logo

កម្មវិធីប្រគំតន្ត្រី “ជំនឿជាក់លើបក្សជារៀងរហូត”

2026/1/17 | 07:20:38
(VOVWORLD) - នាយប់ថ្ងៃទី១៦ ខែមករា នៅរោងមហោស្រព Ho Guom (ហាណូយ) កម្មវិធីប្រគំតន្ត្រីសិល្បៈពិសេសក្រោមចំណងជើងថា “ជំនឿជាក់លើបក្សជារៀងរហូត” ត្រូវបានធ្វើឡើងដើម្បីរំលឹកខួបលើកទី៩៦ នៃការបង្កើតបក្សកុម្មុយនិស្តវៀតណាម (៣ កុម្ភៈ ១៩៣០ - ៣ កុម្ភៈ ២០២៦) និងស្វាគមន៍មហាសន្និបាតលើកទី១៤ របស់បក្ស ដែលនឹងប្រព្រឹត្តទៅនៅសប្តាហ៍ខាងមុខនៅទីក្រុងហាណូយ។
កម្មវិធីប្រគំតន្ត្រី “ជំនឿជាក់លើបក្សជារៀងរហូត”។ រូបថត៖  Thư Vũ/VOV

កម្មវិធីនេះ ត្រូវបានរៀបចំឡើងដោយទស្សនាវដ្តី Cong San សម្របសម្រួលជាមួយគណៈឃោសនាអប់រំ និងចលនាមហាជនមជ្ឈឹម ទូរទស្សន៍វៀតណាម និងដៃគូផ្សេងៗទៀត។

កម្មវិធីនេះបានពិពណ៌នាអំពីដំណើរដ៏រុងរឿងរបស់បក្សកុម្មុយនិស្តវៀតណាម ចាប់ពីនិទាឃរដូវប្រវត្តិសាស្ត្រឆ្នាំ១៩៣០ រហូតដល់យុគសម័យនៃការអភិវឌ្ឍថ្មីរបស់ជាតិនាពេលបច្ចុប្បន្ន។ តាមរយៈភាសាតន្ត្រី រួមផ្សំជាមួយនឹងបច្ចេកវិទ្យាសម្តែងទំនើប កម្មវិធីនេះបានបង្ហាញពីស្មារតីនៃការផ្លាស់ប្តូរថ្មី ដែលបន្តត្រូវបានបំភ្លឺឡើងនៅក្នុងយុគសម័យនៃការផ្លាស់ប្តូរឌីជីថល សេដ្ឋកិច្ចចំណេះដឹង និងការធ្វើសមាហរណកម្មសកល។ កម្មវិធីនេះ ក៏បំផុសមោទនភាពជាតិ ពង្រឹងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស និងលើកទឹកចិត្តដល់ប្រជាជនគ្រប់ស្រទាប់វណ្ណៈ ឱ្យចូលរួមប្រឡងប្រណាំធ្វើពលកម្ម ច្នៃប្រឌិត និងរួមចំណែកដល់ការសម្រេចបានជោគជ័យនៃគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម៕

TAG
VOV/VOVworld/កម្មវិធីប្រគំតន្ត្រី/ជំនឿជាក់លើបក្សជារៀងរហូត/មហាសន្និបាត​បក្ស​លើកទី ១៤

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត