logo

ការចាប់អារម្មណ៍ទៅលើជម្រាលភ្នំខេត្ត Ha Giang

2015/10/28 | 07:17:33

VOVWORLD_ខេត្ត Ha Giang នៅប៉ែកពាយ័ព្យវៀត
ណាមជាកន្លែងទេសច​រណ៍​ដ៏ល្បីឈ្មោះ  ចំពោះភ្ញៀវ
ក្នុងស្រុកនិងអន្តរជាតិ។ ធ្វើដំណើរទៅកាន់ខេត្តនេះ​
លោកអ្នក​នឹងឆ្លងផ្លូវខ្វាត់ខ្វែងនៅលើជម្រាលភ្នំគ្រប
ដណ្ដប់ដោយពពកឬជ្រលង​ភ្នំជ្រៅដែលអ្នកដំណើរ
ត្រូវតែប្រយ័ត្នប្រយែង។

VOVWORLD_ខេត្ត Ha Giang នៅប៉ែកពាយ័ព្យវៀតណាមជាកន្លែងទេសច​រណ៍​ដ៏ល្បី
ឈ្មោះ  ចំពោះភ្ញៀវក្នុងស្រុកនិងអន្តរជាតិ។ ធ្វើដំណើរទៅកាន់ខេត្តនេះ​លោកអ្នក​នឹង
ឆ្លងផ្លូវខ្វាត់ខ្វែងនៅលើជម្រាលភ្នំគ្របដណ្ដប់ដោយពពកឬជ្រលង​ភ្នំជ្រៅដែលអ្នក
ដំណើរត្រូវតែប្រយ័ត្នប្រយែង។

        ក្រមអ្នកនិយមចូលចិត្តនឹងការរកឃើញមិនអាចរំលងកំណាត់ផ្លូវគ្រោះថ្នាក់នៅ
ខេត្ត Ha Giang បានឡើយ។ ពីរដ្ឋធានីហាណូយធ្វើដំណើរទៅកាន់ក្រុង Ha Giang​ ចំងាយ៣២០គីឡូម៉ែត្របើជិះឡានអស់រយៈពេល៥ម៉ោងទេ ។ ក៏ប៉ុន្តែ ​ពី​ក្រុង Ha
Giang ​​ទៅស្រុក Quan Ba   Yen Minh   Dong Van   Meo vac​ ទោះបីមាន​ចំងាយត្រឹម​តែ២០០គីឡូម៉ែត្រប៉ុណ្ណោះតែត្រូវចំណាយពេលពេញមួយថ្ងៃ។ ​នៅ​ដើម​ផ្លូវមិនអីទេ
ដោយសារផ្លូវស្អាត មានផ្ទះប្រជាជន មានស្រែពោតធំល្វឹង​ល្វើយ។​​​ នៅម្ខាងជាទឹក​
ជ្រោះហូរ​ខ្សឹបៗខ្វាត់ខ្វែងដោយបង្កើតឡើងទេសភាព​ដ៏​ស្រស់បំព្រង។​ ធ្វើដំណើរ​
តាមផ្លូវជាតិលេខ៤សេឬហៅថាផ្លូវសុភមង្គល​នោះ​គឺចាប់​ផ្ដើម​កំណាត់​ចំណោតឡើង
ខ្ពស់ជាបណ្ដើរៗ។

ឈរនៅលើកំពូលជ្រលងភ្នំ Ma Pi Leng ដែលមានកំពស់២០០០ម៉ែត្រពីនីវូទឹកសមុទ្រ ភ្ញៀវទេសចរនឹងមានការចាប់អារម្មយ៍យ៉ាងខ្លាំងជាមួយទេសភាព ដ៏ ស្រស់បំព្រងនៃតំបន់ប៉ូលខាងជើងវៀតណាម


        ឆ្លងជ្រលងភ្នំ Bac sum ហើយ ភ្ញៀវទេសចរនឹងទៅដល់ស្រុក Quan Ba ដែល​
មានរមនីយដ្ឋានល្បីឈ្មោះគឺភ្នំភ្លោះCo Tien។បន្ទាប់មកបន្តទៅដល់ស្រុក Yen
 Minh​ ​  ​ហើយចាប់ពីនេះ ផ្លូវទៅកាន់ដំបន់ខ្ពង់រាបថ្ម Dong Van កាន់តែគ្រោះថ្នាក់​
ពិបាកធ្វើដំណើរ។ អ្នកស្រី Tuong Vy​ នាយិកាក្រមហ៊ុនចំកាត់ ATA VIET NAMបាន
​ឲ្យដឹងថា 

  “ថ្ងៃទីមួយទើបមកដល់ខេត្ត Ha Giang មនុស្សគ្រប់រូបស្មានថាផ្ឡូវ ទៅ ឯ ណោះ
​ធ្វើដំណើរមិនពិបាកទេ។ ប៉ុន្តែដល់ថ្ងៃទីពីរទើបឆ្លងបទពិសោធន៏បានដឹង​ថាផ្លូវអន្ទង់
អាំងជាអ្វី កំពស់ជាអ្វី។ ពីកំពូលភ្នំមួយចុះជ្រលងហើយឡើងកំពូល​ភ្នំមួយទៀត។ 
នៅឯនោះមើលចុះក្រោមនាងខ្ញុំឃើញជ្រលងជ្រោះជ្រៅ ផ្លូវចង្អៀតបត់បែនមាន​រូប
ដូចរឺសឺ​ និងស្រែកាំជណ្ដើររបស់ប្រជាជនប្រៀបដូចជាផ្ទាំងគំនូរ​ដ៏ស្រស់ស្អាត។  ផ្លូវ
អន្ទង់អាំងបត់បែនខ្វាត់ខ្វែងហើយនាងខ្ញុំចង់សាកល្បងចិត្ត​ក្លាហានរបស់ខ្លួន។ នាង
ខ្ញុំខ្លាចកំពស់ណាស់បានជានាពេលឆ្លងកាត់កំណាត់ផ្លូវនេះហើយមានអារម្មណ៍
សប្បាយរីករាយយ៉ាងខ្លាំងដោយសារនាងខ្ញុំបានឈ្នះខ្លួនឯង”។

          ធ្វើដំណើរឆ្លងកាត់ផ្លូវជាតិលេខ៤សេរួចហើយ ភ្ញៀវទេសចរនឹងទៅដល់
ជ្រលងភ្នំ Ma Pi Leng​ ជាកំណាត់ផ្លូវដ៏គ្រោះថ្នាក់ចំណុះស្រុក Meo vac។ ជ្រលងភ្នំ
 Ma PiLeng ស្ថិតនៅលើផ្លូវសុភមង្គលដែលតភ្ជាប់ពីក្រុង Ha Giang ជាមួយស្រុក
 Quan BaYen Minh   Dong Van   នឹងទីតាំងចុងក្រោយគឺទីរួមខេត្ត Meo Vac។ ផ្លូវ
ប្រវែង​២០០គីឡូម៉ែត្រមួយនេះត្រូវបានយុវជនស្ម័គ្រចិត្តរាប់ហ្មឺននាក់កសាងឡើង
ចាប់ពីឆ្នាំ១៩៥៩តហូតដល់ឆ្នាំ១៩៦៥ទើបហើយ។ នៅត្រង់ចំណុចជ្រលងភ្នំ Ma
Pi Leng ដែលមានប្រវែងត្រឹមតែ២០គីឡូម៉ែត្រប៉ុណ្ណោះតែដោយសារលក្ខណៈភូមិ
សាស្រ្តស្មុកស្មាញបានជាក្រុមយុវជនត្រូវព្យួរខ្លួនលើជញ្ជាំងភ្នំដើម្បីបំផ្ទុះមីនបំបែក
ថ្មធ្វើផ្លូវអស់រយៈពេល១១ខែ។ ជាមួយមធ្យោបាយសាមញ្ញៗក្រុមយុវជនស្ម័គចិត្ត
គ្រានោះ​​បានប្ដេជ្ញាកសាងឲ្យខាងតែបាននូវផ្លូវឈ្មោះសុភមង្គលជូនជនរួមជាតិជន
​ជាតិH’mong ៨ហ្មឺននាក់នៅតាមស្រុកជួបការលំបាកចំនួន៤របស់ខេត្ត Ha Giang​ 
ព្រមទាំងជួយវិស័យគមនាគមន៏ដឹកជញ្ជូនរវាងតំបន់ព្រៃភ្នំជាមួយតំបន់វាលទំនាប
ឲ្យមានភាពស្រួលបួនទៀតផង។​អ្នកស្រី Tuong Vy បានចែករំលែកថា

   “ដំបូងឡើយនាងខ្ញុំមិនបានដឹងថាគេហៅផ្លូវនេះជាផ្លូវសុភមង្គលឡើយ។ ​
បន្ទាប់ពីធ្វើដំណើររួចហើយទើបនាងខ្ញុំដឹង។ តាមពិត ផ្លូវនេះស្អាតណាស់ ឆ្លងកាត់
ហើយនាងខ្ញុំមានអារម្មណ៍សុភមង្គលជាពិតប្រាកដ”។

        ឈរនៅលើកំពូលជ្រលងភ្នំ Ma Pi Leng ដែលមានកំពស់២០០០ម៉ែត្រពីនីវូ​ទឹក​
សមុទ្រ ភ្ញៀវទេសចរនឹងមានការចាប់អារម្មយ៍យ៉ាងខ្លាំងជាមួយទេសភាព ដ៏ ស្រស់
បំព្រងនៃតំបន់ប៉ូលខាងជើងវៀតណាម។ អ្នកស្រី Mai Huong នៅក្រុមហ៊ុន​
ទេសចរណ៍ VietSense បានសំណេះសំណាលថា
       “ចំណាប់អារម្មណ៍ខ្លាំងបំផុតរបស់នាងខ្ញុំនៅពេលឈរលើកំពូលជ្រលង Ma Pi
Leng គឺឃើញភ្នំ ទន្លេដ៏មហិមានៅទីនេះ។ ជាពិសេសគឺមានទន្លេ Nho Que ហូរ ខ្វាត់
 ខ្វែងតាមជើងភ្នំ ដែលជារូបភាពដ៏ស្រស់ប្រឹមប្រិយគ្មាននៅកន្លែងផ្សេ​​ង​ឡើយ”​។

        ទេសភាពធម្មជាតិដ៏មហិមានិងវប្បធម៌វិសេសវិសាលរបស់ប្រជាជនគ្រប់ជន
ជាតិខេត្ត Ha Giangកំពុងរង់ចាំលោកអ្នកជាពិសេសគឺក្នុងរដូវស្លឹកឈើជ្រុះនៅ​តំបន់
​ខ្ពង់រាបប៉ូលខាងជើងវៀតណាមនេះ៕

TAG
Ha Giang/ជ្រលងភ្នំ/Ma Pi Leng

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត