logo

កងនាវាទ័ពជើងទឹកលេខ ១២៩ ទៅសួរសុខទុក្ខនិងជូនពរឆ្នាំថ្មីដល់កងទ័ពនិង​ប្រជាជន​នៅក្នុងតំបន់ពិសេស Truong Sa

2026/1/17 | 07:19:15
(VOVWORLD) - រសៀលថ្ងៃទី ១៦ ខែមករា នៅទីក្រុងហូជីមិញ កងនាវាទ័ពជើងទឹកលេខ ១២៩ បានរៀបចំគណៈប្រតិភូមួយដើម្បីទៅសួរសុខទុក្ខ ប្រគល់អំណោយ និងជូនពរឆ្នាំថ្មីដល់កម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងបំពេញភារកិច្ចនិងរស់នៅលើកោះដែលមានយានដ្ឋាននាវា និងភូមិនេសាទក្រោមការគ្រប់គ្រងរបស់កងនាវាទ័ពជើងទឹកលេខ ១២៩ នៅក្នុងតំបន់ពិសេស Truong Sa។ 
លោកវរសេនីយ៍ឯកបំរុង ប៊ូយ ង៉ុកសាង ស្នងការនយោបាយនៃកងនាវា បានលើកទឹកចិត្តកម្មាភិបាលនិងយុទ្ធជននៃនាវាលេខ ៦៣៨ មុនពេលចេញដំណើរ។ រូបថត៖ VOV

នេះគឺជាសកម្មភាពប្រចាំឆ្នាំក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ដែលបង្ហាញពីការយកចិត្តទុកដាក់ចំពោះកងកម្លាំងដែលកំពុងបំពេញភារកិច្ចក្នុងតំបន់កោះសមុទ្រនៃមាតុប្រទេស ដោយរួមចំណែកផ្តល់កម្លាំងចិត្តដល់យោធា និងប្រជាជននៅតំបន់ពិសេស Truong Sa ក្នុងការជំនះលើការលំបាក និងបញ្ហាប្រឈមនានា ប្តេជ្ញាបំពេញភារកិច្ចការពារអធិបតេយ្យភាពកោះសមុទ្រមាតុភូមិ។

ផ្ទុកកូនឈើ និងសម្ភារៈលើនាវា សម្រាប់កម្មវិធី "ធ្វើឲ្យ Truong Saមានពណ៌បៃតង"។ រូបថត៖ VOV

ក្រៅពីសម្ភារៈសំខាន់ៗសម្រាប់បុណ្យចូលឆ្នាំថ្មីប្រពៃណី ដូចជា អង្ករដំណើប ស្លឹកសាគូ សណ្តែកខៀវ ដំណាប់ និងស្ករគ្រាប់ គណៈប្រតិភូក៏បាននាំយកអំណោយបុណ្យតេត សម្រាប់កម្មាភិបាល យុទ្ធជន និងប្រជាជនដែលកំពុងបំពេញភារកិច្ច និងរស់នៅលើកោះ Truong Sa ; ផ្គត់ផ្គង់បន្ថែមនូវទំនិញ និងរបស់របរចាំបាច់សម្រាប់យានដ្ឋាននាវា និងភូមិនេសាទ ដើម្បីត្រៀមខ្លួនបម្រើដល់អ្នកនេសាទដែលចេញទៅសមុទ្រមុន ក្នុង និងក្រោយបុណ្យតេតប្រពៃណី ឆ្នាំ២០២៦។ ទន្ទឹមនឹងនោះ គណៈប្រតិភូបាននាំយកកូនឈើចំនួន ៥០០ ដើម មកដាំនៅលើកោះ ដែលរួមចំណែកដល់ការអនុវត្តយ៉ាងល្អនូវកម្មវិធី "ធ្វើឱ្យTruong Sa មានពណ៌បៃតង"៕

TAG
VOV/VOVworld/កងទ័ពជើងទឹក/សួរសុខទុក្ខ/ជូនពរឆ្នាំថ្មី/តំបន់ពិសេស Truong Sa

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត