logo

ការចរាចរទំនិញតាមរយៈគយយ៉ាងមមាញឹកនៅដើមឆ្នាំ ២០២៦

2026/1/2 | 08:05:00
(VOVWORLD) - នៅថ្ងៃដំបូងនៃឆ្នាំថ្មី ២០២៦ រថយន្តដឹកទំនិញជិត ១.២០០ គ្រឿង ត្រូវបានចរាចឆ្លងដែន តាមរយៈគយនៅច្រកព្រំដែនក្នុងខេត្តឡាងសឺន។ ក្នុងចំណោមនេះ បរិមាណសរុបនៃផលិតផលកសិកម្មនាំចេញមានប្រហែលជាង ៣.៧០០ តោន និងនាំចូលប្រហែល ៣.៣០០ តោន។ សកម្មភាពនាំចូល និងនាំចេញនៅច្រកព្រំដែនបានដំណើរការយ៉ាងរលូន និងស្ថិរភាព។
សកម្មភាពនាំចេញនាំចូលនៅតែមានស្ថិរភាព និងរលូននៅថ្ងៃដំបូងនៃឆ្នាំថ្មី (រូបថត៖ VOV ភាគឦសាន)

យោងតាមស្ថិតិ សកម្មភាពចរាចរឆ្លងគយភាគច្រើនត្រូវបានប្រមូលផ្តុំនៅច្រកព្រំដែនអន្តរជាតិ Huu Nghi ដែលមានរថយន្តដឹកទំនិញចំនួន ១.០៣០ គ្រឿង ដែលស្រូបយកបរិមាណសរុបនៅក្នុងខេត្ត។ គម្រោងសាកល្បងសម្រាប់ការដឹកជញ្ជូនទំនិញទ្វេភាគី នៅច្រកទ្វារព្រំដែនអន្តរជាតិ Huu Nghi  ជាមួយយានយន្តចិនចំនួន ៦ គ្រឿង ដំបូងឡើយបានបង្ហាញឱ្យឃើញពីប្រសិទ្ធភាព…។  លោក  Hoang Dinh Truong តំណាងអាជីវកម្មនាំចូល និងនាំចេញ បានឲ្យដឹងថា៖  “កម្លាំងច្រកទ្វារព្រំដែនបង្កលក្ខណៈងាយស្រួលដល់អាជីវកម្ម។ ខ្ញុំបានកត់សម្គាល់ឃើញថា ចាប់តាំងពីការណែនាំអំពីវេទិកាផ្លាស់ប្តូរឌីជីថលមកអាជីវករកាន់តែមានភាពងាយស្រួល។ ការប្រកាសពីចម្ងាយអាចត្រូវបានធ្វើឡើងពីគ្រប់ទីកន្លែងដោយប្រើទូរស័ព្ទ ឬកុំព្យូទ័រ។ បរិមាណទំនិញដែលឆ្លងកាត់ សុទ្ធតែត្រូវបានត្រួតពិនិត្យ ជាមួយនឹងទិន្នន័យជាក់ស្តែងដែលមានសម្រាប់រយៈពេលប្រចាំខែ ឬប្រចាំឆ្នាំ។ លើសពីនេះ ដំណើរការនៃការធ្វើបែបបទអាចត្រូវបានតាមដានចាប់ពីពេលដែលយានយន្តមកដល់ព្រំដែន រហូតដល់ចាកចេញ ដែលធ្វើអោយប្រសើរឡើងយ៉ាងខ្លាំងនូវល្បឿនចរាចឆ្លងគយ”។

សកម្មភាពនាំចូល និងនាំចេញដែលមានស្ថេរភាព និងរលូននៅថ្ងៃដំបូងនៃឆ្នាំ ២០២៦ បង្ហាញពីទស្សនវិស័យវិជ្ជមាន   ជាមួយនឹងការរំពឹងទុកយ៉ាងខ្លាំងនៅក្នុងតម្លៃនាំចូល និងនាំចេញ និងចំណូលថវិការដ្ឋនៅក្នុងខេត្តឡាងសឺន៕

TAG
VOV/VOVworld/ការចរាចរទំនិញ/សេដ្ឋកិច្ច​/ព្រំដែន​/គយ

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត