logo

កម្មាភិបាល យុទ្ធជន និងប្រជាជននៅតំបន់កោះ​សមុទ្រភាគនិរតី ជឿជាក់លើភាពជោគជ័យនៃមហាសន្និបាតបក្ស​លើកទី ១៤

2026/1/22 | 10:30:30
(VOVWORLD) - នាប៉ុន្មានថ្ងៃនេះ កម្មាភិបាល យុទ្ធជន បក្សជន និងប្រជាជននៅប្រជុំកោះណាមយូ (Nam Du) ក្នុងតំបន់ពិសេសគៀនហាយ (Kien Hai) ខេត្តអានយ៉ាង (An Giang) កំពុងតាមដានយ៉ាងដិតដល់នូវមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនីស្តវៀតណាម ជាមួយជំនឿជឿជាក់យ៉ាងមុតមាំលើជោគជ័យ និងការទម្លុះទម្លាយនៃមហាសន្និបាត។
យុទ្ធជនដែលឈរជើងនៅតំបន់កោះសមុទ្រភាគនិរតីនៃមាតុភូមិ ឆ្ពោះទៅមហាសន្និបាតបក្សលើកទី ១៤។ រូបថត៖ VOV

ទោះបីជាស្ថិតរយៈចម្ងាយប្រហែល ១០០ គីឡូម៉ែត្រពីដីគោកក៏ដោយ ប៉ុន្តែក្នុងនាប៉ុន្មានឆ្នាំថ្មីៗនេះ កោះណាមយូនៅតែកត់ត្រានូវការអភិវឌ្ឍយ៉ាងខ្លាំងក្លា នៅពេលដែលសម្ភារបរិក្ខារ និងហេដ្ឋារចនាសម្ព័ន្ធនៅលើកោះត្រូវបានវិនិយោគនិងសាងសង់ដោយសមកាលកម្ម ជាមួយនឹងប្រព័ន្ធកំពង់ផែ ផ្លូវចរាចរណ៍ជុំវិញកោះ សាលារៀន និងមណ្ឌលសុខភាព។ អាស្រ័យហេតុនេះ ជីវភាពខាងសម្ភារៈ និងស្មារតីរបស់កម្មាភិបាល យុទ្ធជន និងប្រជាជននៅលើកោះកាន់តែប្រសើរឡើង។ កត្តាទាំងនេះ ធ្វើឱ្យប្រជាជននៅលើកោះមានទំនុកចិត្តកាន់តែខ្លាំងលើភាពជោគជ័យនៃមហាសន្និបាតលើកទី ១៤ របស់បក្ស ដែលនឹងបើកចេញឱកាសថ្មីៗ ដើម្បីឱ្យតំបន់សមុទ្រភាគនិរតីនៃមាតុភូមិ បន្តបោះជំហានទម្លុះទម្លាយ និងអភិវឌ្ឍន៍ឈានទៅមុខជាមួយប្រទេសទាំងមូល។

លោកគ្រូ ហ្វាម ហា នាយកសាលាបឋមសិក្សា អាន សឹន អនុតំបន់ អានសឹនតំបន់ពិសេស កៀនហាយ បានសម្តែងថា៖

«ក្នុងនាមជាបក្ខជននិងជាពលរដ្ឋម្នាក់ រូបខ្ញុំផ្ទាល់ពិតជាមានជំនឿជាក់យ៉ាងខ្លាំងលើភាពជោគជ័យនៃមហាសន្និបាតបក្សលើកទី ១៤ ហើយតាមរយៈមហាសន្និបាតបក្សនេះ យើងនឹងមានការទម្លុះទម្លាយលើការអភិវឌ្ឍសេដ្ឋកិច្ច ជាពិសេសគឺការយកចិត្តទុកដាក់ចំពោះប្រជាជននៅតំបន់ដាច់ស្រយាល តំបន់ព្រំដែន និងជាពិសេសគឺប្រជាជននៅតាមឃុំកោះ ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចឱ្យបានរឹងមាំ»

ប្រជុំកោះណាំយូ នៅខេត្តអានយ៉ាង។ រូបថត៖ VOV

ចែករំលែកក្តីជឿទុកចិត្តនេះ អនុសេនីយ៍ឯក ហូ ស្វឺន ទ្រឿង ស្នងការនយោបាយនៃស្ថានីយរ៉ាដា ៦២៥ កងវរសេនាធំ ៥៥១ តំបន់លេខ ៥ កងទ័ពជើងទឹក ដែលកំពុងឈរជើងនៅឃុំកោះ ទៀន ហាយ ខេត្ត អាន យ៉ាង បានចែករំលែកថា៖

«ខ្ញុំជឿជាក់ថា មហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ១៤ របស់បក្ស នឹងបន្តអះអាងនូវគោលមាគ៌ាដ៏ត្រឹមត្រូវ ហើយមានការផ្លាស់ប្តូរថ្មីយ៉ាងខ្លាំងក្លាបន្ថែមទៀតក្នុងផ្នត់គំនិតអភិបាលកិច្ចជាតិ ការអភិវឌ្ឍមនុស្ស និងការកសាងប្រកបដោយចីរភាពសម្រាប់ជំនាន់អនាគត។ ខ្ញុំក៏ជឿជាក់ដែរថា ក្រោមការដឹកនាំ និងទិសដៅអភិវឌ្ឍន៍របស់បក្ស វិស័យអប់រំនឹងរីកចម្រើន ក៏ដូចជានឹងអភិវឌ្ឍប្រជាជនវៀតណាមលើគ្រប់ជ្រុងជ្រោយ។ មនុស្សគឺជាឫសគល់ ហើយប្រជាជនគឺជាឫសគល់ ដូច្នេះនៅពេលដែលវិស័យអប់រំរីកចម្រើន និងមនុស្សត្រូវបានអភិវឌ្ឍយ៉ាងពេញលេញ នោះប្រទេសជាតិនឹងមានភាពរុងរឿង»

TAG
VOV/VOVworld/កម្មាភិបាល/យុទ្ធជន/ប្រជាជន/កោះ​សមុទ្រភាគនិរតី/មហាសន្និបាតបក្ស​លើកទី ១៤

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត