logo

កឹនធើ បើកពិធីបុណ្យវប្បធម៌ទន្លេលើកទីមួយឆ្នាំ២០២៥

2025/12/28 | 10:20:19

(VOVWORLD) - ពិធីបុណ្យវប្បធម៌ទន្លេ កឹនធើ (Can Tho) លើកទីមួយឆ្នាំ២០២៥ បានបើកជាផ្លូវការកាលពីយប់ថ្ងៃទី២៧ ខែធ្នូ នៅទីក្រុងកឹនធើ។ ពិធីបុណ្យនេះ ដែលមានប្រធានបទ "កឹនធើ - ពណ៌នៃទន្លេ" នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែមករា ឆ្នាំ២០២៦។

កម្មវិធីពិធីបុណ្យបង្ហាញយ៉ាងរស់រវើកអំពីវប្បធម៌ទន្លេនៃទីក្រុង កឹនធើ តាមរយៈរឿងរ៉ាវអំពីទូក និងជីវភាពរស់នៅប្រចាំថ្ងៃដែលផ្សាភ្ជាប់យ៉ាងជិតស្និទ្ធជាមួយទន្លេ។ (រូបថត៖ Hong Phuong/VOV)

ចំណុចលេចធ្លោនៃពិធីបើក ក្រៅពីការបង្កើតឡើងវិញនូវវប្បធម៌ទន្លេ ការឧទ្ទេសនាមអំពីផ្សារអណ្តែតទឹក ការដង្ហែក្បួនអាពាហ៍ពិពាហ៍នៅលើទន្លេ និងការប្រណាំងទូក ង នោះ ក៏មានការសម្តែងយន្តហោះដ្រូន និងការបាញ់កាំជ្រួចកម្ពស់ទាប។

ថ្លែងសុន្ទរកថាបើក លោកស្រី ង្វៀន ធីង៉ុកឌៀប អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុងកឹនធើ បានឲ្យដឹងថា៖ “ពិធីបុណ្យវប្បធម៌ទន្លេឆ្នាំ ២០២៥ ដែលប្រារព្វធ្វើឡើងជាលើកដំបូងនៅទីក្រុងកឹនធើ មិនត្រឹមតែឧទ្ទេសនាម ផ្សព្វផ្សាយលក្ខណៈវប្បធម៌ទន្លេដ៏ពិសេសនៃតំបន់ដីសណ្តទន្លេ Cuu Long និយាយរួម និង កឹនធើ និយាយដោយឡែកដល់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងលើកកម្ពស់ការយល់ដឹងរបស់សហគមន៍អំពីការការពារបរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីទន្លេ និងការអភិវឌ្ឍទេសចរណ៍ប្រកបដោយចីរភាពផងដែរ”។

ក្នុងក្របខ័ណ្ឌពិធីបុណ្យនេះរួមមានសកម្មភាពដ៏វិសេសវិសាល ជាច្រើនដូចជា៖ ការតាំងពិព័រណ៍រូបថត; ការសម្តែងតន្ត្រីអាគូស្ទិកតាមដងផ្លូវ; ការបណ្ដែតប្រទីប; ការប្រណាំងទូកក្ដោង;... លើសពីនេះ ក៏មានកម្មវិធីពិព័រណ៍ផលិតផល OCOP ផលិតផលទេសចរណ៍ និងម្ហូបអាហារក្នុងស្រុក ផងដែរ៕

TAG
VOV/VOVworld/វៀតណាម/ពិធីបុណ្យ/វប្បធម៌/ទន្លេ/កឹនធើ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត