logo

កោះ Ly Son- ស្រុកកំណើតរបស់កងនាវាសមុទ្រ Hoang Sa

2014/5/27 | 06:51:07

VOV.VN – កោះ Ly Son ដែលមានឈ្មោះផ្សេងគឺ Cu Lao
Re គឺជាស្រុកកោះនៃខេត្ត Quang Ngai និងជាស្រុកកំណើត
របស់កងនាវាសមុទ្រ Hoang Sa។


កោះ Ly Son មានឃុំចំនួន ៣ គឺ៖ ឃុំ An Vinh ឃុំ An Hai ស្ថិតក្នុងកោះធំ និងឃុំ An Binh ស្ថិតក្នុងកោះតូច។ កោះ Ly Son ដែលករកើតឡើងពីភ្នំភ្លើងចំនួន ៥ លេចឡើងលើផ្ទៃទឹក សមុទ្រប្រហែល ១០ គីឡូម៉ែត្រក្រឡាដោយមានប្រជាជនចំនួន ២ ម៉ឺននាក់។ កោះ Ly Son ក៏ជាស្រុកកំណើររបស់កងនាវាសមុទ្រ Hoang Sa ដែលត្រូវបានបង្កើតក្រោមរាជកាលសេ្តច
ត្រាញ់ Nguyen ភាគខាងត្បូងវៀតណាម។  ទាហានគូលីទាំងឡាយក្នុងកងនាវាសមុទ្រ
Hoang Sa បានឆ្លងកាត់ព្យុះរលកបោកបក់នៅសមុទ្រខាងកើតដើម្បីកំណត់អធិបតេយ្យភាព
និងបូរណភាព ដែនដីរបស់ប្រទេសវៀតណាមលើប្រជុំកោះ Hoang Sa និង Truong Sa។

សព្វថ្ងៃលើកោះនេះនៅ មានកេរ្តិ៍តំណែលរាប់សិបកន្លែងដែលទាក់ទិនដល់កងនាវា
សមុទ្រ Hoang Sa ដ៏ល្បីឈ្មោះ។ នេះគឺជាភ័ស្តុតាងច្បាស់លាស់អំពីអធិបតេយ្យភាព
របស់ វៀតណាម៖ ប្រជុំកោះ Hoang Sa និង Truong Sa ។

កោះ Ly Son Son ត្រូវបានបង្កើតពីភ្នំភ្លើងចំនួន ៥ គឺ៖ ភ្នំ Thoi Loi ភ្នំ Hon Soi ភ្នំ Gieng Tien ភ្នំ Hon Tai ភ្នំ Hong Vung។ ក្នុងនោះ ភ្នំ Gieng Tien និងភ្នំ Thoi Loi គឺធំបំផុត។

ទិដ្ឋភាពទាំងមូលនៃមាក់ភ្នំភ្លើង Gieng Tien នៅឃុំ An Vinh ។

“ខ្លោងទ្វា To Vo” នៅឆ្នេសមុទ្រម៉ែតខាងលិចនៃឃុំ An Vinh

ស៊ើនមួយលើកោះនៅឃុំ An Hai ។

ពីជ្រុងមួយ Ly Son ត្រូវបានមើលលើស៊ើន។

បណ្ដាវាលស្រែនៅឃុំ An Hai ដែលត្រូវបានមើលពីលើភ្នំ Thoi Loi។

Am Linh Tu វិហារធ្វើសក្ការៈបូជាបណ្ដាទាហានគូលីក្នុងកងនាវាសមុទ្រHoang Sa ។ នេះគឺជាកេរ្តិ៍តំណែលប្រវត្តិសាស្ត្រជាតិ។

ផ្នូររបស់ទាហានគូលីមុនវិហារ Am Linh Tu។

សាលាភូមិឃុំ An Vinh ត្រូវបានកសាងនាចុងសតវត្សទី ១៨ ។

សាលាភូមិឃុំ An Hai (Ly Hai) ត្រូវបានកសាងឡើងកាលពីឆ្នាំ ១៨២០ ក្នុងរាជកាល សម្តេច Minh Mang ព្រះរាជបុត្រាNguyen។

ផ្ទះដម្កល់ទុកវត្ថុតាងរបស់កងនាវាសមុទ្រ Hoang Sa គ្រប់គ្រងតំបន់ Bac Hai។

រូបសណ្ឋាននាវានេសាទរបស់កងនាវាសមុទ្រ Hoang Sa ។

ស្តូបររំលឹកវិញ្ញខ័ណ្ឌកងនាវាសមុទ្រ Hoang Sa នៅមុខអាគាតាំងបង្ហាញវត្ថុតាង របស់កងនាវាសមុទ្រ Hoang Sa គ្រប់គ្រងតំបន់ Bac Hai ។ ស្តូបនេះបង្ហាញពីអធិប តេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa៕
TAG
VOV World/កោះ Ly Son/ស្រុកកំណើត/កងនាវាសមុទ្រ/Hoang Sa

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត