logo

កិច្ចពិភាក្សាអំពីសិល្បៈយោធាក្នុងយុទ្ធនាការ Dien Bien Phu

2024/4/4 | 10:14:10
(VOVWORLD) - “សិល្បៈយោធាក្នុងយុទ្ធនាការ Dien Bien Phu - មេរៀនជាក់ស្តែងក្នុងការហ្វឹកហ្វឺនប្រយុទ្ធនាបច្ចុប្បន្ន” គឺជាប្រធានបទនៃកិច្ចពិភាក្សាដោយបញ្ជាការដ្ឋានកងទ័ពជើង គោក លេខ ១២ សហការជាមួយកាសែតកងទ័ពប្រជាជនរៀបចំឡើង នាព្រឹកថ្ងៃទី៤ មេសា នៅទីក្រុង Ninh Binh។
ទិដ្ឋភាពនៃកិច្ចពិភាក្សា

កិច្ចពិភាក្សាសំដៅបញ្ជាក់ជំហរ តម្លៃប្រវត្តិសាស្ត្រ និងបុព្វហេតុនៃជ័យជំនះ Dien Bien Phu; ទន្ទឹមនឹងនោះ ក៏បញ្ជាក់ពីភាពត្រឹមត្រូវ និងជ័យជំនះនៃគោលមាគ៌ា សង្គ្រាមប្រជាជន និងជំហរការពារប្រជាជនទាំងមូល ក្រោមការដឹកនាំរបស់បក្ស និងលោកប្រធានហូជីមិញ។

នៅក្នុងកិច្ចពិភាក្សានោះ មានមតិជាច្រើនបានអះអាងថា កត្តាសំខាន់មួយរួមចំណែកដល់ជ័យជំនះ Dien Bien Phu គឺការសម្រេចចិត្តប្តូរពី “ប្រយុទ្ធលឿន ឈ្នះឆាប់” ទៅជា “ប្រយុទ្ធយ៉ាងមុតមាំ ឈានទៅមុខយ៉ាងម៉ឺងម៉ាត់”។ វរសេនីយ៍ទោ Tran Ngoc Long អតីតនាយករងនៃវិទ្យាស្ថានប្រវត្តិសាស្ត្រយោធា ធ្វើការវិភាគយ៉ាងដូច្នេះ៖

“គន្លឹះសម្រាប់បើកទ្វារឆ្ពោះទៅរកភាពជោគជ័យក្នុងយុទ្ធនាការ Dien Bien Phu នោះហើយជាការសម្រេចចិត្តផ្លាស់ប្តូរបាវចនាប្រយុទ្ធពី “ប្រយុទ្ធលឿន ឈ្នះឆាប់”  មកជា “ប្រយុទ្ធយ៉ាងមុតមាំ ឈានទៅមុខយ៉ាងម៉ឺងម៉ាត់”។ នេះជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រក្នុងយុទ្ធនាការជាប្រវត្តិសាស្ត្រមួយដែរ។ អ្នកដែលស្នើសេចក្តីសម្រេចនោះ គឺនាយឧត្តមសេនីយ៍ Vo Nguyen Giap ដោយស្មារតីទទួលខុសត្រូវចំពោះជីវិតរបស់កម្មាភិបាល និងយុទ្ធជនរាប់ម៉ឺននាក់ ដែលជាទំនួលខុសត្រូវដ៏ធំធេង ដែលការិយាល័យនយោបាយ និងលោកប្រធានហូជីមិញបានប្រគល់ជូននាយឧត្តមសេនីយ៍”។

ការពិភាក្សាក៏បានអះអាងថា កម្លាំងដែលវៀតណាមឈ្នះក្នុងយុទ្ធនាការ Dien Bien Phu គឺជាកម្លាំងនៃប្រជាជនវៀតណាម; នៃការដឹកនាំរបស់បក្ស; គឺជាស្មារតីនៃសាមគ្គីភាពរបស់បក្សទាំងមូល កងទ័ពទាំងមូល និងប្រជាជនទាំងមូល។ ទន្ទឹមនឹងនោះ គឺជាការរួមផ្សំគ្នានៃកម្លាំងជាតិ ជាមួយនឹងកម្លាំងនៃសម័យកាល រួមជាមួយនឹងការជួយជ្រោមជ្រែង និងជំនួយពីមិត្តភក្តិអន្តរជាតិ៕

TAG
VOV/VOVworld/កិច្ចពិភាក្សា/សិល្បៈយោធា/យុទ្ធនាការ Dien Bien Phu

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត