logo

កម្មវិធីប្រគុំតន្ត្រីពិសេស “Danang Concert” ឆ្នាំ២០២៦

2026/3/30 | 08:54:38
(VOVWORLD) - កម្មវិធីត្រូវបានរៀបចំឡើងនៅកណ្ដាលវាល ដោយទាក់ទាញអ្នកស្រុកនិងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។
កម្មវិធីប្រគំតន្ត្រីពិសេស "Danang Concert ២០២៦"។ (រូបថត៖ VOV)

នាយប់ថ្ងៃទី ២៩ ខែមីនា នៅឧទ្យាន APEC មជ្ឈមណ្ឌលវប្បធម៌និងភាពយន្តទីក្រុងដាណាំង បានរៀបចំកម្មវិធីប្រគំតន្ត្រីពិសេស "Danang Concert ២០២៦" ដើម្បីអបអរសាទរខួបលើកទី ៥១ ទិវារំដោះទីក្រុងដាណាំង (ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ១៩៧៥ - ថ្ងៃទី ២៩ ខែមីនា ឆ្នាំ ២០២៦)។ កម្មវិធីត្រូវបានរៀបចំឡើងនៅកណ្ដាលវាល ដោយទាក់ទាញអ្នកស្រុកនិងភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើនកុះករ។

ពេញរយៈពេល ៩០ នាទី កម្មវិធីត្រូវបានរៀបចំឡើងយ៉ាងប៉ិនប្រសប់ ដោយមានការចូលរួមពីតន្ត្រីករ និងសិល្បៈករអាជីពចំនួន ៣៦ នាក់ មកពីតំបន់ទាំង៣ក្នុងប្រទេស។ អ្នកស្រី ង្វៀន ភឿង ហ័រ នៅទីក្រុងដាណាំង បានសម្តែងអារម្មណ៍ថា៖

“ខ្ញុំមានអារម្មណ៍ថា នេះជាកម្មវិធីដែលមានអត្ថន័យដ៏ពិសេស ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍ទិវារំដោះទីក្រុង។ កម្មវិធី ដែលប្រារព្ធឡើងនៅកណ្ដាលវាលបែបនេះ បានទាក់ទាញប្រជាជនយ៉ាងច្រើនកុះករ។ ប្រជាជនមានឱកាសចូលរួមក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏បើកចំហ ដែលមានអត្ថន័យខាងវប្បធម៌និងស្មារតីដ៏ធំធេង”។

កម្មវិធីប្រគំតន្ត្រីពិសេស ក៏ជាឱកាសមួយដើម្បីផ្សព្វផ្សាយរូបភាពទីក្រុងដាណាំង ដ៏ស្វាហាប់ ច្នៃប្រឌិត សម្បូរទៅដោយអត្តសញ្ញាណវប្បធម៌ ឆ្ពោះទៅរកការកសាងម៉ាកយីហោទីក្រុងនៃតន្ត្រីនិងសិល្បៈ៕

TAG
VOV/VOVworld/ប្រគុំតន្ត្រី/ដាណាំង/វៀតណាម

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត