VOV WorldVOV World
យុវជនចូលរួមការកសាងជនបទថ្មី
30/07/2015 18:00
(VOV)_កម្មវិធីកសាងជនបទថ្មីនៅវៀតណាម ដោយ មានការចូលរួមរបស់​កម្លាំងជាច្រើន ហើយក្នុងនោះ មានយុវជនផង។ ​៣ឆ្នាំកន្លងទៅ​​ ចលនា៖ ​យុវវ័យ​រួម ​ដៃ​គ្នាកសាងជនបទថ្មី បណ្ដាសំណង់ ការងារជាក់ ស្ដែងត្រូវបានបណ្ដាមិត្តវ័យ​ក្មេង​ក្នុងទូទាំងប្រទេសទទួលយក​ និងពង្រីកប្រសិទ្ធិភាព ក្នុងការងារផ្លាស់ប្តូរថ្មីមុខមាត់​ជនបទវៀតណាម។
(VOV)_កម្មវិធីកសាងជនបទថ្មីនៅវៀតណាម ដោយមានការចូលរួមរបស់​ កម្លាំងជាច្រើន ហើយក្នុងនោះមានយុវជនផង។ ​៣ឆ្នាំកន្លងទៅ​​ ចលនា៖ ​យុវវ័យ​ រួម​ដៃ​គ្នាកសាងជនបទថ្មី បណ្ដាសំណង់ ការងារជាក់ស្ដែងត្រូវបានបណ្ដាមិត្តវ័យ ​ក្មេង​ក្នុងទូទាំងប្រទេសទទួលយក​ និងពង្រីកប្រសិទ្ធិភាព ក្នុងការងារផ្លាស់ប្តូរថ្មី មុខមាត់​ជនបទវៀតណាម។  យុវជនចូលរួមការកសាងជនបទថ្មី ឆ្នាំ ២០១២ បន្ទាប់ពីពេលមជ្ឈឹមសម្ព័ន្ធសមាគមយុវជនកម្មុយនីស្តហូជីមិញ  ជ្រើសរើសឃុំ Ban Qua ជាឃុំធ្វើពិសោធន៍​ជួយឧបត្ថម្ភ​ដើម្បី​ការកសាងជន​បទថ្មីមក គណៈកម្មាធិការប្រតិបត្តិសម្ព័ន្ធសមាគមយុវជនឃុំ Ban Qua ស្រុក Bat Xat ខេត្ត Lao Cai បានធ្វើចលនាជ្រួតជ្រាប​​ដល់សាខាសម្ព័ន្ធ​សមាគម​យុវជន​និមួយៗ  និងប្រមូលផ្តុំសមាជិកសម្ព័ន្ធសមាគមចូលរួម។ ការងារជាក់ស្ដែងជា​ច្រើន ត្រូវ បានប្រគល់អោយយុវជន ដូចជា៖ ធ្វើពលកម្មជួយឧបត្ថម្ភគ្រួសារក្រីក្រ គ្រួសារ គោលនយោបាយ និងធ្វើផ្លូវគមនាគមន៍ …លៗ លេខាធិការសម្ព័ន្ធ​សមាគមយុវ ជនកម្មុយនីស្តហូជីមិញ ឃុំ Bản Qua បង Nguyen Tien Anh បាន​អោយដឹងថា៖           “ អស់រយៈពេល៣ឆ្នាំ អនុវត្តកម្មវិធីកសាងជនបទថ្មី យើងខ្ញុំបានម្ចាស់​ការ ធ្វើការឃោសនាអោយយុវជនជ្រួតជ្រាបអំពីការងាររបស់ខ្លួន។ តាមរយៈការងារ នានា យើងខ្ញុំ​ជួយកម្មាភិបាល ប្រជាជន យល់ដឹងបន្ថែមអំពីផលប្រយោជន៍របស់ ការ​ងារ​កសាងជនបទថ្មី។ នាបច្ចុប្បន្ន យើងខ្ញុំទទួលបានបទដ្ឋានចំនួន១៧/១៩  បទដ្ឋាន​អំពីការកសាងជនបទថ្មី។​” យុវជនចូលរួមការកសាងជនបទថ្មី នៅខេត្ត Bac Lieu លេខាធិការសម្ព័ន្ធសមាគមយុវជនខេត្ត Bac Lieu បងស្រី  Truong Hong Trang បានអោយដឹងថា៖ អស់រយៈពេល៣ឆ្នាំ ចលនា៖ ​យុវវ័យរួមដៃ គ្នាកសាងជនបទថ្មី ខេត្ត Bac Lieu ទទួលបានលទ្ធផលសកម្មជា​ច្រើន។ ​នោះមិន គ្រាន់តែជាសំណង់ រូបសណ្ឋានជាក់ស្ដែងប៉ុណ្ណោះទេ ថែមទាំង ​តួនាទី ថានះ របស់ យុវជនត្រូវបានអះអាងយ៉ាងរឹងមាំ ក្នុងបុព្វហេតុអភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមនៅក្នុង តំបន់ទៀតផង។           “ យើងខ្ញុំយកចិត្តទុកដាក់ជាពិសេសដល់បញ្ហាគមនាគមន៍ជនបទ និង​ជួយ ឧបត្ថម្ភការងារមួយចំនួនក្នុងការកសាងជនបទថ្មី។ ឧទាហរណ៍ បណ្ដាអគារ​វប្បធម៍  ត្រូវបានកសាងរួចរាល់ ប៉ុន្តែនៅខ្វះខាតសម្ភារះជាច្រើន បានជា សម្ព័ន្ធ​សមាគម យុវជនកម្មុយនីស្តហូជីមីញបានអំពាវនាវអោយសម្ព័ន្ធសមាគមយុវជន​របស់សហ គ្រាសមជ្ឈឹមនានា ផ្តល់ជំនួយសំរាប់ភូមិ ដូចជាកុំព្យូទ័រ។ តាមនោះ  ជួយឧបត្ថម្ភ សមាជិកសម្ព័ន្ធសមាគមយុវជន ប្រជាជនបានប្រើប្រាស់អ៊ីនធឺណែត ដើម្បីសិក្សារ រូបសណ្ឋានល្អ របៀបធ្វើប្រកបដោយប្រសិទ្ធិភាព ក្នុងការ​កសាងជនបទថ្មី។”           អស់រយៈពេល៣ឆ្នាំអនុវត្ត​ ចលនា៖យុវវ័យរួមដៃគ្នាកសាងជនបទថ្មីមក ​យុ វវ័យក្នុងទូទាំងប្រទេសបានធ្វើផ្លូវគមនាគមន៍ថ្មីនៅជនបទមានប្រវែងជិត១១ពាន់ ​គីឡូម៉ែត្រ ផ្លូវតាមវាលស្រែចំនួន៨៩ពាន់គីឡូម៉ែត្រ និងអគារវប្បធម៍ចំនួនជាង​ ២៨២០ខ្នង។ ចលនានេះក៏ជួយយុវជនចំនួនបីហ្មឺននាក់នៅជនបទបានខ្ចីទុន ​ពិ គ្រោះយោបល់និងឧទ្ទេសនាមការងារធ្វើសំរាប់យុវជនជាង២,៦លាននាក់  ​បណ្ដុះបណ្ដាលវិជ្ជាជីវះសំរាប់មនុស្សជាង៣៥០ពាន់នាក់។ អ្នកស្រី Phan Thi Phuc លេខាធិការសម្ព័ន្ធសមាគមយុវជនឃុំ Kim Long ស្រុក Chau Duc ខេត្ត  Ba Ria – Vung Tau បានចាត់ទុកថា៖ យុវជនមានគោលបំណងចូលរួមកសាង ជន​បទថ្មី ​ប្រកបដោយប្រសិទ្ធិភាព តាមរយៈការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅក្នុងតំ បន់​ បើកទូលាយមុខរបរសេវាកម្ម ធ្វើសេដ្ឋកិច្ចកសិដ្ឋាន។           “ ចំពោះយើងខ្ញុំនៅជនបទ គឺបណ្ដារូបសណ្ឋានផ្ទេរប្តូរវិទ្យាសាស្ត្រ  បច្ចេក​វិទ្យា ​គឺចាំបាច់ណាស់​។ យើងខ្ញុំមានគោលបំណងថា៖ មជ្ឈឹមនិងតំបន់ នាំមកនូវ​រូបសណ្ឋានថ្មី វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ​ដើម្បីយុវជនមានបន្ថែម​ចំ ណេះដឹង ​ដោះស្រាយបញ្ហាការងារធ្វើនៅក្នុងតំបន់។”           ស្ដីពីបញ្ហានេះ លេខាធិការមជ្ឈឹមសម្ព័ន្ធសមាគមយុវជន Nguyen Anh Tuan បានអោយដឹងថា៖ គោលដៅកសាងជនបទថ្មី មិនគ្រាន់តែជាការផ្លាស់ប្តូរមុខ មាត់​ជនបទប៉ុណ្ណោះទេ សំខាន់ជាងនេះទៀតគឺលើកកំពស់ប្រាក់ចំណូលនិង ជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ។ ដូច្នេះ យុវជនត្រូវជំរុញខ្លាំងការ អភិវឌ្ឍន៍ផលិតកម្ម កសាងនិងបើក​ទូលាយរូបសណ្ឋានសេដ្ឋកិច្ចនានា ដើម្បី ប្រជាជនធ្វើមានបាននៅលើទឹកដីស្រុកកំណើត​របស់ខ្លួន។           “ នាបច្ចុប្បន្ន ការអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទជាភារកិច្ចស្នូល។ នេះគឺជា ចំ​ណុចសំខាន់បំផុតដើម្បីធានាអោយការអនុវត្តបទដ្ឋានផ្សេង ដើម្បីកសាង ជនបទថ្មីបានចីរភាព។ នាពេលសេដ្ឋកិច្ចបានអភិវឌ្ឍន៍ហើយ យើងនឹងមាន លក្ខណះ​វិនិយោគអោយហេដ្ឋារចនាសម្ព័ន្ធ វប្បធម៌ អប់រំ និងបទដ្ឋានផ្សេងៗ ។”           នៅទីណាមានសំណូមពរ នៅទីនោះមានយុវជន នៅទីណាលំបាក យុវ ជននឹងមកទីនោះ។ ​ពាក្យស្លោកនេះ ត្រូវបានបញ្ជាក់ជាថ្មីម្តង់ទៀត តាមរយៈ ចលនា៖​យុវជន​រួមដៃគ្នា​កសាងជនបទថ្មី ហើយពីនោះ សំណង់ជាច្រើនត្រូវ បានបង្កើតឡើង​ដោយបាតដៃរបស់យុវជន រួមចំណែកសកម្ម ក្នុងការផ្លាស់ ប្តូរថ្មីមុខមាត់ស្រុក​កំណើត លើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតំបន់ ជនបទ តំបន់ព្រៃភ្នំ៕     

More