logo

កៀងគរការឧបត្ថម្ភអន្តរជាតិសម្រាប់ជនរងគ្រោះដោយសារ​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

2025/12/11 | 10:58:32
(VOVWORLD) - អស់រយៈពេល ១០ ឆ្នាំកន្លងមកនេះ ធនធានដែលកៀងគរបានពីកាណាលអន្តរជាតិសម្រាប់ជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន សម្រេចបានលទ្ធផលគួរឱ្យលើកទឹកចិត្តជាច្រើន។
ឧត្តមសេនីយ៍ឯក ង្វៀន ហ៊ូវ ឈីញ ប្រធានសមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម ប្រគល់ប័ណ្ណសរសើរដល់អង្គការ និងបុគ្គលដែលបានរួមចំណែកយ៉ាងសំខាន់ក្នុងការឿបត្ថម្ភជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីននៅវៀតណាម។ រូបថត៖ Le Dong/TTXVN 

នៅក្នុងសន្និសីទបូកសរុប រយៈពេល ១០ ឆ្នាំនៃការអនុវត្តសារាចរណ៍របស់គណៈកម្មាធិការមជ្ឈិមបក្ស ស្តីពីការពង្រឹងភាពជាអ្នកដឹកនាំរបស់បក្ស ក្នុងការដោះស្រាយផលវិបាកនៃសារធាតុគីមីពុល ដែលសហរដ្ឋអាមេរិកបានប្រើប្រាស់ក្នុងសម័យសង្គ្រាមនៅវៀតណាម ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១០ ខែធ្នូ នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីនវៀតណាម (VAVA) បានប្រកាសថា សភាសហរដ្ឋអាមេរិកបន្តរក្សាមូលនិធិសម្រាប់ប្រព្រឹត្តិកម្មការបំពុល និងឧបត្ថម្ភជនពិការ រួមទាំងជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំផងដែរ។ នៅឆ្នាំ ២០២៣ សហរដ្ឋអាមេរិកបានបង្កើនមូលនិធិចំនួន ៣០ លានដុល្លារបន្ថែមទៀត សម្រាប់កម្មវិធីនៅវៀតណាម ដើម្បីពង្រីកការគាំទ្រដោយផ្ទាល់សម្រាប់ជនរងគ្រោះ។ លោកស្រី Courtney Beale ឯកអគ្គរដ្ឋទូតរងនៃបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាមបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តសហការជាមួយ VAVA ក្រសួងសុខាភិបាល សមាគមជនរងគ្រោះនៃសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីននៅវៀតណាម និងអាជ្ញាធរមូលដ្ឋាន ដើម្បីដោះស្រាយផលវិបាកនៃសង្គ្រាម រួមទាំងបញ្ហាសារធាតុគីមីពុលពណ៌លឿហទុំ/ឌីអុកស៊ីនផងដែរ។

លោកស្រី Courtney Beale ឯកអគ្គរដ្ឋទូតរងនៃបេសកកម្មការទូតសហរដ្ឋអាមេរិកប្រចាំនៅវៀតណាម ថ្លែងនៅក្នុងព្រឹត្តិការណ៍។ រូបថត៖ Le Dong/TTXVN

នៅក្នុងសន្និសីទនេះ តំណាង VAVA ក៏បានឲ្យដឹងថា ការកៀរគរធនធាន សម្រាប់ថែទាំ និងជួយឧបត្ថម្ភជនរងគ្រោះក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ បានឈានដល់ជាង ៤.២៦៥ ពាន់លានដុង (១៧០ លានដុល្លារអាមេរិក)។ ទន្ទឹមនឹងនោះ សកម្មភាពចលនានិងការតស៊ូស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ ត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួន ស្របតាមគោលមាគ៌ាកិច្ចការបរទេសរបស់បក្ស; រួមចំណែកលើកកម្ពស់ការទទួលខុសត្រូវរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម និងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ។ ទន្ទឹមនឹនោះ បន្តសុក្រឹត្យយន្តការ និងគោលនយោបាយសម្រាប់ជនមានគុណូបការៈ និងជនរងគ្រោះដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន; ការពិនិត្យ និងបំពេញបន្ថែមគោលនយោបាយសម្រាប់ជំនាន់ទី ៣ និងទី ៤ ដែលរងផលប៉ះពាល់ដោយសារធាតុគីមីពុលពណ៌លឿងទុំ/ឌីអុកស៊ីន។/៕

TAG
VOV/VOVworld/ការឧបត្ថម្ភអន្តរជាតិ/ជនរងគ្រោះ/សារ​​​ធាតុគីមី​ពុល​ពណ៌លឿងទុំ/ឌីអុកស៊ីន

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត