logo

កន្លែងដែលរក្សាទុករឿងនិទានស្តីអំពីភូមិភាជន៍ បុរាណKim Lan

2013/11/13 | 08:58:50

ស្ថិតនៅស្រុក Gia Lam​ជាយក្រុងហាណូយសារមន្ទីរគ្រឿង
ភាជន៍បុរាណKim Lanជាទីកំណើតនៃ​របរភាជន៍នៃរាជធានី
Thang Longមុននេះ។វត្ថុតាងចំនួន៣០០ដែលបានដាក់តាំង
នៅទីនេះមិនត្រឹមតែបង្ហាញពីតំលៃប្រវត្តិសាស្រ្តគ្រឿងភាជ
ន៍កុម្ភការភ័ណ្ឌប៉ុណ្ណោះទេថែមទាំងមនោសញ្ចេតនារបស់អ្នកតំបន់សំរាប់លោកNisimura Manasaki ជាបុរាណវិទូជប៉ុន១រូបដែលបានមានការរួមវិភាកទានជាច្រើនក្នុងការកសាង
សារមន្ទីរនេះ។

Vovworld-ពេលនិយាយដល់ភូមិភាជន៍បុរាណនានានៅក្រុងហាណូយជនគ្រប់រូប
សុទ្ឋតែគិតដល់ភូមិភាជន៍Bat Trangជានិច្ចប៉ុន្តែមានជនតិចណាស់ដែលបានដឹងថា៖មិនឆ្ងាយប៉ុន្មានពីទីនោះមានភូមិភាជន៍បុរាណKim Lanទេ។តាមការកត់ចំណាំថា៖
ក្រោយពីការជីកគាស់នៅទីនេះជាច្រើនលើកជាច្រើនសារ  បណ្តាបុរាណវិទូប្រមូល
បានវត្ថុបុរាណតាំងពីសតវត្សន៍ទី៧ដល់ទី១៧ដែលក្នុងនោះមានគ្រឿងភាជន៍កុម្ភ
ការភ័ណ្ឌនៅរាជកាល Tran។ការរកឃើញនេះបានសរអោយឃើញថា៖ភូមិKim Lanជាកន្លែង១ក្នុងចំណោមកន្លែងកំណើតនៃរបរភាជន៍ភ័ណ្ឌនិងកុម្ភការភ័ណ្ឌដែល
បានផ្គត់ផ្គង់ គ្រឿងភាជន៍នៅរាជធានីThang Long  មុននេះ។ នឹងគំនិតកសាងសារមន្ទីរ
ភាជន៍បុរាណKim Lanបានលេចចេញ។ហើយចុងក្រោយនេះសារមន្ទីរដែលបង្កើតឡើង
ដោយក្រុមវិលត្រឡប់មកប្រភពដើមរបស់ជនចាស់ជរាភូមិKim Lanនិងបណ្ឌិតជប៉ុន
Nisimura Manasakiបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការនាខែមិនាឆ្នាំ២០១៣កន្លងទៅនេះ។
លោក Nguyen Van Nhungព្រឹទ្ឋាចារ្យសិប្បករនៅភូមិKim Lanរៀបរាប់ថា៖“  ផ្ទះគ្រួសារ
យើងខ្ញុំគឺ ស្ថិតនៅមាត់ទន្លេ Hong ។មុននេះនៅក្នុងភូមិគ្មានអណ្តូងស្នប់ទេអ្នកភូមិសុទ្ឋតែ
ប្រើប្រាស់ទឹកទន្លេ។ហើយក្រោយពីការ ស្រុតបាក់ដីច្រាំងទន្លេម្តងមកប្រជាជនភូមិ
រកបានអំបែងភាជន៍និង កុម្ភការភ័ណ្ឌជាច្រើន។ជាជនប្រកបរបរ១នាក់ខ្ញុំបានប្រមូល
អំបែងភាជន៍ដ៍ថ្លៃថ្លានេះ។  “

        


           
Nisimura Manasaki បុរាណវិទូជប៉ុន១រូប

សារមន្ទីរ ភាជន៍បុរាណKim Lanបើកទ្វាទទួលភ្ញៀវនាថ្ងៃសៅនិងអាទិត្យជាប្រចាំសប្តាហ៍។វត្ថុភាជន៍បុរាណជាង៣០០ដែលបានដាក់តាំងនៅទីនេះបានបញ្ជាក់ពីអតីតកាលដ៍ត្រចះ
ត្រចង់នៃភូមិរបរ១។នោះជាភាជន៍ភ័ណ្ឌនិងកុម្ភការភ័ណ្ឌនានាដែលបានផលិតនៅរាជកាល
 Ly និង Le។និងសំណង់ប្រមូលវត្ថុបុរាណក៍ដូចជាការសាងបសង់សារមន្ទីរភាជន៍បុរាណ
Kim Lanទើបនឹងបានប្រគល់រង្វាន់Bui Xuan Phai​ដើម្បីសេចក្តីស្រឡាញ់ក្រុងហាណូយឆ្នាំ
២០១៣។នេះមិនត្រឹមតែជាមោទនភាពរបស់ប្រជាជនភូមិ Kim Lanប៉ុណ្ណោះទេថែមទាំង
ជាលក្ខណះសំរាប់បើកចេញឱកាសអភិវឌ្ឍន៍នៃភូមិរបរKim Lanទៀតផង។លោកTran
Duc Tri អនុប្រធានគណះកម្មាធិការប្រជាជនភូមិ Kim Lanអោដឹងថា៖“យើងខ្ញុំនឹងបើក
ចេញទិសទេសចរណ៍និងអភិវឌ្ឍន៍ភូមិរបរក្នុងបំណងជនគ្រប់រូបអាចមកទស្សនាសារ
មន្ទីរនេះ។ទន្ទឹមនឹងនោះ យើងខ្ញុំមានបំណងកសាង មណ្ឌល១ដាក់តាំងបង្ហាញផលិត
ផលរបស់ភូមិនិងមណ្ឌលបង្រៀនវិជ្ជាជីវះសំរាប់ជំនាន់វ័យក្មេង។   “

                   

​នៅវៀតណាមនាបច្ចុប្បន្ននេះ​ មានសារមន្ទីរថ្នាក់ខេត្ត​ទីក្រុងនិងជំនាញទាំង១២០កន្លែង។ប៉ុន្តែសារមន្ទីរ ភាជន៍បុរាណKim Lanជាសារមន្ទីរថ្នាក់ឃុំដំបូងនៅទូទាំងប្រទេស។ជាច្បាស់
ណាស់ថា៖សារមន្ទីរនេះមានអត្ថន័យដ៍សែនសំខាន់ក្នុងការថែរក្សាវត្ថុបុរាណដ៍ថ្លៃថ្លា
ដែលបន្សល់ទុកមកតាំងពីជីដូនជីតាមក៕

TAG
VOVWORLD/ភូមិភាជន៍បុរាណ/Kim Lan/ស្រុក Gia Lam/ហាណូយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត