logo

កងទ័ពលោកអ៊ំហូពីសមរភូមិដល់ជីវភាពប្រចាំថ្ងៃ

2025/3/13 | 07:44:00

(VOVWORLD) - អតីតយុទ្ធជន Ngo Xuan Tu នៅសង្កាត់ Long Bien ខ័ណ្ឌ Long Bien ទីក្រុងហាណូយបានចំណាយពេល ៣០ ឆ្នាំនៅតាមបណ្តាសមរភូមិ។ ចេញពីសមរភូមិ លោកបានវិលត្រលប់ទៅស្រុកកំណើតវិញ ដើម្បីសាង សង់រោងចក្របណ្តុះបណ្តាលវិជ្ជាជីវៈ បង្កើតការងារធ្វើ និងជួយស្ថេរភាពជីវភាពរស់នៅរបស់ជនអកុសលជាច្រើននាក់។

 “ឪពុកម្តាយរបស់ខ្ញុំជាកសិករនៅជនបទ។ នៅពេលខ្ញុំទៅទីក្រុងហាណូយ លោក Tu បានជួយឧបត្ថម្ភខ្ញុំនូវថ្លៃអាហារ និងការស្នាក់នៅ ដែលជួយគ្រួសាររបស់ខ្ញុំបានច្រើនផ្នែកហិរញ្ញវត្ថុ”។


“លោក Tu មានចិត្តអធ្យាស្រ័យនិងមានចិត្តមេត្តាណាស់។ យើងនឹងបន្តដើរតាមគន្លងរបស់លោក និងសិក្សារៀនសូត្រពីរូបលោក”។

មកដល់សង្កាត់ Long Bien ខ័ណ្ឌ Long Bien ទីក្រុងហាណូយ គ្រប់គ្នាសុទ្ធតែស្គាល់ដល់អតីតយុទ្ធជន Ngo Xuan Tu (កើតនៅឆ្នាំ ១៩៤៦) ជាមនុស្សម្នាក់ដែលមានចិត្តសប្បុរស រស់នៅជាមួយសមមិត្ត និងធ្វើជាគំរូក្នុងការងារសប្បុរសធម៌។ នៅឆ្នាំ 1965 លោក Ngo Xuan Tu បានសរសេរពាក្យសុំចូលបម្រើកងទ័ពកាលពីនៅរៀន ប៉ុន្តែដោយសារតែគាត់មិនទាន់គ្រប់អាយុ ទើបគាត់ត្រូវបានបដិសេធ។ អតីតយុទ្ធជន Ngo Xuan Tu បានចែករំលែកថា៖ “កាលពីមុន ពេលខ្ញុំនៅរៀន មិត្តរួមថ្នាក់របស់ខ្ញុំខ្លះបានចូលបម្រើជួរកងទ័ព ហើយត្រូវពលីកម្ម។  មូលហេតុដែលពួកគេត្រូវបានព្រាងឲ្យចូលបម្រើជួរកងទ័ពគឺដោយសារតែនៅពេលនោះ ទោះបីជាយើងស្ថិតក្នុងថ្នាក់ដូចគ្នាក៏ដោយ ប៉ុន្តែអាយុមិនស្មើរគ្នាទេ។ ស្តាប់ការអំពាវនាវរបស់លោកប្រធានហូជីមិញ ខ្ញុំបានសុំចូលបម្រើជួរកងទ័ព”។

យុទ្ធជនពិការ Ngo Xuan Tu ថតរូបអនុស្សាវរីយ៍បន្ទាប់ពីបានជួយភរិយារបស់យុទ្ធជនម្នាក់នៅខេត្ត Ha Nam ជួសជុលផ្ទះសម្បែង។ រូបថត៖ VOV2

ទោះបីជាយ៉ាងណាក្តី ស្នេហាជាតិបានជំរុញឲ្យលោកសរសេរពាក្យសូមដោយឈាមស្រស់របស់ខ្លួន។ ដោយបានឃើញទឹកចិត្តរបស់យុវជន Ngo Xuan Tu នៅពេលនោះ នាយកដ្ឋានជ្រើសរើសកងទ័ពបានផ្តល់ការអនុញ្ញាតពិសេសដល់លោក  និងចាត់ឱ្យទៅកងវរសេនាតូចលេខ ៩ កងវរសេនាធំលេខ ៣៨ កងពលធំទី ២ យោធភូមិភាគទី ៥។ ក្នុងសមរភូមិប្រយុទ្ធនៅសមរភូមិ Duy Xuyen ខេត្ត Quang Nam ក្នុងឆ្នាំ ១៩៦៩ លោកបានទទួលរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យភាគខាងជើ មួយឆ្នាំបន្ទាប់ ពេលដែលសុខភាពរបស់លោកបានធូរស្បើយ លោកបានសុំវិលត្រឡប់ទៅអង្គភាពរបស់ខ្លួនវិញ ដោយដើរតាមជួរកងទ័ពនៅភាគខាងត្បូង  ហើយត្រូវបានផ្ទេរទៅកងវរសេនាតូចមីស៊ីលទី ៥៤។ លោកបានបន្តបម្រើយោធារហូតដល់ឆ្នាំ ១៩៨៥ ទើបលោកបានចូលនិវត្តន៍តាមរបប។

ថ្វីត្បិតតែជាយុទ្ធជនពិការ បាត់បង់សុខភាព ៧៨% ប៉ុន្តែលោក Tu កម្រនឹងសម្រាកណាស់។ នៅពេលណាដែលលោករៀបចំកិច្ចការគ្រួសាររួចរាល់ លោកតែងតែបានវិលត្រលប់ទៅសមរភូមិចាស់ ដើម្បីស្វែងរកអដ្ឋិធាតុរបស់សមមិត្តចាស់និងមិត្តរួមក្រុមរបស់ខ្លួន។

“ខ្ញុំឃើញថា ខ្លួនឯងមាននិស្ស័យជាមួយនឹងការងារស្វែងរកអដ្ឋិធាតុមិត្តរួមក្រុម។ ពេលខ្ញុំទៅស្វែងរកអដ្ឋិធាតុសមមត្តិនៅខេត្ត Vinh Phuc ខ្ញុំត្រូវបានប្រជាជននៅទីនោះស្គាល់ និងស្រឡាញ់រាប់អាន។ តាមរយៈនោះ ខ្ញុំទទួលយកភាពកក់ក្តៅពីប្រជាជននៅទីនោះ”។

ដូចនេះដែរ ប៉ុន្មានឆ្នាំមកនេះ លោក Tu បានទៅស្វែងរកនិងប្រគល់អដ្ឋិធាតុរបស់យុទ្ធជនជាច្រើនរូបដល់សាច់ញាតិរបស់ពួកគេ។ សម្រាប់លោក វាជាទំនួលខុសត្រូវមួយ ប៉ុន្តែទន្ទឹមនឹងនោះក៏ជាសុភមង្គលមួយដែរ ព្រោះលោកតែងតែចងចាំជានិច្ចថា ដោយសារមានសមមត្តិការពារ ទើបរូបលោកអាចរស់រានមានជីវិត និងអាចវិលត្រលប់មករីករាយទទួលសន្តិភាពវិញ។

ឆ្នាំ ២០២២ លោក Tu បានប្រគល់កង់ចំនួន ៣០ គ្រឿងជូនដល់សិស្សក្រីក្រដែលជំនះលើការលំបាកនៅអនុវិទ្យាល័យ Chinh Ly (Ha Nam) - រូបថត៖ VOV2

ទន្ទឹមនឹងដំណើរស្វែងរកអដ្ឋិធាតុយុទ្ធជនពលីនោះ អស់រយៈពេលជិត៣០ឆ្នាំ អតីតយុទ្ធជន Ngo Xuan Tu ក៏បានលាតដៃសន្តានចិត្ត ជួយទ្រទ្រង់ជីវិតអកុសល និងជនក្រីក្រ។ នៅពេលខ្លះ លោកបានជួយមនុស្សប្រហែល ៤០០ នាក់ដោយបើករោងចក្របោះពុម្ពដើម្បីបងណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់អ្នកទាំងនោះ។  អតីតយុទ្ធជន Ngo Xuan Tu  បានឲ្យដឹងថា៖ “ក្នុងឆ្នាំ ២០១៤ ខ្ញុំបានលក់ដីមួយផ្នែកដើម្បីបើករោងជាងបោះពុម្ព បង្រៀនជំនាញវិជ្ជាជីវៈ និងបង្កើតការងារសម្រាប់មនុស្សជាច្រើន។ លក់ដីមិនគ្រប់ទេ ខ្ញុំត្រូវខ្ចីបុលពីញាតិមិត្តក៏មានការប្រាក់ដែរ។ ដោយឃើញថា អ្វីដែលខ្ញុំធ្វើមានប្រយោជន៍សម្រាប់សង្គម ខ្ញុំតាំងចិត្តធ្វើឲ្យបាន”។

បច្ចុប្បន្ននេះ លោក Tu ប្រើប្រាស់ផ្ទះរបស់ខ្លួនជាកន្លែងស្នាក់នៅសម្រាប់សិស្សមួយចំនួនក្នុងស្ថានភាពលំបាក។ ទន្ទឹមនឹងនោះ លោកបានគិតគូរពីការចំណាយលើអាហារប្រចាំថ្ងៃរបស់ប្អូនៗផងដែរ។ ប្អូន Ngo Tan Phuc មកពីស្រុក Bo Trach ខេត្ត Quang Binh គឺជាម្នាក់ក្នុងចំណោមពួកគេដែរ។

 “ខ្ញុំបាននៅទីនេះអស់រយៈពេល ១៧ ឆ្នាំហើយ។ ឪពុកម្តាយរបស់ខ្ញុំបានលេងលាក់គ្នា នៅពេលខ្ញុំអាយុ ២ ឆ្នាំ ហើយខ្ញុំត្រូវបានឪពុកធម៌របស់ខ្ញុំនាំមកទីនេះ។ បច្ចុប្បន្នខ្ញុំកំពុងសិក្សានៅបណ្ឌិត្យសភាកសិកម្ម”។

អស់រយៈពេល ១៧ ឆ្នាំមកហើយ លោក Tu បានចាត់ទុក Tan Phuc ជាសមាជិកគ្រួសារ។ មិនត្រឹមតែចិញ្ចឹមទេ លោក Tu ក៏បានបង្រៀនឲ្យ Tan Phuc ពីរបៀបរស់នៅប្រកបដោយការទទួលខុសត្រូវចំពោះសហគមន៍ផងដែរ។

“ខ្ញុំត្រូវទៅជាមួយលោក Tu ទៅកន្លែងជាច្រើនដើម្បីធ្វើការងារសប្បុរសធម៌។ តាមរយៈនោះ ខ្ញុំបានរៀនពីលោកពុកពីភាពស្មោះត្រង់ សេចក្តីសប្បុរស ការយល់ដឹងពីខ្លួនឯង និងការរស់នៅប្រកបដោយការទទួលខុសត្រូវ”។

ស្ថានភាពគ្រួសាររបស់ Ca Van Huynh មកពី Son La បច្ចុប្បន្នជានិស្សិតនៅមហាវិទ្យាល័យភាសាបរទេស និងបច្ចេកវិទ្យាហាណូយ ក៏មានភាពលំបាកផងដែរ។ សំណាងហើយ ដែលប្អូនបានលោក Tu យល់ព្រមជួយឧបត្ថម្ភខណៈពេលលោកទៅ Son La ដើម្បីធ្វើការងារសប្បុរសធម៌។ ប្អូន Ca Van Huynh បានចែករំលែកថា៖ “ម្តាយរបស់ខ្ញុំបានស្គាល់លោក Tu នៅពេលដែលលោកបានវិលត្រលប់មកធ្វើការងារសប្បុរសធម៌។ ខ្ញុំមកស្នាក់នៅផ្ទះលោក ហើយបានផ្តល់អាហារ និងកន្លែងស្នាក់នៅមិនគិតថ្លៃ។ ខ្ញុំនឹងខិតខំធ្វើជាមនុស្សល្អ មានប្រយោជន៍សម្រាប់សង្គម”

ផ្ទះរបស់អតីតយុទ្ធជន Ngo Xuan Tu បានក្លាយជាផ្ទះដ៏កក់ក្តៅ និងជួយដល់សិស្សក្រីក្រ។ តាមរយៈសកម្មភាពជាក់ស្តែង លោកកំពុងផ្សព្វផ្សាយរបៀបរស់នៅប្រកបដោយក្តីស្រឡាញ់ដល់សហគមន៍។ សម្រាប់រូបលោក ភាពរីករាយបំផុតគឺការធ្វើរឿងមានប្រយោជន៍ជាច្រើនសម្រាប់សមត្តិ និងសម្រាប់សង្គម៕

TAG
VOV/VOVworld/កងទ័ពលោកអ៊ំហូ/សមរភូមិ/ជីវភាពប្រចាំថ្ងៃ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត