logo

កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-ចិន យល់ព្រមស្តារទំនាក់ទំនងឡើងវិញ

2026/1/6 | 06:45:28
(VOVWORLD) - នាថ្ងៃទី ៥ ខែមករា នៅទីក្រុង ប៉េកាំង ប្រទេសចិន ប្រធានរដ្ឋចិន លោក ស៊ី ជីនពីង បានជួបពិភាក្សាជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោកលី ជេម្យុង (Lee Jae Myung)។ 
ប្រធានរដ្ឋចិនលោក ស៊ី ជីនពីង និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung ចាប់ដៃគ្នានៅសាលប្រជុំធំប្រជាជនក្នុងទីក្រុងប៉េកាំង ប្រទេសចិន នៅថ្ងៃទី៥ ខែមករា ឆ្នាំ ២០២៦ (រូបថត៖ China Daily via Reuters)

ថ្លែងនៅក្នុងកិច្ចពិភាក្សា ថ្នាក់ដឹកនាំចិនបានបញ្ជាក់ថា ចិននិងកូរ៉េខាងត្បូងត្រូវតែធ្វើការរួមគ្នាដើម្បីរក្សានិន្នាការនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍទំនាក់ទំនងទ្វេភាគីលើគន្លងល្អ។ ចំពោះលោកប្រធានាធិបតី លី ជេម្យុង បានបញ្ជាក់ជាថ្មីអំពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងបានសម្តែងក្តីសង្ឃឹមថា ឆ្នាំ២០២៦ នឹងជាឆ្នាំដំបូងនៃការស្តារទំនាក់ទំនងរវាងប្រទេសទាំងពីរឡើងវិញ។ ថ្នាក់ដឹកនាំកូរ៉េខាងត្បូងក៏បានសន្យាថា នឹងរួមជាមួយប្រធានរដ្ឋចិនលោក ស៊ី ជីនពីង ដើម្បីកសាងមូលដ្ឋានគ្រឹះនយោបាយរឹងមាំ ដោយផ្អែកលើការជឿទុកចិត្តគ្នាទៅវិញទៅមក ឆ្ពោះទៅ បង្កើតទំនាក់ទំនងកាន់តែប្រសើរឡើង។

ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សាអំពីបញ្ហាឧបទ្វីបកូរ៉េផងដែរ។ ភាគីកូរ៉េខាងត្បូងសង្ឃឹមថា ភាគីទាំងពីរនឹងធ្វើការរួមគ្នាដើម្បីស្វែងរកដំណោះស្រាយដែលអាចធ្វើទៅបាន ដោយឆ្ពោះទៅសន្តិភាពនៅក្នុងតំបន់ និងរួមចំណែកដល់ស្ថិរភាព និងវិបុលភាពរួមគ្នា។

មុនពេលចាប់ផ្តើមកិច្ចពិភាក្សា ប្រធានាធិបតីកូរ៉េខាងត្បូង លី ជេម្យុង បានចូលរួមវេទិកាធុរកិច្ចចិន-កូរ៉េខាងត្បូងផងដែរ៕

TAG
VOV/VOVworld/កិច្ចប្រជុំកំពូល/កូរ៉េខាងត្បូង/ចិន/យល់ព្រម/ស្តារ/ទំនាក់ទំនង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត