចូល ក្នុងការអភិវឌ្ឍន៍កសិកម្ម។ អភិវឌ្ឍន៍កសិកម្មទំនើបនៅវៀតណាម ក្នុងរយៈពេល២ឆ្នាំកន្លងទៅ សម្ព័ន្ធក្រុមហ៊ុនទូរគមនាគមន៍យោធា Viettel បានផ្គត់ផ្គង់ដំណោះស្រាយ Agri.one សំរាប់បណ្ដាកសិករ អ្នកជំនួញ នៅក្នុងតំបន់ វាលទំនាបដីសណ្តទន្លេ Cuu Long ។ នេះគឺជាប្រព័ន្ធព័ត៍មានអេឡិកត្រូនិក ពិគ្រោះ យោបល់ជូនប្រជាកសិករ នូវព័ត៍មានទូទៅ ដូចជា៖ ការខ្ចីទុន ជ្រើសរើសពូជ ព័ត៍ មានអំពីធាតុអាកាស និងបទពិសោធន៍អំពីការបង្ការ ព្យាបាលជំងឺសំរាប់សត្វពា ហនៈ។ នាបច្ចុប្បន្ន Agri.one មានអតិថិជនចំនួន១,២លាននាក់។ លោក Bui Quang Huy នាយករង មជ្ឈមណ្ឌលអភិវឌ្ឍន៍សេវាកម្មថ្មី ដំណោះស្រាយបច្ចេកវិទ្យាព័ត៍ មាន និងទូរគមនាគមន៍ បានអោយដឹងថា៖នាពេលខាងមុខ Viettel នឹងបើកទូ លាយសេវាកម្មនេះលើទូទាំងប្រទេស៖ “ ប្រសិនបើ អនុវត្តបច្ចេកវិទ្យាព័ត៍មាននេះសំរាប់កសិកម្ម នឹងជំរុញកំណើន GDP យ៉ាងខ្លាំងក្លា។ ក្រៅពីនោះ ភាគច្រើនបណ្ដាកសិករនៅតំបន់ជនបទ តំបន់ ឆ្ងាយដាច់ស្រយាល ទាក់ទងនឹងបច្ចេកវិទ្យាគឺលំបាកណាស់។ នេះគឺជាផ្សារធំ១ ហើយបណ្ដាអ្នកផ្គត់ផ្គង់នៅមិនទាន់បានយកចិត្តទុកដាក់ចំពោះតំបន់នេះឡើយ ទេ ដោយគេផ្តោតនៅតំបន់ទីក្រុងតែប៉ុណ្ណោះ។ យើងខ្ញុំគិតថា ត្រូវនាំបច្ចេកវិទ្យា ព័ត៍មានអោយបានទៅដល់ប្រជាកសិករ ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមព្រមទាំង ជួយប្រជាកសិករធ្វើមាន ក៍ដូចជាបង្កើនបរិមាណអតិថិជនទៀតផង។ ” អភិវឌ្ឍន៍កសិកម្មទំនើបនៅវៀតណាម នៅវៀតណាម សម្ព័ន្ធក្រុមហ៊ុនទឹកដោះគោ TH បានវិនិយោគប្រព័ន្ធគ្រប់គ្រង គុណភាពខ្ពស់ និងដំណើរផលិតកម្មបិទជិត ពីការដាំស្មៅ កសាងកសិដ្ខានចិញ្ចឹម រហូតដល់ការចែកចាយផលិតផលដល់អ្នកប្រើប្រាស់។ តាមនោះ ប្រព័ន្ធកសិដ្ឋាន TH ត្រូវបានបញ្ជាតាមកុំព្យូទ័រ១០០%។ ក្រុមហ៊ុនភាគហ៊ុនទូរគមនាគមន៍ FPT បានសហប្រតិបត្តិការជាមួយសម្ព័ន្ធក្រុម ហ៊ុន Fijitsu ជប៉ុន កសាងបណ្ដារូបសណ្ឋានតំបន់កសិកម្ម គំរូប្រើប្រាស់ដំណោះ ស្រាយគ្រប់គ្រងកសិកម្ម Akisai នៅស្រុក Gia Lam រដ្ឋធានីហាណូយនិងតំបន់ ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ ទីក្រុងហូជីមិញ ក្នុងឆ្នាំ ២០១៥និងឆ្នាំ ២០១៦។ លោក Truong Gia Binh ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនភាគហ៊ុនទូរគមនា គមន៍ FPT បានអោយដឹងថា៖ “ កសិកម្មទំនើបជាការបោះជំហានលោតផ្លោះ ជំរុញទិន្នផលពលកម្ម ខ្ពស់ ផ្សាភ្ជាប់ការអភិវឌ្ឍន៍កសិកម្មជាមួយផ្នែកសេដ្ឋកិច្ច និងសង្គម។ ប្រការនេះជួយ លើកកំពស់ថានៈរបស់ប្រទេសជាតិ ដើម្បីវៀតណាម អាចក្លាយទៅជាឃ្លាំងម្ហូប អាហារទំនើប មានប្រភពធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធទំនើប និងជា ទីមកដល់របស់ភ្ញៀវទេសចរណ៍។ ” វៀតណាមជាប្រទេសកសិកម្ម ដោយមានគ្រឹះដ្ឋានបច្ចេកវិទ្យាព័ត៍មានអភិវឌ្ឍន៍ អត្រាកសិករប្រើប្រាស់ទូរស័ព្ទចល័តខ្ពស់ អ៊ីនធឺណែតបានតភ្ជាប់ដល់ថ្នាក់ឃុំ។ ប៉ុន្តែការអនុវត្តបច្ចេកវិទ្យាព័ត៍មានរបស់ប្រជាជននៅតាមជនមានកំរិតទាបនៅ ឡើយ ដោយសារអង្គភាពអាជីវកម្មជាច្រើន មិនទាន់យកចិត្តទុកដាក់វិនិយោគ បច្ចេកវិទ្យាព័ត៍មានចូលក្នុងកសិកម្ម។ ដូច្នេះ រដ្ឋាភិបាលបាននិងកំពុងតម្រង់ទិស ដៅអភិវឌ្ឍន៍ម៉ាក្រូ លើកទឹកចិត្តអង្គភាពអាជីវកម្មចូលរួម។ ការអនុវត្តបច្ចេកវិទ្យា ចូលក្នុងប្រព័ន្ធព័ត៍មានក្នុងវិស័យកសិកម្មនេះ មិនគ្រាន់តែបង្កលក្ខណះងាយ ស្រួលសំរាប់ផ្នែកបច្ចេកវិទ្យាព័ត៍មានអភិវឌ្ឍន៍ប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាស ដើម្បីអភិវឌ្ឍន៍ខឿនកសិកម្មទំនើបនៅវៀតណាមទៀតផង៕
Related




