logo

កូរ៉េខាងត្បូងប្តេជ្ញាស្វែងរកការសន្ទនាជាមួយកូរ៉េខាងជើង

2025/12/23 | 12:23:13
(VOVWORLD) - រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Cho Hyun បានឲ្យដឹងថា ប្រទេសនេះនឹងខិតខំលើកកម្ពស់សន្តិភាពនៅលើឧបទ្វីបកូរ៉េតាមរយៈស្វែងរកការសន្ទនាជាមួយកូរ៉េខាងជើង និងប្រទេសពាក់ព័ន្ធ។

ក្នុងពេលជាមួយគ្នានេះ លោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងក្នុងការស្តារទំនាក់ទំនងអន្តរកូរ៉េឡើងវិញ។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយដោយសម្ព័ន្ធភាពសភាកូរ៉េខាងត្បូង-សហរដ្ឋអាមេរិករៀបចំឡើង នាថ្ងៃទី ២២ ខែធ្នូ នៅទីក្រុងសេអ៊ូល លោក Cho Hyun បានថ្លែងថា កិច្ចប្រជុំកំពូលកូរ៉េខាងត្បូង-សហរដ្ឋអាមេរិកទាំងពីរនៅឆ្នាំនេះនឹងដាក់គ្រឹះដ៏សំខាន់សម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងនេះ។

រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក Cho Hyun។ រូបថត៖ REUTERS/Bingquan/Pool

បន្ទាប់ពីកិច្ចប្រជុំកំពូលទាំងពីររវាងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae-myung និងសមភាគីអាមេរិករបស់លោក គឺលោក Donald Trump ក្នុងខែសីហានិងខែតុលា ឆ្នាំនេះ ភាគីទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមមួយដែលគូសបញ្ជាក់ពីកិច្ចព្រមព្រៀងដែលសម្រេចបាន។ ដូច្នេះ សហរដ្ឋអាមេរិកបានប្តេជ្ញាគាំទ្រកូរ៉េខាងត្បូងក្នុងកិច្ចខិតខំប្រឹងប្រែងបង្កើនសារធាតុអ៊ុយរ៉ាញ៉ូមសម្រាប់គោលបំណងស៊ីវិល និងកែច្នៃឡើងវិញនូវសារធាតុនុយក្លេអ៊ែរដែលបានប្រើប្រាស់សម្រាប់គោលបំណងសន្តិភាព។ កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលទាំងការយល់ព្រម និងការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការលើកកម្ពស់មហិច្ឆតារបស់កូរ៉េខាងត្បូង ក្នុងការអភិវឌ្ឍនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ៕

TAG
VOV/VOVworld/កូរ៉េខាងត្បូង/ការសន្ទនា/កូរ៉េខាងជើង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត