logo

កម្មកររាប់ពាន់នាក់បន្តធ្វើការពេញអំឡុងពេលឈប់សម្រាកបុណ្យតេត នៅការដ្ឋានសំណង់ធំ APEC ភូកុក

2026/2/13 | 08:05:00

(VOVWORLD) - ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យតេត ឆ្នាំមមី អដ្ឋស័ក ២០២៦ នៅតាមករដ្ឋានសំណង់ APEC មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសភូកុក ខេត្តគៀនយ៉ាង កម្មកររាប់ពាន់នាក់បានបន្តធ្វើការថែមម៉ោង និងពេញអំឡុពេលឈប់សម្រាក ដោយបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការធានាវឌ្ឍនភាពនៃគម្រោងសំខាន់ៗដែលបម្រើ APEC ២០២៧។

កម្មកររាប់ពាន់នាក់បានបន្តសាងសង់គម្រោង  APEC នៅ Phu Quoc ពេញមួយថ្ងៃឈប់សម្រាកបុណ្យតេត  (រូបថត៖ Lam Hieu/VOV)

គម្រោងវិនិយោគពង្រីកអាកាសយានដ្ឋានអន្តរជាតិភូកុក ដែលជាគម្រោងជាតិដ៏សំខាន់មួយដែលបម្រើ APEC ២០២៧ តម្រូវឱ្យមានថ្ងៃផុតកំណត់ដ៏តឹងរ៉ឹងនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៦ ដើម្បីសម្រេចបាននូវដំណាក់កាលសាងសង់ដ៏សំខាន់មួយនៅក្នុងវិស័យអាកាសចរណ៍។ ដូច្នេះ ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យតេត គម្រោងនេះបានបន្តសាងសង់ជាមួយកម្មករជិត ១.៤៥០ នាក់ បុគ្គលិកបច្ចេកទេសចំនួន ១៥០ នាក់ និងបុគ្គលិកមកពីអ្នកម៉ៅការ អ្នកប្រឹក្សាយោបល់ត្រួតពិនិត្យ និងក្រុមប្រឹក្សាភិបាលគ្រប់គ្រងគម្រោង។

សម្រាប់គម្រោងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍ APEC និងសាលសម្តែងពហុបំណង អ្នកម៉ៅការក៏បានបន្តសាងសង់ពេញអំឡុងពេល ឈប់ សម្រាកបុណ្យតេត ជាមួយនឹងកម្លាំងពលកម្មជិត ១.០០០ នាក់។

ក្នុងអំឡុងពេលថ្ងៃឈប់សម្រាកបុណ្យតេត ការសាងសង់ផ្តោតសំខាន់លើរចនាសម្ព័ន្ធឆៅ ដោយមានគោលបំណងបង្កើតលក្ខខណ្ឌអំណោយផល និងធានាបាននូវវឌ្ឍនភាពទាន់ពេលវេលាសម្រាប់ការសាងសង់រចនាសម្ព័ន្ធដែកនៅដំណាក់កាលបន្ទាប់៕

TAG
VOV/VOVworld/កម្មករ/រាប់ពាន់នាក់/ពេញ/អំឡុងពេល/ឈប់សម្រាក/បុណ្យតេត/ការដ្ឋានសំណង់ធំ/APEC ភូកុក

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត