logo

កងទ័ពនៃប្រទេសទាំងពីរ​វៀតណាម និងកម្ពុជាបន្តពង្រីកកិច្ចសហប្រតិបត្តិការ​

2026/3/9 | 12:03:22
(VOVWORLD) - នៅរសៀលថ្ងៃទី ៩ ខែមីនា នៅទីក្រុងហាណូយ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។
នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេស បានទទួលជួបជាមួយនាយឧត្តមសេនីយ៍ ព្រហ្ម ឌិន រដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។ រូបថត៖ qdnd

លោកនាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលវិជ្ជមាននៃកិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-កម្ពុជានាពេលថ្មីៗនេះ ដោយលេចធ្លោបំផុតនោះគឺការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ជាពិសេសថ្នាក់ជាន់ខ្ពស់; ការអប់រំ និងឃោសនាអំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ; ការសម្របសម្រួល និងការគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាពហុភាគី...។  ទាក់ទងនឹងកិច្ចសហប្រតិបត្តិការនៅឆ្នាំ ២០២៦ នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង បានស្នើឱ្យភាគីទាំងពីរ បន្តសម្របសម្រួល និងអនុវត្តខ្លឹមសារសហប្រតិបត្តិការ រួមមាន៖ ការរក្សាប្រកបដោយប្រសិទ្ធភាពនូវការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ និងយន្តការសហប្រតិបត្តិការនានា; ការហ្វឹកហ្វីន និងបណ្តុះបណ្តាលធនធានមនុស្ស; បង្កើនការសម្របសម្រួលក្នុងការគ្រប់គ្រង និងការពារព្រំដែន; ការបង្ការនិងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

រីឯខ្លួនវិញ នាយឧត្តមសេនីយ៍ ព្រហ្ម ឌិន បានសម្តែងក្តីសង្ឃឹមថា នាពេលខាងមុខ ភាគីទាំងពីរនឹងបន្តសម្របសម្រួលនិងអនុវត្តខ្លឹមសារសហប្រតិបត្តិការពារជាតិដែលបានឯកភាពគ្នា។ តាមនោះ រួមចំណែកដល់ការលើកកម្ពស់ទំនាក់ទំនងរវាងកងទ័ពទាំងពីរនិយាយដោយឡែក និងប្រទេសទាំងពីរនិយាយរួម ឲ្យអភិវឌ្ឍន៍កាន់តែល្អប្រសើរថែមទៀត៕

TAG
VOV/VOVworld/កងទ័ព/​វៀតណាម/កម្ពុជា/កិច្ចសហប្រតិបត្តិការ​

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត