logo

ការដង្ហែរក្បួនសន្តិភាពប្រឆាំងជំទាស់ចិននៅទីក្រុង Grenoble (បារាំង)

2014/6/10 | 04:36:08

VOV.VN - ជនវៀតណាមចំនួន ២ រយនាក់នៅទីក្រុង
Grenoble របស់បារាំងបានចុះផ្លូវធ្វើការដង្ហែរក្បួនប្រឆាំងជំទាស់
អំពើរបស់ចិននៅតំបន់សេដ្ឋកិច្ចផ្តាច់មុខនិងតំបន់ខ្ពង់រាបបាត
សមុទ្ររបស់វៀតណាម។

ដោយបានការអនុញ្ញាត្តិរបស់រដ្ឋអំណាចក្នុងតំបន់ សមាគមនិស្សិតវៀតណាមនៅ
ទីក្រុង Grenoble (បារាំង) សហការជាមួយសមាគមជនវៀតណាមនៅទីនេះបាន
រៀបចំការធ្វើបាតុកម្មសន្តិភាពប្រឆាំងជំទាស់អំពើរំលោផរបស់ចិនក្នុងតំបន់ដែន
សមុទ្ររបស់វៀតណាម។

បាតុករបានបរិហារអំពើរំលោភច្បាប់របស់ចិនលើសមុទ្រ ខាងកើត។

ការដង្ហែរក្បួនចេញដំណើរពីសួនឧទ្យាន Paul Mistral បន្ទាប់នោះធ្វើដំណើរ តាមបណ្ដោយវិថីធំៗនិងបញ្ចប់នៅទីលាន Victor Hugo។

បណ្ដាទិសស្លោក “ចិន - គោរពរច្បាប់អន្តរជាតិ” និង “យើងខ្ញុំចង់បានសន្តិភាព” ត្រូវបានលើកខ្ពស់។

ក្រុមបាតុករលើកខ្ពស់បដាដោយទិសស្លោកសន្តិភាពនិងទង់ជាតិរបស់វៀតណាម។

ការធ្វើបាតុកម្មប្រព្រឹត្តទៅប្រកបដោយសណ្ដាប់ធ្នាប់។

កំលាំងមានសមត្ថកិច្ចមូលដ្ឋានក៏បានគាំទ្រនិងធានាសុវត្ថិភាពសំរាប់ក្រុមបាតុករ៕

ដំណាងរបស់សហជីពបារាំង (CGT) សមាគមនិសិ្សតបារាំងនៅទីក្រុង Grenoble (UNEF) និងសម្ព័ន្ធសហគមដើម្បីសិទ្ធិមនុស្ស (LDH) ក៏ចូលរួមការធ្វើបាតុកម្មនេះផង ដែរ។

យុវជនបារាំងជាច្រើននាក់បានចូលរួមការដើរដង្ហែរក្បួន។

ប៉ូលីសក្នុងតំបន់នាំផ្លូវអ្នកធ្វើបាតុកម្ម។

ការធ្វើបាតុកម្មបានបង្ហាញពីទឹកចិត្តស្នេហារជាតិការស្រឡាញ់សន្តិភាពរបស់ជន វៀតណាមនៅបារាំង៕
TAG
VOV World/ការដង្ហែរក្បួន/សន្តិភាព/ប្រឆាំងជំទាស់/ចិន/ទីក្រុង Grenoble/បារាំង

ផ្សេងៗ
វីដេអូ
អាន/ស្តាប់ច្រើនបំផុត
radio
ស្ដាប់ការផ្សាយក្នុងសប្ដាហ៍
イベント
វៀតណាមគឺជាទីផ្សារមួយក្នុងចំណោមទីផ្សារដែលមានទីតាំងល្អបំផុតនៅអាស៊ីប៉ាស៊ីហ្វិកក្នុងឆមាសទីមួយ ឆ្នាំ ២០២៤
ចលនាប្រឡងប្រណាំងស្នេហាជាតិគឺជាប្រភពកម្លាំងនៃការអភិវឌ្ឍ​
វៀតណាមប្តេជ្ញាលើកកម្ពស់ពហុភាគីនិយមជាមួយអង្គការសហប្រជាជាតិ
កសាងក្របខ័ណ្ឌគតិយុទ្ធជាស្ថាពរសម្រាប់ Fintech
Manmo - គម្រោងនៃប្រព័ន្ធស្វែងរកទិន្នន័យអំពីកន្លែងស្នាក់នៅ
វៀតណាមអះអាងនូវអធិបតេយ្យភាពគតិយុត្តចំពោះប្រជុំកោះទាំងពីរ Hoang Sa និង Truong Sa
វៀតណាមបញ្ជាក់នូវទស្សនៈដ៏ឥតងាករេអំពីសមុទ្រខាងកើត
វៀតណាមស្នើឲ្យភាគីនានាមិនមានសកម្មភាពធ្វើឲ្យស្មុគស្មាញថែមទៀត ស្ថានភាពនៅសមុទ្រខាងកើត
បណ្ដាសហគ្រាសដែលប្រតិបត្តិការនៅវៀតណាមត្រូវការគោរពច្បាប់របស់វៀតណាម
វៀតណាមប្រឆាំងជំទាស់នឹងអំពើរំលោភអធិបតេយ្យភាពនៅសមុទ្រខាងកើត