logo

កម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ ប្រព្រឹត្តទៅនៅប្រទេសជាច្រើន

2026/2/2 | 08:24:39

(VOVWORLD) - នាថ្ងៃទី៣១ ខែមករា និងថ្ងៃទី១ ខែកុម្ភៈ នៅឧទ្យានកណ្តាលនៃទីក្រុង Fukuoka ប្រទេសជប៉ុន ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka សហការជាមួយ សមាគជនវៀតណាមនៅទីក្រុង Fukuoka និងសមាគមអាជីវកម្មវៀតណាមនៅទីក្រុង Kyushu បានរៀបចំកម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ - បុណ្យចូលឆ្នាំថ្មីវៀតណាមលើកទី៧។

កម្មវិធី "និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦" នៅទីក្រុង Fukuoka ប្រទេសជប៉ុន។ (រូបថត៖ VOV)
ស្តង់ប្រមាណ ៣០ ដែលដាក់លក់ម្ហូបអាហារ តាំងពិព័រណ៍វប្បធម៌ ល្បែងកំសាន្តប្រជាប្រិយ និងបទពិសោធន៍នៃបុណ្យចូលឆ្នាំថ្មីប្រពៃណី បានបង្កើតឡើង "ប្រទេសវៀតណាមខ្នាតតូច" នៅកណ្ដាលទីក្រុង Fukuoka ដ៏ទំនើប។ រូបភាពកុមារតម្រង់ជួរដើម្បីទទួលបានអាំងប៉ាវ មនុស្សពេញវ័យសុំអក្សរផ្ចង់នាដើមឆ្នាំថ្មី និស្សិតនិងគ្រួសារវៀតណាមដែលបានរស់នៅក្នុងប្រទេសជប៉ុនច្រើនឆ្នាំ ជួបជុំគ្នាជុំវិញស្ពកនំអន្សមជ្រុងនិងប្រជាជនជប៉ុនរីករាយនឹងមុខម្ហូបប្រពៃណី និងបទពិសោធន៍នៃបុណ្យចូលឆ្នាំថ្មីវៀតណាម... លោកស្រី Vu Chi Mai អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka បានសង្កត់ធ្ងន់ថា៖
លោកស្រី Vu Chi Mai អគ្គកុងស៊ុលវៀតណាមប្រចាំទីក្រុង Fukuoka។ (រូបថត៖ VOV)
“កម្មវិធី និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦ មានអត្ថន័យជាពិសេស ព្រោះវាត្រូវបានប្រារព្ធឡើងនៅក្នុងបរិបទដែលមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្ត វៀតណាមទើបតែបញ្ចប់ប្រកដោយជោគជ័យ។ នេះគឺជាព្រឹត្តិការណ៍សំខាន់មួយ ដែលបើកយុគសម័យអភិវឌ្ឍន៍ថ្មី - យុគសម័យនៃការស្ទុះឈានទៅមុខយ៉ាងខ្លាំងក្លារបស់ប្រជាជាតិវៀតណាម ជាមួយនឹងទិសដៅនិងសេចក្តីប្រាថ្នាដ៏ធំធេងសម្រាប់អនាគតរបស់ប្រទេសជាតិ”។
ក្នុងពេលជាមួយគ្នានោះ នាយប់ថ្ងៃទី១ ខែកុម្ភៈ ស្ថានអគ្គកុងស៊ុលប្រចាំទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី បានរៀបចំពិធីជួបជុំគ្នាដើម្បីទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណីឆ្នាំ២០២៦។ ព្រឹត្តិការណ៍នេះបានទាក់ទាញជនជាតិវៀតណាមជាង ៣០០នាក់ ដែលរស់នៅក្នុងរដ្ឋ ញូវសៅវែល រដ្ឋ ឃ្វីនឡែន និងរដ្ឋ អូស្ត្រាលីខាងត្បូង។
ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំខេត្ត បាត់ដំបង រៀបចំកម្មវិធី «និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦»។ (រូបថត៖ VOV)
នាយប់ថ្ងៃទី១ ខែកុម្ភៈ ផងដែរ នៅខេត្ត បាត់ដំបង ប្រទេសកម្ពុជា ស្ថានអគ្គកុងស៊ុលវៀតណាមបានរៀបចំកម្មវិធី «និទាឃរដូវស្រុកកំណើតឆ្នាំ២០២៦»។ នេះជាឱកាសសម្រាប់ប្រជាជនជួបជុំនិងចែករំលែកជាមួយគ្នាទៅវិញទៅមក ដើម្បីឲ្យតម្លៃប្រពៃណីត្រូវបានបន្ត និងសហគមន៍ប្រជាជនដើមកំណើតវៀតណាមនៅភាគ ពាយ័ព្យកម្ពុជា កាន់តែជិតស្និទ្ធ សាមគ្គីគ្នា និងរឹងមាំ។ លោក ត្រឹន វ៉ាន់បាវ ប្រធានសមាគមខ្មែរ-វៀតណាមនៅកម្ពុជា សាខាខេត្តបាត់ដំបង បានចែករំលែកថា៖
“យើងមានក្ដីសោមនស្សរីករាយនិងជឿជាក់ថា នាពេលអនាគតនឹងមានការជួយឧបត្ថម្ភកាន់តែច្រើនសម្រាប់សហគមន៍ជនវៀតណាមនៅកម្ពុជា ដើម្បីធ្វើសមាហរណកម្មយ៉ាងងាយស្រួលជាមួយប្រទេសសាម៉ី។ ទន្ទឹមនឹងនោះ រួមចំណែកក្នុងការកសាងសហគមន៍ជនវៀតណាមឲ្យកាន់តែប្រសើរឡើងផងដែរ”។
សម្រាប់ប្រជាជនវៀតណាមម្នាក់ៗ មិនថារស់នៅទីណាក៏ដោយ បុណ្យតេត ជានិច្ចកាលជាខ្សែអំបោះស្មារតីដ៏រឹងមាំដែលតភ្ជាប់បងប្អូនជនរួមជាតិជាមួយនឹងស្រុកកំណើត៕
TAG
VOV/VOVworld/វៀតណាម/និទាឃរដូវ/ស្រុកកំណើត/បរទេស/បុណ្យតេត

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត