logo

កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី២៥ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត

2026/1/31 | 08:44:14
(VOVWORLD) - កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី២៥ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (SOM-DOC ២៥) បានធ្វើឡើងកាលពីថ្ងៃទី៣០ ខែមករា នៅក្រុងសេប៊ូ ប្រទេសហ្វីលីពីន។ 
កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន-ចិនលើកទី២៥ ស្តីពីការអនុវត្តសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (SOM-DOC ២៥)។ (រូបថត៖ VOV-ហ្សាកាតា)

ថ្លែងនៅក្នុងកិច្ចប្រជុំនេះ អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក ដាំង ហួងយ៉ាង បានសង្កត់ធ្ងន់ថា ការរក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត គឺជាបម្រើផលប្រយោជន៍រួមរបស់ប្រទេសទាំងអស់ ហើយបានស្នើឱ្យភាគីទាំងអស់គោរពច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធីដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS ១៩៨២)។ ដោយបញ្ជាក់ថា DOC គឺជាឯកសារមូលដ្ឋានមួយក្នុងទំនាក់ទំនងអាស៊ាន-ចិន លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យប្រទេសនានាបន្តខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីធានាការអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនូវមាត្រា និងការសន្យានៅក្នុង DOC តាមនោះរួមចំណែកដល់ការរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត និងតំបន់ទាំងមូល ព្រមទាំងបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចាលើក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC)។

ទាក់ទងនឹង COC លោកអនុរដ្ឋមន្ត្រីបានបញ្ជាក់ពីការសន្យារបស់វៀតណាមក្នុងការបន្តចូលរួមយ៉ាងសកម្ម ការរួមចំណែកដោយការទទួលខុសត្រូវ និងសុច្ឆន្ទៈជាមួយប្រទេសដទៃទៀត ដើម្បីពន្លឿនដំណើរការចរចា ដើម្បីសម្រេចបាននូវ COC ដ៏មានប្រសិទ្ធភាព ជាក់ស្ដែង សមស្របនឹងច្បាប់អន្តរជាតិ រួមចំណែកប្រកបដោយប្រសិទ្ធភាពទៅក្នុងការរក្សាសន្តិភាព និងជំរុញកិច្ចសហប្រតិបត្តិការនៅសមុទ្រខាងកើត។

នៅក្នុងកិច្ចប្រជុំនេះផងដែរ អាស៊ាន និងចិនបានអះអាងពីការសន្យាលើការខិតខំកសាងសមុទ្រខាងកើតទៅជាសមុទ្រនៃសន្តិភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាព ហើយបានឯកភាពគ្នាបន្តខិតខំប្រឹងប្រែងធានាការអនុវត្តយ៉ាងពេញលេញនិងមានប្រសិទ្ធភាពនូវមាត្រាទាំងអស់នៃ DOC ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា COC៕

TAG
VOV/VOVworld/វៀតណាម/អាស៊ាន/ចិន/សេចក្ដីថ្លែងការណ៍/ប្រតិបត្តិ/DOC/COC/សមុទ្រខាងកើត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត