logo

ការចរចាលើបញ្ហាអ៊ុយក្រែននៅទីក្រុងអាប៊ូដាប៊ី បានកត់ត្រាវឌ្ឍនភាពថ្មី

2026/2/6 | 07:07:00
(VOVWORLD) - នៅថ្ងៃទី ៤-៥ ខែកុម្ភៈ តំណាងសហព័ន្ធរុស្ស៊ី សហរដ្ឋអាមេរិក និងអ៊ុយក្រែនបានរៀបចំការពិគ្រោះយោបល់ត្រីភាគីជុំទីពីរនៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម (UAE)។

យោងតាមសេចក្តីប្រកាសពីក្រសួងការបរទេស UAE ការពិភាក្សាបានធ្វើឡើងក្នុងបរិយាកាសស្ថាបនា និងក្រោមលក្ខខណ្ឌសន្តិសុខខ្ពស់។ គណៈប្រតិភូបានបន្តពិភាក្សាអំពីបញ្ហាដែលមិនទាន់បានដោះស្រាយពីមុនមក រួមមាន៖ យន្តការអនុវត្ត និងត្រួតពិនិត្យបទឈប់បាញ់ ក៏ដូចជាវិធានការទប់ស្កាត់ការប្រយុទ្ធកើតឡើងម្តងទៀត។ ភាគីនានាបានយល់ព្រមរាយការណ៍លទ្ធផលទៅថ្នាក់ដឹកនាំរៀងៗខ្លួន និងរក្សាក្របខ័ណ្ឌពិគ្រោះយោបល់ត្រីភាគីនៅក្នុងសប្តាហ៍ខាងមុខ។

ទាក់ទងនឹងលទ្ធផលជាក់លាក់ លោក Steve Witkoff បេសកជនពិសេសសហរដ្ឋអាមេរិក បានប្រកាសថា ភាគីនានាបានយល់ព្រមដោះដូរអ្នកទោសចំនួន ៣១៤ នាក់ ដោយរុស្ស៊ី និងអ៊ុយក្រែនបានដោះលែងអ្នកទោសចំនួន ១៥៧ នាក់រៀងៗខ្លួន។ នេះក៏ជាការដោះដូរអ្នកទោសលើកដំបូងក្នុងរយៈពេល៥ខែកន្លងទៅ។

លើសពីនេះ សហរដ្ឋអាមេរិកបានបញ្ជាក់ថា រុស្ស៊ី និងសហរដ្ឋអាមេរិកបានយល់ព្រមបន្តការសន្ទនាយោធាឡើងវិញ ជាបណ្តាញទំនាក់ទំនងដែលត្រូវបានបង្កក មុនពេលជម្លោះផ្ទុះឡើង។ កាយវិការនេះត្រូវបានចាតទុកថា អាចបើកចេញជំពូកថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើប្រក្រតីភាពទំនាក់ទំនងរវាងប្រទេសទាំងពីរ៕

TAG
VOV/VOVworld/ការចរចា/អ៊ុយក្រែន/វឌ្ឍនភាពថ្មី

ផ្សេងៗ
វីដេអូ
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត