logo

កន្លែងរក្សាទុកនូវវណ្ណះកម្មសិល្បះគំរូ

2013/11/6 | 02:25:13

សារមន្ទីរវិចិត្រសិល្បះវៀតណាមលេខ៦៦វិថីNguyen
Thai Hocខ័ណ្ឌBa Dinhជាកន្លែងមកដល់ពេញនិយមរបស់
ភ្ញៀវអន្តរជាតិជាច្រើននាក់ពេលមកទស្សនាទីក្រុងហា
ណូយម្តងៗ។សារមន្ទីរមិនត្រឹមតែជាសំណង់ស្ថាបត្យកម្ម
ស្អាត១ប៉ុណ្ណោះទេថែមទាំងជា កន្លែងរក្សាទុកនូវវណ្ណះកម្មសិល្បះគំរូពោពេញទៅ
ដោយអត្តសញ្ញាណវប្បធម៌របស់ប្រជាជាតិវៀតណាមទៀតផង។

Vovworld-នាសព្វថ្ងៃ  សារមន្ទីរវិចិត្រសិល្បះវៀតណាមមានទំហំប្រមាណជាង​៤ពាន់៧រយម៉ែត្រក្រឡានិង​ជាកន្លែងដែលតម្កល់ទុកថែរក្សា វណ្ណះកម្មសិល្បះ
មិន​អាចគិតថ្លៃ តាំងពីសម័យ​​​ បុរេប្រវត្តិសាស្រ្តមក ជាង២ម៉ឺនវត្ថុបុរាណ។ នោះ
ជាវណ្ណកម្មគំរូនៃរាជកាល Ly- រាជកាលTran(សតវត្សរ៍ទី១១-ទី១៥)វណ្ណកម្ម
ចម្លាក់ Cham Pa   និងរូបសំណាក់ធ្វើពីឈើនៅវត្តអារាមនានាទៀតផង។ជា
ពិសេស  រូបសំណាក់ព្រះម៉ែគង់ស៊ីអ៊ីម១ពាន់ភ្នែក១ពាន់ដៃដែលបានដាក់តាំង
នៅបន្ទប់តាំងបង្ហាញនៅទីលានធំត្រូវបានចាត់ទុកជាកំពូលនៃសិល្បះឈើចម្លាក់
វៀតណាម។នៅ ទីនេះក៏ដាក់តាំង​គំនូរប្រជាប្រិយ៍ឈើចម្លាក់Dong Ho-​គំនូរប្រជា
ប្រិយ៍Hang Trongនិងវណ្ណកម្មវិចិត្រកម្មក្នុងដំណាក់កាលប្រវត្តិសាស្រ្តផ្សេងៗរបស់
ប្រទេសជាតិផងដែរ។Nguyen VanPhong  ទស្សនិកជន១នាក់ចែករំលែកថា៖“ វត្ថុ
តាងនៅទីនេះគឺសម្បុបែបណាស់។ខ្ញុំចូលចិត្តក្បាច់ក្រឡោតនិងគំនូរចម្លាក់បុរាណ
នៅទីនេះណាស់។ដើម្បីធ្វើបានវណ្ណកម្មដូច្នេះជនបុរាណត្រូវតែមានការប៉ិនប្រសប់
ជាពិតប្រាកដ។       “

​​​​​​​​​​​​​​​                 

គំនូររបស់វិចិត្រករ To Ngoc Van

បន្ទប់ដាក់តាំងបង្ហាញវណ្ណកម្មរបស់បណ្តាវិត្រករដែលបញ្ចប់ការសិក្សានៅសាលា
ជាន់ខ្ពស់វិចិត្រកម្មឥណ្ឌូចិនទាក់ទាញទស្សនិកជនមកទស្សនាជាច្រើនកុះករជានិច្ច​។នោះជាវណ្ណកម្មវិចិត្រកម្ម   គំនូរព្រែ  គំនូរខ្មុកម្រាក់គំរូរបស់បណ្តសវិចិត្រករល្បីឈ្មោះ
ដូចជា៖ Nguyen Gia Tri-Nguyen Tu Nghiem-To Ngoc Van-Tran Van Can។ល។
លោកស្រី Dao Minh Nguyetកម្មាភិបាលការិយាល័យដាក់បង្ហាញអប់រំនៃសារមន្ទីរ
វិចិត្រសិល្បះវៀតណាមអោដឹងថា៖“  បន្ទប់តាំងបង្ហាញវណ្ណកម្មវិចិត្រកម្មបុរាណនិង
វណ្ណកម្មចម្លាក់បុរាណទាក់ទាញភ្ញៀវមកស្វែងយល់ជាច្រើ​នកុះករ។ជាពិសេសភ្ញៀវ
បរទេសចូលចិត្តមកទស្សនាវណ្ណកម្មខ្មុកម្រាក់។នេះជាវណ្ណកម្មវិចិត្រកម្មពិសេសដែល
មានតែនៅវៀតណាមប៉ុណ្ណោះ។     “

                 

វត្ថុបុរាណនៅសារមន្ទីរ(រូបថតVNA)

ក្នុងបំណងទាក់ទាញមហាជន  កាលពីឆ្នាំ២០០២មក សារមន្ទីបានបើកបន្ថែមបន្ទប់រក
ឃើញ។ទីនេះទស្សនិកជនជាសិស្សានុសិស្សនិងនិស្សិតអាចចូលមើលដោយមិនគិត
ប្រាក់។នាយកមន្ទីរវិចិត្រសិល្បះវៀតណាមលោកPham Van Tienអោយដឹងថា៖“  មុននេះ
សារមន្ទីជាទីកន្លែងសំរាប់មុខសញ្ញាមួយចំនួនមកស្វែងយល់ស្រាវជ្រាវតែប៉ុណ្ណោះ។នា
បច្ចុប្បន្ន តាមត្រិះរិះថ្មីលើសកលលោកសារមន្ទីរ វិចិត្រសិល្បះវៀតណាមបានបើកទ្វា
ទទួលមហាជនមកទស្សនា។ សារមន្ទីរ  មិនត្រឹមតែជាកន្លែងមកស្រាវជ្រាវសិក្សារៀន
សូត្រប៉ុណ្ណោះទេថែមទាំងជាកន្លែងមកលេងកំសាន្តសំរាប់មុខសញ្ញាមួយចំនួនទៀតផង។“

នាបច្ចុប្បន្ននេះប្រព័ន្ឋតាំងបង្ហាញនៅសារមន្ទីត្រូវបានសុក្រិតនិងបង្កើតភាពថ្មីថ្មោងតទៅ
ទៀតដោយការសាងសង់បន្ទប់សោត្សទស្សន៍ទំនើបជួយទស្សនិកជនយល់បន្ថែមសកម្ម
ភាពនៃសារមន្ទីរ។ដោយការខំប្រឹងប្រែងនានាពោលខាងលើសារមន្ទីរវិចិត្រសិល្បះវៀត
ណាមបន្តអះអាងជាទីកន្លែងមកគួរឲ្យទាក់ទាញចំពោះភ្ញៀវនៅក្នុងប្រទេសនិងមិត្តភក្តិ
អន្តរជាតិទៀតផង៕

TAG
Vovworld/សារមន្ទីរ/វិចិត្រសិល្បះ/វៀតណាម

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត