logo

កម្មវិធីសិល្បៈពិសេស “សេចក្តីជឿជាក់ជានិរន្តចំពោះបក្ស” ឆ្ពោះទៅមហាសន្និបាតលើកទី១៤ របស់បក្ស

2026/1/6 | 01:51:00

(VOVWORLD) - នាយប់ថ្ងៃទី ៥ ខែមករា នៅរោងមហោស្រពហូហ្គឿម (ហាណូយ) វិទ្យុសំឡេងវៀតណាមបានរៀបចំកម្មវិធីសិល្បៈពិសេស “សេចក្តីជឿជាក់ជានិរន្តចំពោះបក្ស”  ឆ្ពោះទៅមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស។ កម្មវិធីនេះមានការអញ្ជើញចូលរួមពីលេខាគណៈកម្មាធិការមជ្ឈិមបក្ស ប្រធានគណៈកម្មាធិ ការឃោសនាការ និងចលនាមហា ជនមជ្ឈិម លោក ទ្រីញ វ៉ាន់ ក្វៀត និងសមាជិកគណៈកម្មាធិ ការមជ្ឈិមបក្ស អនុប្រធានរដ្ឋលោកស្រី  វ៉ូ ធី អាញ សួន។

ទិដ្ឋភាពនៃកម្មវិធីសម្តែងសិល្បៈ (រូបថត៖ 

នៅក្នុងសុន្ទរកថាបើក សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អគ្គនាយកវិទ្យុសំឡេងវៀតណាម លោក ដូ ទៀន ស៊ី បានសង្កត់ធ្ងន់ថា មហា សន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្ស គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ជាសញ្ញាសម្គាល់មួយនៅលើមាគ៌ានៃការអភិវឌ្ឍប្រទេសជាតិ ដោយបើក យុគសម័យថ្មីមួយ - យុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ សម្រាប់ប្រទេសវៀតណាមប្រកបដោយសុខសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសប្បាយរីករាយ រឹងមាំលើមាគ៌ាសង្គមនិយម។

លោក ដូ ទៀនស៊ី សមាជិកគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងជាអគ្គនាយកវិទ្យុសំឡេងវៀតណាម (VOV) បានថ្លែងសុន្ទរកថានៅក្នុងកម្មវិធី

“ក្នុងនាមជាទីភ្នាក់ងារសារព័ត៌មានជាតិឈានមុខគេ វិទ្យុសំឡេងវៀត ណាមបានផ្តោតលើការផ្សព្វផ្សាយមហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្ស ដោយរួមចំណែកបង្កើតសាមគ្គីភាពក្នុងការយល់ដឹង និងសកម្មភាពក្នុងបក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូល។ វិទ្យុសំឡេងវៀតណាមក៏បានដាក់ចេញនូវចលនាប្រឡងប្រណាំង ឆ្ពោះទៅមហាសន្និបាតបក្សទូទាំងប្រទេស ជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន រួមទាំងកម្មវិធីសិល្បៈ “សេចក្តីជឿជាក់ជានិរន្តចំពោះបក្ស”  ដែលបង្ហាញពីប្រពៃណីប្រវត្តិសាស្ត្ររបស់ប្រជាជាតិ ការតភ្ជាប់តម្លៃវប្បធម៌ និងការចូលរួមចំណែកក្នុងការបញ្ជាក់ពីមនោសញ្ជេតនា និងទំនុកចិត្តរបស់ប្រជាជនចំពោះបក្ស ដោយបង្ហាញពីសារដ៏ធំគឹ៖ ក្នុងកាលៈទេសៈណាក៏ដោយ ប្រជា ជនតែងតែរក្សាសេចក្តីស្រឡាញ់ជឿជាកក់ចំពោះមាតុភូមិ ទំនុកចិត្ត និងសេចក្តីស្រឡាញ់ជឿជាក់ចំពោះបក្ស និងចងចាំជានិច្ចចំពោះលោកប្រធាន ហូជីមិញដ៏មហិមារ”។

កម្មវិធីនេះត្រូវបានដឹកនាំ  តាមរយៈភាសាវប្បធម៌ និងសិល្បៈ ដោយភ្ជាប់ជម្រៅនៃប្រពៃណីជាមួយនឹងចង្វាក់នៃជីវភាពសហសម័យ ដោយផ្តោត លើសារនៃអារម្មណ៍ និងទំនុកចិត្តរបស់ប្រជាជនចំពោះបក្សក្នុងការដឹកនាំប្រទេសជាតិឆ្លងកាត់រាល់ការលំបាក និងបញ្ហាប្រឈម។ រួមចំណែកក្នុងការបង្កើតបរិយាកាសសោមនស្សន៍រីករាយ និងការឯកភាពគ្នា ដោយជំរុញស្មារតីសាមគ្គីភាព ការទទួលខុសត្រូវ និងសេចក្តីប្រាថ្នាក្នុងការចូលរួមចំណែក៕

TAG
VOV/VOVworld/កម្មវិធីសិល្បៈពិសេស/សេចក្តីជឿជាក់/និរន្ត/បក្ស/ឆ្ពោះទៅ/មហាសន្និបាតលើកទី១៤/បក្ស

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត