logo

កុមារជំទង់ចង់ក្លាយទៅជាអ្នកសរសេរកម្មវិធីកំព្យូទ័រអន្តរជាតិ

2016/1/14 | 06:11:32
VOVWORLD_Nguyen Duong Kim Hao ជា
សិស្សសាលាមធ្យមសិក្សាបឋមភូមិ Nguyen​ Gia
Thieu ក្រុងហូជីមិញ។ ទោះបី ឆ្នាំនេះទើបមានអាយុ
១៤​ឆ្នាំក្ដីតែសិស្ស​រូប​នេះបានទទួលរង្វាន់ជាច្រើន
លើវិស័យព័ត៌មានវិទ្យានៅក្នុងនិងក្រៅប្រទេស
ហើយត្រូវបាន​លើកសសើរនៅមហាសន្និបាត
ប្រលងប្រណាំងស្នេហាជាតិក្រុងហូជីមិញ។

VOVWORLD_Nguyen Duong Kim Hao ជាសិស្សសាលាមធ្យមសិក្សាបឋម
ភូមិ Nguyen​ Gia Thieu ក្រុងហូជីមិញ។ ទោះបី ឆ្នាំនេះទើបមានអាយុ១៤​ឆ្នាំក្ដីតែ
សិស្ស​រូប​នេះបានទទួលរង្វាន់ជាច្រើនលើវិស័យព័ត៌មានវិទ្យានៅក្នុងនិងក្រៅ
ប្រទេសហើយត្រូវបាន​លើកសសើរនៅមហាសន្និបាតប្រលងប្រណាំងស្នេហាជាតិ
ក្រុងហូជីមិញ។

        Nguyen Duong Kim Hao កើតនៅក្នុងគ្រួសារមួយដែលមានឪពុកម្ដាយសុទ្ធតែ​
ជាគ្រូបង្រៀននៅតំបន់ឆ្ងាយដាច់ស្រយាលចំណុះស្រុក Cho Gao ខេត្តTien Gian​g
ភាគខាងត្បូងវៀតណាម។ពេលទើបនឹចេះអានអក្សរ កុមាររូបនេះបានទៅទិញសៀវ
ភៅស្ដីអំពីព័ត៌មានវិទ្យានិងអេលិចត្រូនិកដើម្បីរៀនខ្លួនឯង។ពេលឃើញឪពុកជួស
ជុលសំភារៈអគ្គីសនីក្នុងផ្ទះម្ដងៗគឺកុមារ Hao រមែងតែងតែយកចិត្តទុកដាក់​សង្កេត
​ស្វែង​យល់។ នាពេលរៀនចប់ថ្នាក់ទី២​ Nguyen Duong Kim Hao បានប្រលងជាប់
វិញ្ញាបនបត្រ​កម្រិតAផ្នែកព័ត៌មានវិទ្យានិទ្ទេសល្អប្រសើរក្នុងការប្រលងមួយដែល
សាលារៀបចំឡើងសំរាប់គ្រូបង្រៀន។ដោយសារចរិតឧស្សាហ៍ព្យាយាមរៀនសូត្រ
 នាពេលមានអាយុ៩ឆ្នាំកុមារ Haoបានសរសេរសំរេចដោយជោគជ័យនូវកម្មវិធី
កំព្យូទ័របូកពិន្ទុសំរាប់ជូន​ឪពុក​ក្នុងឱកាសទិវាគ្រូបង្រៀនវៀតណាម(ថ្ងៃទី២០ខែ
វិច្ឆិកា)។ បន្ទាប់មក Nguyen Duong Kim Hao បានបង្កើតឡើងឧបករណ៍បញ្ជា
អគ្គីសនីក្នុងគ្រួសារដោយតភា្ជប់ជាមួយទូរស័ព្វឬកុំព្យូទ័រនិងបង្កើតកម្មវិធីកុំព្យូទ័រ
ផ្នែកគីមីដែលជួយបងស្រីជីដូនមួយស្វែងរកសមីការគីមីប្រកបដោយភាពងាយ
ស្រួល។​សិស្ស Nguyen Duong Kim Hao បានឲ្យដឹងថា

        “  មានពេលខ្លះខ្ញុំប្រទះឃើញគ្រួសារខ្ញុំនិងអ្នកជិតខាង​ជួបការ​លំបាក​គឺ​ខ្ញុំ​រិះ
គិត​ស្វែង​រកដំណោះស្រាយសំរាប់ជួយគេ។ ពេលរកឃើញដំណោះស្រាយហើយខ្ញុំ
ចាប់​ផ្ដើម​ធ្វើការសិក្សាស្រាវជា្រវនិងកែច្នៃឧបករណ៍និងកម្មវិធីកំព្យូទ័រទាំងនោះ”។

        នាឆ្នាំ២០១១ពេលរៀនថ្នាក់ទី៤ HAOបានទទួលរង្វាន់លេខ៣ក្នុងការប្រលង​
ព័ត៌មាន​​វិទ្យាវ័យ​ក្មេង​ទូទាំង​ប្រទេសរៀបចំដោយអង្គការយុវជនទីក្រុងហូជីមិញ ​
បន្ទាប់​មកគាត់ដណ្ដើមបានពានរង្វាន់លេខ១ក្នុងការប្រលងនេះនាឆ្នាំ២០១២។

គិតរហូតមកដល់សព្វថ្ងៃនេះ Nguyen Duong Kim Hao បានទទួលរង្វាន់សំរាប់ផលិតផលច្នៃប្រឌិតចំនួនជាង២០នៅក្នុងនិងក្រៅប្រទេស


        ផលិតផលច្នៃប្រឌិតជាច្រើនរបស់ Nguyen Duong Kim Hao មានលក្ខណ​អនុវត្ត​
ជាក់​ស្ដែងខ្ពស់ហើយត្រូវបានសហគ្រាសមួយចំនួនចាប់អារម្មណ៍និងកក់ទិញ។​ក្នុង
​នោះផលិតផលលេចធ្លោបំផុតគឺ Laser Bot ជាម៉ាស៊ីនឆ្លាក់ឈើដោយកាំរស្មីឡា
ហ្សែរ​ដែលទទួលបានរង្វាន់ពិសេសក្នុងការប្រលងការសាកល្បងច្នៃប្រឌិតវ័យក្មេង
ឆ្នាំ២០១៤។ នាបច្ចុប្បន្ន Haoកំពុងសិក្សាស្រាវជ្រាវកែប្រែផលិតផលថ្មីមានឈ្មោះ
 Energy Mesh ជាម៉ាស៊ីនតាមដានថាមពលអគ្គីសនីត្រូវចំណាយនៃ ឧបករណ៍មួយ
ចំនួនដើម្បីយកទៅ​ចូល​រួមការប្រលង Young Markers Challenge រៀបចំដោយក្រុម
ហ៊ុន Intel Viet Nam។​Nguyen Duong Kim Hao បាន​ចែករំលែកថា

      “ ការជក់ចិត្តគឺជាកំលាំងចលករជួយខ្ញុំឆ្លងផុតពីការលំបាក។​ ព្រោះការកែច្នៃ​
ផលិត​​ផលអេលិចត្រូនិកវាស្មុកស្មាញណាស់បើមានកំហុសបន្តិចបន្តួចក៏ត្រូវធ្វើ​
សៀគ្វី​ឡើងវិញដែរ។រូបមន្តសំរាប់រៀនសូត្រល្អមួយទៀតគឺរៀនផងធ្វើការផង។ 
ផលិតផលបង្កើតឡើងគឺសំដៅផ្ដល់នូវអត្ថប្រយោជន៍ជូនមនុស្សគ្រប់រូបព្រមទាំង
ជួយរូបខ្ញុំរៀនសូត្របានចំណោះវិជ្ជាថ្មីៗផង”។

គិតរហូតមកដល់សព្វថ្ងៃនេះ Nguyen Duong Kim Hao បានទទួលរង្វាន់​សំរាប់
​ផលិត​ផលច្នៃប្រឌិតចំនួនជាង២០នៅក្នុងនិងក្រៅប្រទេស។ រីឯនៅសាលារៀន
Nguyen Duong Kim Hao​ ជាសិស្សពូកែលើគ្រប់វិញ្ញាសារក្នុងរយៈពេល៨ឆ្នាំជាប់ៗ
គ្នា។​ តាម​លោក​គ្រូ Nguyen Duc Anh Khoa នាយករងសាលាមធ្យមសិក្សាបឋមភូមិ
 Nguyen​ Gia Thieu​ បាន​ឲ្យដឹងថា

“ ពេល Kim Hao​ មានផលិតផលច្នៃប្រឌិតថ្មីនិងរង្វាន់ថ្មីម្ដងៗគឺសាលាតែងតែ
​រៀបចំការជួបជុំសិស្សដើម្បី Hao​ឧទ្ទេសនាមអំពីផលិតផលទាំងនោះជាមួយ​មិត្ត​
ទាំង​ឡាយ។ ​នាពេលខាងមុខនេះសាលាគ្រោងនឹងបង្កើតក្លិបវិទ្យាសាស្រ្ត។​ ពេល​
នោះ Hao​បានចេញពីសាលាហើយតែយើងខ្ញុំសុំឲ្យគាត់វិលមកជួយសាលា”។

ដោយសារស្នាដៃឆ្នើមរបស់ខ្លួន Nguyen Duong Kim Hao​ ត្រូវបានជ្រើសតាំងជា
​ពលរដ្ឋ​​វ័យ​ក្មេងដំណាងនៃក្រុងហូជីមិញនិងគំរូវ័យក្មេងវៀតណាមឆ្នាំ២០១៣។
​ ឥឡូវ​នេះ Hao​កំពុងខិតខំរៀនសូត្រដើម្បីក្លាយទៅជាអ្នកសរសេរកម្មវិធីកុំព្យូទ័រ
អន្តរជាតិ៕

       

TAG
Nguyen Duong Kim Hao/អ្នកសរសេរកម្មវិធីកុំព្យូទ័រ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត