logo

កិច្ចប្រជុំរវាងការិយាល័យនយោបាយបក្សកុម្មុយនិស្តវៀតណាមនិងគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា

2026/2/6 | 12:30:00

(VOVWORLD) - នាថ្ងៃទី ៦ ខែកុម្ភៈ តាមការអញ្ជើញរបស់ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្ដេចតេជោ ហ៊ុន សែន អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់នៃបក្សកុម្មុយនិស្តវៀតណាម បានអញ្ជើញធ្វើជាសហប្រធានក្នុងកិច្ចប្រជុំជាមួយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅអំពីស្ថានភាពនៃបក្សនីមួយៗ និងប្រទេសនីមួយៗ បន្ទាប់ពីព្រឹត្តិការណ៍នយោបាយសំខាន់ៗ; បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរក្នុងរយៈពេលកន្លងមក ដោយសង្កត់ធ្ងន់ថា ទំនាក់ទំនងរវាងបក្សទាំងពីរគឺជាមូលដ្ឋានគ្រឹះដែលតំរង់ទិសសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជាទាំងមូល។ លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា កិច្ចប្រជុំរវាងបក្សទាំងពីរមានអត្ថន័យដ៏សំខាន់ ដែលបង្កើតមូលដ្ឋានគ្រឹះនយោបាយដ៏រឹងមាំ ដើម្បីតំរង់ទិសសម្រាប់ទំនាក់ទំនង និងដោះស្រាយបញ្ហាជាក់លាក់មួយចំនួនរវាងប្រទេសទាំងពីរផងដែរ។

ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងទំនុកចិត្តនយោបាយ ហើយសន្យាតភ្ជាប់សេដ្ឋកិច្ចទាំងពីរឱ្យកាន់តែជិតស្និទ្ធ ដោយខិតខំប្រឹងប្រែងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកនាពេលខាងមុខ។ ភាគីទាំងពីរបន្តអះអាងនូវការគោរព និងការអនុវត្តយ៉ាងពេញលេញនូវសន្ធិសញ្ញាស្តីពីការកំណត់ ការខណ្ឌសីមាបោះបង្គោលព្រំដែនគោក និងកិច្ចព្រមព្រៀងព្រំដែនផ្សេងទៀតរវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពលើការសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកនៅក្នុងវេទិកាតំបន់ និងអន្តរជាតិ ជាពិសេសក្នុងក្របខ័ណ្ឌអាស៊ាន និងអនុតំបន់មេគង្គ៕

TAG
VOV/VOVworld/បក្សកុម្មុយនិស្តវៀតណាម/គណបក្សប្រជាជនបដិវត្តន៍កម្ពុជា/តូ ឡឹម/ហ៊ុន សែន/ដំណើរទស្សនកិច្ច

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត