ពីទីក្រុងហូជីមិញទៅ កោះពេជ្Phu Quocនឹងចំណាយ
រយះពេលជាង១ម៉ោង ឬជាង២ម៉ោងពីទីក្រុងហាណូយ
សំរាប់ការជិះយន្តហោះ ។ឆ្នេរសមុទ្រស្អាតរហោស្ថាន
របស់ Phu Quocគឺដោយសារត្រូវបានធម្មជាតិប្រទាន
អោយ។
![]() |
| សមុទ្រPhu Quoc(រូបថតVNA) |
ក្រៅពីឆ្នេសមុទ្រនោះភូមិនេសាទ Ham Ninh ជាកន្លែងទាក់ទាញ១ចំពោះភ្ញៀវទេស
ចរណ៍។ទៅមុខជាសមុទ្រនិងនៅខាងក្រោយជាព្រៃភ្នំ ភូមិនេសាទHam Ninhនៅរក្សា
បានភាពរហោស្ថានដ៍ដែល។ដើរកំសាន្តភូមិ១ជុំ ភ្ញៀវទេសចរយល់បានជីវភាពរស់
នៅរបស់ប្រជាជនលើកោះពេជ្រនេះ។ស្តីពី Phu Quocមិនអាចមិននិយាយដល់ទឹកត្រី
បានឡើយ។ទឹកត្រីPhu Quocមានរស់ជាតិខ្ពស់និងក្រអូបឈ្ងុយណាស់។លោកស្រី
Dang Thi Gai ជាភ្ញៀវទេសចរ១រូបដែលវិលត្រឡប់មកពីPhu Quocអោយដឹងថា៖“ ក្នុងដំណើទស្សនកិច្ចPhu Quocលើកនេះ ខ្ញុំបានទៅទស្សនាក្រុមហ៊ុនកែច្នៃទឹកត្រី១។ខ្ញុំបានទៅមើលបច្ចេកវិជ្ជា កែច្នៃទឹកត្រីនិងបានជិះនាវាទៅលំហរសមុទ្រទៀតផង។
សមុទ្រPhu Quocគឺស្អាតណាស់។នេះជាដំណើរទេសចរណ៍១ដ៍អស្ចារ្យ។ “
សោភណ្ឌភាពស្អាតនិងផលិតផលពិសេសរបស់Phu Quocគឺដោយសារធម្មជាតិប្រទាន
អោយបណ្តាផលិតផលនៅទីនេះគឺសម្បូបែបណាស់និងមានគុណភាពខ្ពស់ជាពិសេស
គឺម្រេចនិងដើមម្រេចជាដើមមិនអាចខ្វះបានក្នុងជីវភាពរស់នៅរបស់មនុស្សនៅទីនេះ
បានឡើយ។លោក Pham VanMinhអ្នកកោះPhu Quoc១នាក់អោយដឹងថា៖“ដើមម្រេច
មានវត្តមានលើកោះបានជាង១០០ឆ្នាំហើយ។ដីធ្លីនិងធាតុអាកាសនៅទីនេះគឺសមស្រប
ទៅនឹងដើមម្រេច។“
![]() |
| ត្រីកែច្នែទឹកត្រីPhu Quoc (រូបថត VOV) |
មិនត្រឹមតែជាកន្លែងដែលផ្គត់ផ្គង់ផលិតផលពិសេសប៉ុណ្ណោះទេថែមទាំងចម្ការម្រេច
Phu Quocនៅជាកន្លែងទស្សនាពេញនិយមរបស់ភ្ញៀវទេសចរទៀតផងគយគន់ចម្ការ
ម្រេចខៀវស្រងាត់ភ្ញៀវទេសចរសុទ្ឋតែមានអារម្មណ៍ជ្រះថ្លាក្នុងចិត្តហើយការព្រួយបា
រម្មណ៍ទាំងប៉ុន្មានហាក់ដូចជារសាត់បាត់ទៅអស់៕








