logo

កិច្ចសហប្រតិបត្តិការការពារជាតិវៀតណាម-សហរដ្ឋអាមេរិកត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន

2026/2/14 | 07:34:55
(VOVWORLD) - កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅទីស្នាក់ការក្រសួងការពារប្រទេសនៅទីក្រុងហាណូយ លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានទទួលជួបឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Michael DeSombre ដែលកំពុងមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
ទិដ្ឋភាពនៅជំនួប។ (រូបថត៖ VOV)

ក្នុងជំនួបនេះ លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង បានអះអាងថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូដ៏សំខាន់មួយ ជាពិសេសផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្ម។ ក្នុងរយៈពេលកន្លងមក កិច្ចសហប្រតិបត្តិការការពារជាតិរវាងប្រទេសទាំងពីរត្រូវបានអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពលើវិស័យជាច្រើន៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ ការសន្ទនានិងការពិគ្រោះយោបល់ ការដោះស្រាយផលវិបាកនៃសង្គ្រាម ការបណ្តុះបណ្តាល ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ កិច្ចសហប្រតិបត្តិការរវាងអង្គទ័ព កងកម្លាំងការពារព្រំដែន ប៉ូលីសសមុទ្រ និងឧស្សាហកម្មការពារជាតិ។

លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម និងឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Michael DeSombre។ (រូបថត៖ VOV)

ក្នុងឱកាសនេះដែរ លោកនាយឧត្តមសេនីយ៍ ផាន វ៉ាន់យ៉ាង បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភរបស់សហរដ្ឋអាមេរិកក្នុងការដោះស្រាយផលវិបាកនៃគ្រាប់បែក មីន និងជាតិគីមីពុល/ឌីអុកស៊ីន ក្រោយពីសង្គ្រាមនៅវៀតណាម ក៏ដូចជាក្នុងការស្វែងរក ប្រមូល និងកំណត់អត្តសញ្ញាណយុទ្ធជនវៀតណាមដែលបានពលីជីវិត ឬបាត់ខ្លួនក្នុងអំឡុងសង្គ្រាមផងដែរ។ ក្រសួងការពារប្រទេសវៀតណាមបន្តយកចិត្តទុកដាក់និងផ្តល់អាទិភាពដល់កិច្ចសហប្រតិបត្តិការក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម ហើយមានបំណងថា សហរដ្ឋអាមេរិកនឹងបន្តអនុវត្តន៍ការសន្យាអំពីការជួយឧបត្ថម្ភវៀតណាមក្នុងវិស័យនេះ ក្នុងនោះមានការបំពេញបន្ថែមថវិកាចំនួន ១៣០ លានដុល្លារសម្រាប់គម្រោងបន្សាបជាតិគីមីពុលឌីអុកស៊ីននៅអាកាសយានដ្ឋាន Bien Hoa។

រីឯខ្លួនវិញ ឧបការីរដ្ឋមន្រ្តីការបរទេសអាមេរិក លោក Michael DeSombre បានសម្តែងនូវសេចក្តីសោមនស្សរីករាយដោយបានឃើញទំនាក់ទំនងដ៏ល្អប្រសើរនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាពរវាងវៀតណាម និងសហរដ្ឋអាមេរិក រួមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ។ លោក Michael DeSombre បានអះអាងថា ក្រសួងការបរទេសអាមេរិកគាំទ្រចំពោះប្រទេសវៀតណាមក្នុងការដោះស្រាយផលវិបាកនៃសង្គ្រាម និងការកំណត់អត្តសញ្ញាណយុទ្ធជនដែលបាត់ខ្លួនក្នុងសង្គ្រាម៕

TAG
VOV/VOVworld/វៀតណាម/អាមេរិក/សហប្រតិបត្តិការ/ការពារជាតិ/រដ្ឋមន្រ្តី/ឧបការី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត